អីយ៉ា! គេងដោយមិនស្លៀកអ្វីសោះមានប្រយោជន៍ដល់ម្លឹង?
Connect with us

គួរដឹង

អីយ៉ា! គេងដោយមិនស្លៀកអ្វីសោះមានប្រយោជន៍ដល់ម្លឹង?


ដេក ជារឿងមួយសំខាន់ ដែលយើងម្នាក់ៗគួរតែដេកឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យមានសុខភាពល្អ។ ប៉ុន្តែលើសពីហ្នឹងទៅទៀត មិនត្រឹមតែដេកឲ្យបានគ្រប់គ្រាន់នោះទេ អ្នកអាចសាកល្បងដេកដោយមិនពាក់ខោអាវ វាអាចនឹងមានផលគុណប្រយោជន៏បន្ថែមទៀតផងដែរ។

១. ងាយស្រួល

ពេលដែលអ្នកទម្លាប់ដេកមិនចាំបាច់មានខោអាវហើយ នោះអ្វីៗជាច្រើនប្រហែលជាងាយស្រួលជាងមុន ដូចជាការចំណាយទៅលើខោអាវដេកយប់ ការបោកខោអាវជាដើម។ បើទោះបីជាត្រូវបោកកម្រាលពូកញឹកជាងមុន ក៏មិនញឹកញាប់ដូចបោកខោអាវរាល់ថ្ងៃនោះដែរ។

២. មានអារម្មណ៏ថាធូរខ្លួន

ប្រាកដណាស់ នៅពេលយប់រៀបដេក អ្នកមានអារម្មណ៏ថាស្អុះស្អាប់ តឹងណែនដោយសារខោអាវដេកយប់របស់អ្នក។ ផ្ទុយទៅវិញ ប្រសិនបើដេកយប់ ខ្លួនទទេស្អាត អ្នកមិនចាំបាចធុញទ្រាន់នឹងអារម្មណ៏បែបនេះទៀតឡើង។

៣. ពេលដែលមានដៃគូ

ប្រសិនបើអ្នកមានដៃគូរួចហើយ ពេលដេកយប់ជាមួយគ្នា ហើយអ្នកអាចប៉ះគ្នាដោយស្បែក នឹងស្បែកនោះ វាមានអារម្មណ៏ថាស្និទ្ធស្នាល និងកក់ក្តៅជាងពេលអោបគ្នាទាំងខោអាវជាប់ខ្លួន។ វាអាចធ្វើឲ្យជីវិតស្នេហារបស់អ្នកកាន់តែរស់រវើក ដោយសារការប៉ះគ្នាដោយសាច់ និងសាច់ អាចជួយបញ្ចេញនូវជាតិ Oxytocin ដែលជួយឲ្យអ្នកកាន់តែមានភាពស្និទ្ធស្នាលជាមួយដៃគូរបស់អ្នក។

៤. ដេកលក់ស្រួលជាងមុន

ពេលដែលអ្នកដេកដោយមិិនស្លៀកពាក់ខោអាវអ្វីទាំងអស់នោះ អ្នកនឹងមានអារម្មណ៏ស្រណុក ដោយមិនចាំបាច់ធុញទ្រាន់នឹងអារម្មណ៏ នៅពេលខោអាវរមូលជាដើម។ ដូចនេះអ្នកមិនមានការរំខាន ហើយនឹងជួយឲ្យអ្នកដេកលក់ស្កប់ស្កល់ និងកាន់តែស្រួលជាងមុន។

៥. ជំនួយដល់ស្បែក

ទម្លាប់នេះក៏អាចមានប្រយោជន៏ដល់ស្បែករបស់អ្នកផងដែរ។ វាអាចជួយឲ្យស្បែករបស់អ្នកអាចដកដង្ហើមបាន បន្ទាប់ពីត្រូវបានគ្របដណ្តប់ដោយសម្លៀកបំពាក់ពេញមួយថ្ងៃ ដែលអាចជួយទប់កស្កាត់នូវជម្ងឺស្បែកផ្សេងៗផងដែរ។

៦. ជួយទប់ស្កាត់នូវកម្រិត Cortisol

Cortisol ជាធាតុគីមីមួយដែលមានក្នុងខ្លួនមនុស្សយើង ដែលវាអាចមានផលប៉ះពាល់យ៉ាងច្រើន។ នៅពេលដែលយើងដេកពេលយប់ កម្រិត Cortisol អាចនឹងកើនឡើងជាហេតុធ្វើឲ្យយើងមានអាការៈស្ត្រេស តប់ប្រម៉ល់ ឃ្លាន ឬក៏អាចកើនទម្ងន់ផងដែរ។ ដូចនេះ នៅពេលដែលយើងដេកមិនពាក់ខោអាវ វាអាចជួយឲ្យសីតុណ្ហភាពរបស់យើងនៅកម្រិតមួយដែលជួយទប់មិនឲ្យជាតិនេះកើនឡើងបាន។

៧. រក្សាកម្រិត melatonin និងការលូតលាស់របស់អរម៉ូន

ប្រសិនបើយើងអាចរក្សាបរិយាកាសកំឡុងពេលដេក ឲ្យនៅកម្រិតប្រហាក់ប្រហែល ២១ អង្សារសេ ជារៀងរាល់យប់នោះ វាអាចជួយឲ្យរាងកាយរបស់អ្នកកម្រិតនូវជាតិ Melatonin និងអរម៉ូនលូតលាស់របស់អ្នក ដែលនឹងជួយទប់ស្កាត់មិនឲ្យឆាប់ចាស់ និងមានសុខភាពល្អ។ ដូចនេះ ដើម្បីឲ្យងាយស្រួលយល់ នៅពេលដែលអ្នកដេកមានខោអាវជាប់ខ្លួន វាអាចបង្កើសីតុណ្ហភាព និងអាចធ្វើឲ្យអ្នកវិវត្តរូបរាងឆាប់ចាស់ជាងមុន។

៨. ទប់ទល់បាននឹងរដូវក្តៅ

ខែក្តៅចាប់មកដល់បណ្តើរៗហើយ។ ពេលយប់ឡើងដេក បែកញើសឡើងជោគ ពិបាកដេកមែនទែន ប៉ុន្តែប្រសិនបើយើងដេកមិនពាក់អាវ វាអាចនឹងជួយសម្រួលបានច្រើនជាងមុន ដោយយើងមិនសូវស្អុះស្អាប់ និងអាចជួយកាត់បន្ថយការចំណាយភ្លើងលើកង្ហារ ឬម៉ាស៊ីនត្រជាក់ផងដែរ៕

ចុចអានផ្សេងៗ៖ អាថ៌កំបាំងនៃសុបិនចំពោះនរណាម្នាក់ដែលអ្នកដែលដឹង

ចុចអានផ្សេងៗ៖ វិធីសង្គ្រោះបន្ទាន់នៅពេលដែលឃើញនរណាម្នាក់ឆក់ខ្សែភ្លើង

ដោយ៖ អាទិគុណ

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK