បើហ៊ានតែប្រាប់រឿងសង្សារចាស់ទាំងនេះទៅសង្សារថ្មី ត្រៀមខ្លួនលួងគេអោយហើយទៅ!
Connect with us

គ្រួសារ & ស្នេហា

បើហ៊ានតែប្រាប់រឿងសង្សារចាស់ទាំងនេះទៅសង្សារថ្មី ត្រៀមខ្លួនលួងគេអោយហើយទៅ!

មនុស្ស​ស្ទើ​រគ្រប់​រូប​តែង​មាន​សង្សារ​ចាស់ ហើយ​បុគ្គល​ម្នាក់​នេះ​គឺ​ជា​ប្រធានបទ​មួយ​ដែល​ពិបាក​និយាយ​ដល់។ មាន​ករណី​២​ចំពោះ​សង្សារ​ចាស់ ទី​១​គឺ​យើង​នៅ​នឹក​នា​ដល់​គេ​ខ្លាំង​មិន​អាច​បំភ្លេច​បាន ទី​២​គឺ​ស្អប់​ដល់​ឆ្អឹង​មិន​ចង់​នឹក​ដល់។ ទោះ​ក្នុង​ស្ថានភាព​បែប​ណា​ក្ដី​ ក៏​រឿង​ទាំង​៥​នេះ​ពី​អ្នក​ចាស់ មិន​គួរ​រំលឹក​ដល់​នៅ​មុខ​អ្នក​ថ្មី​ឡើយ។

១. បកអាក្រាត​រឿង​អាក្រក់​របស់​សង្សារ​ចាស់

ចែក​រំលែក​រឿង​អាក្រក់​របស់​អ្នក​ដទៃ​មិន​មែន​ជា​រឿង​ប្រពៃ​អ្វី​ឡើយ។ អ្វី​ដែល​គិត​ពី​អ្នក​ពេល​អ្នក​ធ្វើ​ទង្វើ​នេះ​គឺ​ថា​អ្នក​ជា​មនុស្ស​ចង្អៀតចង្អល់ និង​អាត្មានិយម។ ពេល​យើង​ធ្វើ​ដូច​នេះ យើង​បាន​អចេតនា​បន្សល់​រូបភាព​មិន​ល្អ​របស់​ខ្លួន​ក្នុង​កែវ​ភ្នែក​អ្នក​ថ្មី ហើយ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច​ពី​យើង ខ្លាច​ក្រែង​ថា​ថ្ងៃ​ក្រោយ​បែក​គ្នា យើង​ក៏​ធ្វើ​ដូច​នេះ​ចំពោះ​គេ។

២. ឪពុក​ម្ដាយ​ខ្ញុំចូលចិត្ត​គាត់​ខ្លាំង​ណាស់

រឿង​យក​ចិត្ត​អ្នក​ផ្ទះ​របស់​សង្សារ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ ដូច​នេះ​ប្រសិន​បើ​ប៉ាម៉ាក់​អ្នក​ចូលចិត្ត​អ្នក​ចាស់​របស់​អ្នក​នោះ គឺ​មាន​ន័យ​ថា​គេ​ល្អ​ខ្លាំង​ណាស់។ បើ​អ្នក​និយាយ​រឿង​នេះ​ចេញ​ជាមួយ​អ្នក​ថ្មី នឹង​ធ្វើ​ឲ្យ​គេ​មាន​សម្ពាធ ព្រោះ​ខ្លាច​ធ្វើ​មិន​បាន​ល្អ​ដូច​អ្នក​ចាស់​របស់​អ្នក។

៣. គាត់​ធ្លាប់​ជូន​ខ្ញុំ​មក​ទី​នេះ

នៅ​ពេល​សង្សារ​បច្ចុប្បន្ន​ជូន​អ្នក​ទៅ​កន្លែង​ថ្មី​ណា​មួយ​ដែល​អ្នក​ទាំង​២​មិន​ដែល​មក​ដល់ គឺ​ចង់​ឲ្យ​អ្នក​ភ្ញាក់ផ្អើល និង​មាន​អារម្មណ៍​ថា​ពេញ​ចិត្ត​ជាមួយ​ការ​ព្យាយាម​រិះរក​អ្វី​ដែល​ថ្មីរបស់​គេ តែ​បើ​អ្នក​និយាយ​ថា​គេ​ធ្លាប់​ជូន​អ្នក​មក​ទី​នេះ​ហើយ នឹង​​ធ្វើ​ឲ្យ​គេ​អស់​អារម្មណ៍​មួយ​រំពេច ព្រោះ​គ្រប់​យ៉ាង​ដែល​គេ​ខំ​ធ្វើ​ហាក់​គ្មាន​តម្លៃ។

៤. សង្សារ​ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំង​ណាស់

មិន​មាន​ចំណង​ស្នេហា​ច្រើន​ឡើយ​ដែល​បន្សល់​នូវ​សុភមង្គល​ក្រោយ​បែក​គ្នា ដូច​នេះ​ពេល​សម្រេច​ចិត្ត​ស្រលាញ់​អ្នក​ថ្មី អ្នក​គួរ​កាត់​ចិត្ត​ឲ្យ​ដាច់​ស្រេច​ពី​អ្នក​ចាស់ មិន​គួរ​រំលឹក​រឿង​គេ​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ឈឺចាប់​ដូច​ម្ដេច​ខ្លះ​ឡើយ។ រឿង​នេះ​មិន​ត្រឹម​តែ​មិន​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​គួរ​ឲ្យ​អាណិត​នោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​ថា​អ្នក​មិន​ទាន់​អស់​អាល័យ​ជា​មួយ​អ្នក​ចាស់ ហើយ​យក​គេ​មក​ដើម្បី​មាន​អ្នន​ទុក​ចែក​រំលែក​តែ​ប៉ុណ្ណោះ។

៥. ចំណុច​ល្អ​របស់​អ្នក​ចាស់

ហេតុអី​អ្នក​ចាំ​បាច់​ធ្វើ​បាប​អ្នក​ថ្មី​ដោយ​លើក​យក​រឿង​ល្អ​ៗ​របស់​អ្នក​ចាស់​មក​និយាយ ទាំង​អ្នក​នោះ​នៅ​ពេល​នេះ​បាន​ក្លាយ​ទៅ​ជា​អតីតកាល​ហើយ​នោះ? អ្នក​មិន​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​អាត្មានិយម​ទេឬ? អ្នក​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​បច្ចុប្បន្ន​មិន​សប្បាយ​ចិត្ត​ហើយ បើ​អាក្រក់​ជាង​នេះ គេ​នឹង​គិត​ថា បើ​អ្នក​ចាស់​ល្អ​យ៉ាង​នេះ ម៉េច​មិន​ត្រលប់​ទៅ​រក​គេ​តែ​ម្ដង​ទៅ យក​គេ​មក​ធ្វើ​អី៕

ប្រភព៖ កញ្ញា

មតិយោបល់

ពេញនិយម