៤ ចំណុចដែលត្រូវដឹងចំពោះអ្នកដែលមានគម្រោងចង់បើកហាងកាហ្វេ Amazon!
Connect with us

គួរដឹង

៤ ចំណុចដែលត្រូវដឹងចំពោះអ្នកដែលមានគម្រោងចង់បើកហាងកាហ្វេ Amazon!


ប្រិយមិត្តប្រហែលជាចាប់អារម្មណ៍ហើយថានៅប្រទេសកម្ពុជាសព្វថ្ងៃជាពិសេសនៅរាជធានីភ្នំពេញអាជីវកម្មកាហ្វេបានរីកព្រោងព្រាត ដោយមានទាំងហាងខ្មែរ និងហាងបរទេស ហើយក្នុងនោះគេក៏សង្កេតឃើញស្លាកយីយោកាហ្វេល្បីមួយពីប្រទេសថៃ គឺ ហាងកាហ្វេអាម៉ាហ្សុន (Cafe Amazon) ដែលមានការគាំទ្រមិនចាញ់ហាងកាហ្វេដែលបើកមុនៗឡើយ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺ ហាងកាហ្វេនេះថែមទាំងមានការលក់សិទ្ធិធុរកិច្ចដល់អាជីវករទាំងឡាយណាដែលមានចំណាប់អារម្មណ៍ និងលទ្ធភាពបំពេញលក្ខខណ្ឌគ្រប់គ្រាន់។ ចង់ដឹងថាលក្ខខណ្ឌទាំងនោះមានអ្វីខ្លះ សូមតាមដានចំណុចខាងក្រោមដែលដកស្រង់ចេញពីទំព័ររបស់ហាងកាហ្វេនេះតែម្ដង។

សូមជម្រាបជូនលោក លោកស្រី អ្នកនាងកញ្ញា ដែលជាអ្នកវិនិយោគទុនមេត្តាជ្រាប ពីលក្ខខណ្ឌខ្លះៗ ទាក់ទងនឹងការសុំសិទ្ធិធុរកិច្ច Café Amazon Franchise ដែលមានជាបន្តបន្ទាប់ដូចតទៅ៖

១. លក្ខណៈវិនិច្ឆ័យចំពោះទីតាំង

ទីតាំងលោកអ្នកត្រូវស្ថិតក្នុងទីប្រជុំជន មានចរាចរនៃអ្នកដំណើរឆ្លងកាត់ស្ថិតក្នុងកម្រិតខ្ពស់ដែលអាចទទួលយកបាន ដូចជានៅជិតសាលារៀន គ្រឹះស្ថានឧត្តមសិក្សា មន្ទីរពេទ្យ និងអគារការិយាល័យជាដើម។ ល។ទីតាំងលោកអ្នកថែមទាំងស្ថិតនៅក្បែរតំបន់ដែលជាទីពេញនិយមនៃយុវវ័យសម័យថ្មី ដែលមានចំណង់ចំណូលចិត្ត និងរចនាបទនៃជីវិតតាមបែបផែនយុគសម័យថ្មី ។ លើសពីនេះទៅទៀត ទីតាំងរបស់លោកអ្នកអំណោយផលមានចំណតងាយស្រួល ព្រមទាំង មានទីតាំងស្ថិតនៅឆ្ងាយពី ហាងកាហ្វេអាម៉ាហ្សូនដែលបានបើកដំណើរការមុន និងស្ថានីយប្រេងឥន្ធនៈភីធីធី យ៉ាងតិចក៏ក្នុងរយៈចំងាយពី ២គ.ម ទៅ ៣គ.ម ដែរ។

២. ការបណ្តាក់ទុនដំបូង

លោកអ្នកត្រូវបង់សេវាកម្មនៃការទទួលសិទ្ធិធុរកិច្ច Franchise ចំនួន ១៣,០០០ ដុល្លារអាមេរិច ដែលចំនួនទឹកប្រាក់នេះរួមបញ្ចូលទាំងថ្លៃសេវាកម្មរៀបចំហាងកាហ្វេ ថ្លៃសេវាកម្មរចនានិងគំនូសម៉ូត ព្រមទាំងផ្តល់ការហ្វឹកហ្វឺនដល់បុគ្គលិកចំនួន ៤រូប។ ដំណាក់កាលបន្ត លោកអ្នកត្រូវបង់ ៣ភាគរយ នៃតម្លៃសរុបកម្រៃប្រចាំខែ ដើម្បីជាវិភាគទានផ្នែកទីផ្សារ និង៣ភាគរយទៀតនៃតម្លៃសរុបកម្រៃប្រចាំខែដល់ក្រុមហ៊ុនផងដែរ។

៣. ឯកសារកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចរយៈពេលចំនួន ៦ឆ្នាំ។

៤. លោកអ្នកត្រូវបង់ទឹកប្រាក់កក់ចំនួន ៣,០០០ ដុល្លារអាមេរិច

ទឹកប្រាក់នេះនឹងត្រូវបង្វិលជូនលោកអ្នកវិញនៅពេលដែលកិច្ចសន្យាផ្តល់សិទ្ធិធុរកិច្ចត្រូវបានបញ្ចប់ជាស្ថាបពរ។

ក្រុមការងារ Café Amazon នឹងផ្តល់នូវសេវាកម្មចំពោះលោកអ្នកដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee ចាប់ផ្តើមតាំងពីដំណើរការនៃការរៀបចំហាង ហ្វឹកហ្វឺនបុគ្គលិក និងរៀបចំគ្រប់គ្រងដំណើរការទាំងមូលជាដើម។ លោកអ្នកដែលទទួលបាននូវការផ្តល់សិទ្ធិធុរកិច្ច ដែលជា franchisee មានភារៈទទួលខុសត្រូវលើការបណ្តាក់ទុន និងចំណាយទាំងឡាយលើបុគ្គលិកតែប៉ុណ្ណោះ។

ខាងលើជាលក្ខខណ្ឌចាំបាច់ដែលលោកអ្នកត្រូវមាន បើសិនជាមានចំណាប់អារម្មណ៍ចង់បណ្ដាក់ទុករកស៊ីជាមួយយីហោកាហ្វេដ៏ល្បីនេះ។ តើលោកអ្នកមានគ្រប់គ្រាន់ហើយឬនៅ? 

ចុចអានផ្សេងៗ៖ បៀបរៀបចំកន្លែងធ្វើការតាមក្បួនហុងស៊ុយ

ចុចអានផ្សេងៗ៖ ធ្លាប់តែលឺគេនិយាយពីវា ពេលនេះបានអានហើយ!

ដោយ៖ កណ្ណិកា
ប្រភព៖ Cafe Amazon

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK