សូម្បីតែរបៀបកាន់ចង្កឹះក៏អាចប្រាប់ពីជីវិតប្តីប្រពន្ធរបស់អ្នកបានច្បាស់យ៉ាងនេះដែរ!
Connect with us

គ្រួសារ & ស្នេហា

សូម្បីតែរបៀបកាន់ចង្កឹះក៏អាចប្រាប់ពីជីវិតប្តីប្រពន្ធរបស់អ្នកបានច្បាស់យ៉ាងនេះដែរ!

អ្នក​ចិត្ត​វិទ្យា​បាន​និយាយ​ថា​៤០​ភាគ​រយ​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​យើង​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ធ្វើ​ទេ​តែ​វា​ជា​ទម្លាប់​ច្រើន​ជាង។​ ហេតុ​នេះ​ហើយ​ទម្លាប់​ទាំង​នេះ​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​និង​ជីវិត​របស់​អ្នក។ បើ​ចង់​ដឹង​ថា​ជីវិត​ក្រោយ​រៀប​ការ​របស់​អ្នក​ទៅ​ជា​យ៉ាង​ណា​គួរ​តែ​មើល​ពី​ទម្លាប់​កាន់​ចង្កឹះ​របស់​អ្នក៖

*របៀប​ទី១

អ្នក​ជា​មនុស្ស​ដែល​រវល់​ច្រើន​មិន​ថា​អ្នក​រៀប​ការ​ហើយ​មិន​មាន​អី​ធ្វើ​ក៏​ដោយ។ អ្នក​ព្យាយាម​ធ្វើ​នេះ​ធ្វើ​នោះ​បើ​មិន​អញ្ចឹង​ទេ​អ្នក​ច្បាស់​ជា​ធុញ​ទ្រាន់។ ​អ្នក​ប្រើ​ការងារ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​ ហើយ​អ្នក​មិន​ដែល​ហត់​ណ្ហើយ​នឹង​ការងារ​អស់​ទាំង​នោះ​ទេ។​ ជីវិត​អ្នក​ក្រោយ​រៀប​ការ​គឺ​សប្បាយ​ច្រើន​ជាង​កើត​ទុក្ខ​ពី​ព្រោះ​តែ​អ្នក​តែងតែ​មាន​ស្មារតី​ខ្ពស់​ មាន​ថាមពល​ មិន​ចេះ​ឯកា។​


*របៀប​ទី​២

អ្នក​ជា​មនុស្ស​រាង​ផ្ដាច់​ការ​និង​មាន​ឆន្ទៈ​ខ្ពស់​បន្តិច​ហើយ​ ប្រហែល​ជា​មក​ពី​ការ​មិន​សូវ​ទុក​ចិត្ត​នរណា​ម្នាក់។ លើស​ពី​នេះ​ទៅ​ទៀត​អ្នក​តែង​តែ​មាន​ជម្លោះ​ជាមួយ​ខ្លួន​ឯង​នៅ​ក្នុង​ចិត្ត។​ ក្រោយ​ពី​រៀប​ការ​អ្នក​ប្រែ​ជា​ឆេវ​ឆាវ​ ហើយ​គ្រប​ដណ្ដប់​លើ​ប្ដី​ច្រើន។ ប៉ុន្តែ​ចំពោះ​រឿង​លុយ​កាក់​ក្នុង​គ្រួសារ​មិន​បាច់​បារម្ភ​ទេ​អ្នក​ទុក​ដាក់​បាន​ល្អ​ ប៉ុន្តែ​ត្រូវ​រៀន​ចេះ​ទប់​កំហឹង​ និង​ភាព​ឆេវឆាវ។


*របៀប​ទី​៣

អ្នក​ជា​មនុស្ស​បើក​ចំហ​ពេក​ហើយ​ ពោល​គឺ​ធ្វើ​អ្វី​នឹង​ធ្វើ​អស់​ពី​ពោះ​តែ​ម្តង។ ប្រសិន​បើ​អ្នក​ឆ្លាត​អ្នក​អាច​រក​មនុស្ស​ដែល​សាក​សម​នឹង​ក្តី​ប្រាថ្នា​របស់​អ្នក។ ក្រោយ​រៀប​ការ​ មនុស្ស​មិន​ថា​តូច​ធំ​ទេ​នឹង​ជួយ​អ្នក​គ្រប់​ពេល​អាច​និយាយ​បាន​ថា​ជា​មនុស្ស​មាន​សំណាង​។ ផ្ទុយ​ទៅ​វិញ​បើ​អ្នក​បណ្ដោយ​តាម​វាសនា​អ្នក​ដែល​អ្នក​ប្រាថ្នា​មិន​អាច​ក្លាយ​ជា​គូ​ជីវិត​អ្នក​ទេ។


*របៀប​ទី​៤

អ្នក​ក្លាយ​ជា​មនុស្ស​ដែល​គេ​ដឹក​មុខ​ក្រោយ​រៀប​ការ​មិន​ថា​ការងារ​ឬ​លុយ​កាក់​ទេ។ ប្ដី​របស់​អ្នក​នឹង​ចំណាយ​រាល់​អ្វី​ដែល​អ្នក​ចង់​បាន​តែ​មិន​ឱ្យ​អ្នក​កាន់​លុយ​នោះ​ទេ។ ​ក្រោយ​រៀប​ការ​អ្នក​ចាប់​ផ្ដើម​តឹង​រឹង​ ហើយ​ងាយ​ប្រតិកម្ម​ មិន​ងាយ​ឱ្យ​ប្ដី​អ្នក​ទៅ​ណា​ទេ។​ អ្នក​មិន​សូវ​ជា​រើស​មនុស្ស​ប៉ុន្មាន​ទេ​តែ​អាស្រ័យ​លើ​ស្ថាន​ភាព​គ្រួសារ​គេ​ដែរ៕

ប្រភព៖ កញ្ញា

មតិយោបល់

ពេញនិយម