ឈប់បានឈប់ទៅស្រី ដឹងស្រ្តេសម្តងបំផ្លាញខ្លួនឯងប៉ុណ្ណាទេ?
Connect with us

សុខភាព & សម្រស់

ឈប់បានឈប់ទៅស្រី ដឹងស្រ្តេសម្តងបំផ្លាញខ្លួនឯងប៉ុណ្ណាទេ?

ស្រ្តេស​ជា​បញ្ហា​មួយ​ដែល​មនុស្ស​សព្វថ្ងៃ​កំពុង​តែ​ប្រឈម​ខ្លាំង មិន​ថា​ស្រ្តេស​ដោយសារ​ការងារ ការ​រកស៊ី ការ​រៀនសូត្រ ឬ​ក៏​ស្នេហា​ គ្រួសារ​ទេ វា​សុទ្ធ​តែ​បាន​ផ្ដល់​សម្ពាធ​ផ្លូវ​ចិត្ត​ឲ្យ​អ្នក។ ទោះ​អ្នក​គិត​ថា​វា​ជា​ការ​មិន​សប្បាយ​ចិត្ត ធុញថប់​ធម្មតា​ តែ​វា​បាន​ប៉ះពាល់​ដល់​សុខភាព​ ហើយ​លើស​ពី​នេះ​វា​ក៏​បំផ្លាញ​សម្រស់​អ្នក​យ៉ាង​ខ្លាំង​ទៀត​ផង​។ ទាក់ទង​នឹង​បញ្ហា​នេះ​វេបសាយ GUU ក៏​នបាន​លើកឡើង​​ដូចគ្នា​ដែរដូចជា​៖

១. ស្នាម​ជ្រួញ​

នៅ​ពេល​អ្នក​ទទួល​រង​សម្ពាធ​ខ្លាំង​ពី​រឿង​មិន​សប្បាយ​ចិត្ត តប់​ប្រមល់​នោះ ស្នាម​ជ្រួញ​នឹង​កើត​មាន​ឡើង​លើ​ផ្ទៃ​មុខ​អ្នក។ នេះ​ដោយ​សារ​កោសិកាអ័រម៉ូនមាន​ការ​ឈឺចាប់​ដែល​ទាក់ទង​ទៅ​នឹង​អារម្មណ៍ ដែល​បាន​ទៅ​បំផ្លាញ​ខូឡាជែន​ដែល​ចិញ្ចឹម និង​រក្សា​ស្បែក​អ្នក​ឲ្យ​​ថយ​ចុះ។

២. កើតមុន

ភាពតានតឹង និងមុនគឺ​មានទំនាក់ទំនងល្អ​នឹង​គ្នា​ណាស់ ឲ្យ​តែ​ស្រ្តេស​ខ្លាំង មុន​ក៏​ខ្លាំង​ដែរ។ ជម្ងឺមុនជាធម្មតាបណ្តាលមកពីអ័រម៉ូន Cortisol កើនឡើង ដូច្នេះអ្នកត្រូវតែកាត់​បន្ថយ​ភាពតានតឹងក្នុងជីវិតព្រោះ​បើ​មិន​អីចឹង​ទេ​មុន​នឹង​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​របស់​អ្នក​ជា​មិន​ខាន។

៣. ដក់ភ្នែក

អ្នក​កាន់​តែ​ពិបាក​ចិត្ត កាន់​តែ​ធុញ​ទ្រាន់​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​អ្នក ភ្នែក​របស់​អ្នក​នឹង​កាន់​តែ​ធ្លាក់ ដក់​ខ្មៅ​ព្រោះ​ពេល​នោះ​អ្នក​ប្រហែល​គេង​មិន​បាន​គ្រប់ ឬ​គេង​មិន​បាន​ស្រួល​ដោយសារ​តែ​ការ​រំខាន​ពី​ស្រ្តេស​នោះ។ អ្នក​គួរ​តែ​ព្យាយាម​សម្រាក​លំហែកាយ​ឲ្យ​បាន​គ្រប់គ្រាន់​សិន បើ​គិត​ថា​ខ្លួន​ឯង​ស្ត្រេស​ដល់​ដំណាក់កាល​កំពូល​នោះ។

៤. ជ្រុះសក់

ឲ្យ​តែ​តានតឹង​ញឹកញាប់​ វា​ក៏អាចបណ្តាលឲ្យ​ជ្រុះ​សក់​ផង​ដែរ។ មូលហេតុគឺ​ព្រោះអរម៉ូន cortisol នឹងធ្វើឱ្យឫសសក់ឈប់ដំណើរការនិងផ្លាស់ទីទៅសម្រាក​នៅ​ពេល​ដែល​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត​ និង​អារម្មណ៍​ខ្លាំង។ វា​អាច​នឹង​ល្អ​ប្រសើរ​ឡើង​វិញ​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ល្អ ធូរស្រាល៕

ប្រភព៖ កញ្ញា

មតិយោបល់

ពេញនិយម