បើមានចំនុចទាំង៦នេះ កាត់ចិត្តទៅ! ទោះប្រឹងយ៉ាងណាក៏មិនបានធ្វើជាសេដ្ឋីដែរ!
Connect with us

គួរដឹង

បើមានចំនុចទាំង៦នេះ កាត់ចិត្តទៅ! ទោះប្រឹងយ៉ាងណាក៏មិនបានធ្វើជាសេដ្ឋីដែរ!

មាន​មនុស្ស​ជាច្រើន​គិត​ថា​ការ​ក្លាយ​ជា​អ្នក​មាន​គឺ​ត្រូវ​ពឹង​តែ​​លើ​សំណាង ជំនួយ​ពី​ឪពុក​ម្ដាយ​ជាដើម តែ​វា​មិន​មាន​បែប​នោះ​ទាំង​ស្រុង​ទេ។ មាន​សេដ្ឋី​មិន​តិច​ទេ​ដែល​ពឹង​ផ្អែក​លើ​សមត្ថភាព និង​ការ​ខិតខំ​របស់​ខ្លួន​។ ហេតុនេះ​ហើយ​អ្នក​គួរ​តែ​ស្វែង​យល់​ពី​មូល​ហេតុ​ខាងក្រោម​រួច​ព្យាយាម​កែប្រែ​ខ្លួន​ឯង​តាម​ដែល​អាច​ធ្វើ​បាន។


១) ​អ្នក​គិត​ថា​ខ្លួន​ឯង​មិន​ឆ្លាត​គ្រប់គ្រាន់៖ ​គ្មាន​ការ​មើល​ងាយ​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​បាក់​ទឹក​ចិត្ត​ជាជាង​ការ​មើលងាយ​ខ្លួន​ឯង​នោះ​ទេ។ វា​ជា​ការ​ល្អ​ដែល​អ្នក​ចេះ​ស្គាល់​ពី​ភាព​ទន់ខ្សោយ​របស់​ខ្លួន​ តែ​អ្នក​មិន​ត្រូវ​មើលងាយ ឬ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នកដទៃ​ឡើយ។

​២) ​អ្នក​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង​៖ មិនមែន​ថា​អ្នក​មាន​ មាន​មហិច្ឆតា​ខ្ពស់​ជាង​អ្នក​រាប់​សិប​ដង​នោះ​ទេ​តែ​អ្វី​ដែល​សំខាន់​គឺ​ពួកគេ​ជឿជាក់​លើ​ខ្លួនឯង ហើយ​ជឿ​ថា​ខ្លួន​ឯង​អាច​ធ្វើ​ទៅ​បាន។ បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន អ្នក​ត្រូវ​តែ​ជឿជាក់​លើ​ខ្លួន​ឯង​ច្រើន​ជាង​នេះ និង​ចេះ​ធ្វើ​ឲ្យ​សុបិន​របស់​អ្នក​ក្លាយ​ជា​ពិត។

៣) ​ អ្នក​ផ្ដោត​លើ​ការ​សន្សំ​លុយ​ជាង​ការ​រក​ចំណូល​បន្ថែម៖ សូម​កុំ​យល់​ច្រឡំ ព្រោះ​អ្នកមាន​ក៏​ធ្វើការ​សន្សំ​លុយ​ដែរ​គ្រាន់​តែ​ពួកគេ​មិន​បាន​យក​ទៅ​ដាក់​ធនាគារ​ហើយ​ដេក​ចាំ​ការ​ប្រាក់​បន្តិចបន្តួច​នោះ​ទេ។ ពួក​គេ​យក​លុយ​ទៅ​បង្កើត​លុយ​ដូចជា​ការ​រកស៊ី ឬ​ការ​បណ្ដាក់​ទុន​ជាដើម។


៤) ​ អ្នក​គិត​ថា​ធ្វើការ​កាន់​តែ​ច្រើន​ម៉ោង​ប្រាក់​ចំណូល​រឹតតែ​ច្រើន៖ ​មនុស្ស​ច្រើន​ណាស់​ដែល​យល់​បែប​នេះ តែ​ការ​ពិត​ទៅ​ការ​ក្លាយ​ជា​មហា​សេដ្ឋី​ដ៏​ឆ្លាត​នោះ​គឺ​អ្នក​ត្រូវ​ព្យាយាម​រក​ដំណោះ​ស្រាយ​ទៅ​នឹង​បញ្ហា​រួច​បង្កើត​ជា​លុយ មិន​មែន​ខំ​ធ្វើការ​រាប់​ម៉ោង​រហូត​នោះ​ទេ​។


៥) ​អ្នក​ខ្លាច​បរាជ័យ៖ ​មុន​នឹង​សេដ្ឋី​ម្នាក់​អាច​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​បាន គាត់​ធ្លាប់​បាន​ជួប​ឧបសគ្គ​និង​ភាព​បរាជ័យ​រាប់​មិន​អស់។ តែ​ពួកគេ​បាន​ចាត់​ទុក​ការ​បរាជ័យ​ទាំងនោះ​ជា​ជំហាន​ឈាន​ទៅ​រក​ភាព​ជោគជ័យ​របស់​ពួកគាត់។ ការ​បរាជ័យ និង​កំហុស​ហាក់​បី​ដូច​ជា​គ្រូបង្រៀន ហេតុ​នេះ​អ្នក​គួរ​រៀន​សូត្រ​ពី​វា​វិញ​ទើប​ល្អ។


៦)  អ្នក​រាប់​អាន​មិត្តភ័ក្ដិ​ខុស៖ ​អ្នក​ណា​ក៏​ស្រលាញ់​មិត្តភ័ក្ដិ​របស់​ខ្លួន​ដែរ ប៉ុន្តែ​បើ​មិត្តភ័ក្ដិ​របស់​អ្នក​ជា​អ្នក​ក្រ ហើយ​មាន​ចរិត​មិនល្អ​និង​គំនិត​អវិជ្ជមាន អ្នក​នឹង​មិន​មាន​ភាព​រីកចម្រើន​ឡើយ។​ អ្នក​មាន​ចូលចិត្ត​រាប់​អាន​អ្នក​មាន មិន​មែន​ពួកគេ​ស្អប់​អ្នក​ក្រ​នោះ​ទេ គឺ​ពួក​គេ​នៅ​ជុំវិញ​អ្នក​មាន​ដើម្បី​រៀន​ពី​ពួក​គេ៕


ប្រភព៖ BizKhmer

មតិយោបល់

ពេញនិយម