រៀនមហាវិទ្យាល័យពិតមែន តែបើមិនដឹងល្បិចទាំងនេះ មិនប្រាកដថារៀនចប់អាចជោគជ័យបានឡើយ!
Connect with us

គួរដឹង

រៀនមហាវិទ្យាល័យពិតមែន តែបើមិនដឹងល្បិចទាំងនេះ មិនប្រាកដថារៀនចប់អាចជោគជ័យបានឡើយ!

សិស្សមហាវិទ្យាល័យភាគច្រើន ត្រូវបានទទួលនូវដំបូន្មានជាច្រើនពីសាស្រា្តចារ្យផ្សេងៗ ប៉ុន្តែដំបូន្មានខ្លះ មិនទាន់មានអត្ថន័យគ្រប់គ្រាន់ និងមិនមានប្រសិទ្ធភាព សម្រាប់ដឹកនាំជីវិតពួកគេឲ្យ ទទួលបានភាពជោគជ័យនៅឡើយ។ ដូច្នេះ ១៥ចំណុចខាងក្រោមនេះ គឺជាដំបូន្មានដ៏អស្ចារ្យមួយ ដែលសិស្សមួយចំនួនកម្រ នឹងឮ៖

១. ត្រូវមានភាពឆ្លាតក្នុងការប្រើប្រាស់អ៊ិនធើណេត៖ មានន័យថា អ្នកត្រូវប្រើប្រាស់វា ក្នុងផ្លូវត្រឹមត្រូវ ហើយរៀនផ្សាភ្ជាប់ទំនាក់ទំនង ជាមួយសាស្រ្តចារ្យដែលត្រូវនឹងជំនាញរបស់អ្នក។

២.ត្រូវរៀនចេះពិភាក្សា៖ មានន័យថាអ្នកត្រូវ រៀនចេះបង្កើតទំនាក់ទំនង ចេះមាន សំណួរចម្លើយ និងព្រឹក្សាយោបល់ជាមួយមនុស្សជុំវិញខ្លួន ។

៣.រៀនបន្ថែមនូវមុខជំនាញហិរញ្ញវត្ថុ ឬច្រើនជាងនេះ៖ មានន័យថាមុខជំនាញនេះ គឺ  ពិតជាសារៈសំខាន់ និងមានប្រយោជន៍សម្រាប់កន្លែងធ្វើការ និងអាជីវកម្មអ្នកទៅ​ថ្ងៃក្រោយ ។

៤. ត្រូវមានទំនាក់ទំនងស្អិតរមួតនឹងការពិត៖ មានន័យថាអ្នកត្រូវចេះសប្បាយ​ ឮនូវអ្វីដែល​​ខ្លួនឯងមាន រៀនពីមនុស្សដែលមានធ្លាប់មានបទពិសោធន៍ និងត្រូវចេះ ព្យាយាមចាប់យកឱកាស ដែលមាននៅចំពោះមុខ។

៥. កុំព្យាយាមដាក់ពាក្យច្រើន នៅតាមកន្លែងចុះកម្មសិក្សានានា៖ អ្នកត្រូវមានគោល ដៅ ការព្យាយាម និងរើសយកអ្វីមួយឲ្យច្បាស់លាស់បានហើយ។ នោះអ្នកនឹងអាចទទួលបានភាពជោគជ័យច្រើន ជាងមានគោលដៅច្រើន។

៦. ត្រូវអានសៀវភៅឲ្យបានច្រើន៖ ព្រោះវាជាគន្លឹះមួយ ក្នុងការបង្កើនចំណេះដឹង របស់អ្នកឲ្យកាន់តែទូលំទូលាយ និងឈានទៅរកភាពជោគជ័យ។

៧.ចាប់ផ្ដើមគិតអំពីហិរញ្ញវត្ថុរបស់អ្នក៖ មានន័យថាអ្នកត្រូវចេះគិតគូរ អំពីចំណូលដែលអ្នករកបាន និងចំណាយទៅលើអ្វីផ្សេងៗដូចជា ថ្លៃសាលារៀនជាដើម។

៨.ព្យយាមផ្សាភ្ជាប់ទំនាក់ទំនងជាមួយឪពុកម្ដាយឱ្យបានច្រើន៖ បើទោះបីជាអ្នក រស់ នៅឃ្លាតឆ្ងាយ ឬរវល់នឹងការងារប៉ុណ្ណាក៏យើងមិនត្រូវភ្លេចពួកគាត់ដែរ។

៩. កុំឲ្យអ្នកដទៃទាញយកចំណាប់អារម្មណ៍របស់អ្នកឲ្យសោះ៖ មានន័យថាកុំ ព្យាយាមធ្វើអ្វីតាមចំណង់របស់គេ ឬអ្វីដែលខ្លួនឯងមិនចូលចិត្ត។

១០. យើងត្រូវចាំថានៅលើលោកនេះគ្មានអ្នកណា ដែលនៅចាំជួយបង្ហាត់បង្ហាញផ្លូវ  ដែលយើងត្រូវដើររហូតនោះទេ។ មានរឿងខ្លះ គឺយើងត្រូវរៀនប្រឈមមុខ និង ដោះស្រាយដោយខ្លួនឯង។ (sabaysocial)

មតិយោបល់

ពេញនិយម