មើលអោយដឹងទៅបងប្អូន! ស្ទើរតែពាក់កណ្តាលនៃអ្នកស្លាប់ដោយជម្ងឺ គឺបណ្តាលមកពីជម្ងឺ៤នេះ!
Connect with us

សុខភាព & សម្រស់

មើលអោយដឹងទៅបងប្អូន! ស្ទើរតែពាក់កណ្តាលនៃអ្នកស្លាប់ដោយជម្ងឺ គឺបណ្តាលមកពីជម្ងឺ៤នេះ!

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានលើកឡើងថា មានជំងឺចំនួន៤ប្រភេទ រួមមានដូចជា ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលជាមូលហេតុនៃការស្លាប់ជាងពាក់ កណ្ដាល ក្នុងចំណោមការស្លាប់ទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថែមទៀតថា ជំងឺមិនឆ្លង ជាជំងឺរ៉ាំរ៉ៃបណ្ដាលឱ្យមានពិការភាព បាត់បង់ពលកម្ម និង កំពុងតែគំរាមកំហែងដល់ភាពក្រីក្រកាន់តែខ្លាំង និងមានការខាតបង់សេដ្ឋកិច្ចជាតិ យ៉ាងច្រើនថែមទៀត។

យ៉ាងណាមិញ ឯកឧត្តម ម៉ម ប៊ុនហេង បានសង្កត់ធ្ងន់ថា«ការរីករាលដាលនៃជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជាទាំងអស់នេះ មិនអាចដោះស្រាយបាន ដោយក្រសួងសុខាភិបាលតែមួយនោះទេ ពីព្រោះមានមូលហេតុចម្បង ជាច្រើន និងកត្តាកំណត់សុខភាពនៃជំងឺមិនឆ្លងស្ថិតនៅក្រៅវិស័យសុខាភិបាល ដូចជាកត្តា ចំណីអាហារ និងបរិស្ថានដែលយើងរស់នៅ»។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ចូលរួមឆ្លើយតបទៅ នឹងភាពប្រឈមថ្មី ដែលកើតឡើងដោយសារជំងឺមិនឆ្លងនេះ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈកាត់បន្ថយការឆ្លងជំងឺ ជាពិសេសជំងឺមិនឆ្លង។

ដើម្បីរួមចំណែកកាត់បន្ថយការឆ្លងជំងឺទាំងអស់នេះ យើងគួរតែចេះស្រឡាញ់ខ្លួនឯង នឹងស្រឡាញ់បរិស្ថានដែលនៅជុំវិញខ្លួនយើង ដូចដែលមានពាក្យស្លោកមួយលើកឡើងថា រស់នៅស្អាត ហូបស្អាត ផឹកស្អាត៕

ប្រភព៖ តារាញូស៍

មតិយោបល់

គួរដឹង3 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 days ago

 កំហឹងកាន់តែផ្ទុះ! «ជនជាតិចិន» អ្នកជាតិនិយមនាំគ្នាបោក Iphone ចោល ក្រោយអាមេរិកធ្វើឲ Huawei ​រងការឈឺចាប់

ថ្មីៗ4 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 days ago

ក្តៅមែនទែនហើយ ! ក្រុមហ៊ុន «Microsoft » បានប្រកាសទាំងយប់សម្រេចចិត្តដាក់ទណ្ឌកម្មលើ «Huawei» ដូច​ក្រុមហ៊ុន Google ដែរ

គួរដឹង2 days ago

បន្ទាន់ណាស់ ! «អង្គការសុខភាពពិភពលោក WHO»​ ហាមឪពុកម្ដាយកុំឲកុមារក្រោមអាយុ ៤ ឆ្នាំលេងទូរស័ព្ទឲសោះ ព្រោះវាប៉ះពាល់ធ្ងន់ណាស់ដល់ពួកគេ

Trending

Copyright © 2019 ANARCHAK