នេះហើយជា វត្ត ស ព្រះវិហារព្រះពុទ្ធសាសនាដ៏អស្ចារ្យទាំងការរចនា និងលាយឡំជាមួយវិទ្យាសាស្ត្រសម័យថ្មី
Connect with us

ថ្មីៗ

នេះហើយជា វត្ត ស ព្រះវិហារព្រះពុទ្ធសាសនាដ៏អស្ចារ្យទាំងការរចនា និងលាយឡំជាមួយវិទ្យាសាស្ត្រសម័យថ្មី

វត្ត រុងឃុន Wat Rong Khun ដែលល្បីល្បាញក្នុងចំណោមជនបរទេសជាប្រាសាទស និងជាព្រះវិហារពុទ្ធសាសនាមិនធម្មតាមួយនៅឈៀងរ៉ៃប្រទេសថៃ។ ត្រូវបានរចនាឡើងក្នុងឆ្នាំ 1997 ដោយស្ថាបត្យករ វិចិត្រករ ជនជាតិថៃ លោក Chalermchai Kositpipat​ ដែលជាស្ថាបត្យករដ៏ល្បីល្បាញរបស់ប្រទេសថៃ។ ប្រាសាទដ៏អស្ចារ្យនេះគឺជាការបញ្ចូលគ្នាដ៏ចម្លែកនៃស្ថាបត្យកម្មបែបប្រពៃណីថៃ និងក្បាច់រចនាដ៏មិនគួរឱ្យជឿ។

អាគារធំៗ ត្រូវបានលាបពណ៌សដើម្បីតំណាងឱ្យភាពបរិសុទ្ធរបស់ព្រះពុទ្ធ ហើយត្រូវបានគ្របដណ្ដប់ដោយផ្ទាំងគំនូរ និងកញ្ចក់ដែលអាចឆ្លុះបញ្ចាំងនៃព្រះអាទិត្យ។ នៅជុំវិញប្រាសាទក៏មានចម្លាក់ស្មុគស្មាញជាច្រើន ដូចជារូបនៃអារក្ស ក្បាល លលាដ៍ក្បាល ដែលបានដាក់តាមដើមឈើនិងវត្ថុចម្លែកដទៃទៀតក្នុងបរិវេណវត្ត។

ដើម្បីទៅដល់ព្រះវិហារនោះអ្នកត្រូវដើរឆ្លងកាត់ស្ពានមួយដែលពោរពេញទៅដោយរូបចម្លាក់រាប់ពុំអស់ដែលជាស្នាដៃបង្ហាញពីបំណងប្រាថ្នា។ នៅពេលចូលខាងក្នុងអ្នកឃើញមានគំនូរដែលជាឈុតឆាកបែបវិទ្យាសាស្ត្រ និងរូបតំណាងឱ្យវប្បធម៌បែបទំនើបពេញនិយម។ ផ្ទាំងគំនូររបស់ Batman, Superman, Predator និងសូម្បីតែ Keanu Reeves ជា Neo ពី Matrix ត្រូវបានគេមើលឃើញនៅក្នុងផ្ទៃខាងក្នុងនៃប្រាសាទ។ នៅជញ្ជាំងមួយផ្សេងទៀតក៏មានគំនូរនៃយានអវកាសនិងកន្លែងកើតហេតុដែលរៀបរាប់អំពីព្រឹត្តិការណ៍ដែលបំផ្លិចបំផ្លាញភពផែនដី។

មិនតែប៉ុណ្ណោះ បរិវេណជុំវិញវត្តនោះក៏មានបរិយាកាសល្អ ជាមួយនឹងសួនផ្កាក៏ដ៏ស្រស់ស្អាត ក៏ដូចជាខ្យល់អាកាសល្អ ដែលសមជាកន្លែងស្ងប់ស្ងាត់មួយសម្រាបធ្វើបុណ្យធ្វើទាន ក៏ដូចជាការធ្វើសមាធិផងដែរ។ យ៉ាងណាមិញ វិចិត្រករក៏មានគម្រោងសាងសង់អាគារថ្មីៗបន្តទៀត ដូចជា សារមន្ទីរ កន្លែងសម្រាក កន្លែងបូជា កន្លែងអធិស្ថាន ដែលរួមមានដីជាង ៣ ហិកតា៕

អត្ថបទល្អផ្សេងទៀត៖ អង្គរវត្តខ្មែរយើងមើលតាមវីដេអូ​ 3D ពិតជាស្អាតប្លែក! កូនខ្មែរជួយចុចស៊ែរម្នាក់មួយផង!(វីដេអូ)

បន្ថែម​ពីលើ​ការ​យល់​ដឹង​ពី «​ប្រាសាទអង្គរវត្ត » ត្រឹមតែ​ជា «​អច្ឆរិយវត្ថុ​»​នោះ សូម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន តាម​រយៈ​ការ​អត្ថាធិប្បាយ​លំអិត ក្បោះក្បាយ​ពី​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​នេះ ដោយ​យោង​តាម​ឯកសារ «​ការ​យល់​ដឹង​ពី​ប្រទេស​កម្ពុជា​» នា​ឆ្នាំ​១៩៨៨ ។

ប្រាសាទអង្គរវត្ត​ជា​និមិត្តរូប​ដ៏​រុងរឿង​នៃ​ព្រលឹង​ជាតិ​របស់​ប្រជាជន​កម្ពុជា​យើង ។ ទង់ជាតិ​នៅ​ក្នុង​របប​មុន​ៗ ក៏​ដូច​ទង់ជាតិ​នៃ​របប​យើង​បច្ចុប្បន្ន​សុទ្ធតែ​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​​ទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជា​អច្ឆរិយវត្ថុ​ដ៏​កម្រ​មួយ​របស់​មនុស្សជាតិ ព្រោះ​ជា​ស្នាដៃ​កំពូល​មួយ​ខាង​ស្ថាបត្យកម្ម​របស់​មនុស្ស ។

ជនបរទេស​ខ្លះ​គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែបើ​និយាយ​ប្រាប់​គេ​ថា អង្គរ​ទើប​គេ​ស្គាល់ ។ ដូច្នេះ​ការ​ឈ្វេងយល់​ដឹង​ពី​ប្រាសាទអង្គរវត្ត គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​យើង​ជា​ម្ចាស់​ទឹកដី​អង្គរ​នេះ ។ តាំងពី​របប មុន​ៗ​មករ​ហូត​ដល់​បច្ចុប្បន្ន​នេះ សៀវភៅ​ឯកសារ អត្ថបទ​ជា​ភាសាបរទេស​ជា​ច្រើន​បាន​សរសេរ​អំពី​ប្រាសាទអង្គរវត្ត​នេះ តែ​ផ្ទុយ​ទៅ​វិញ​យើង​កម្រ​ឃើញ​នូវ​ឯកសារ​ឬ​សៀវភៅសរសេរ​ពី​ប្រាសាទ​នេះ​ជា​ភាសាជាតិ​យើង​ណាស់ ។ ក្នុង​ន័យ​នេះ​ហើយ​ដែល​យើង​នឹង​លើក​ឡើង​នៅ​ខាងក្រោម​អំពី​លក្ខណៈ​ខ្លះ​នៃ​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នេះ ។

«​អង្គរ​» គឺជា​ពាក្យ​ដែល​គេ​សំដៅ​ហៅ​ឈ្មោះ អតីត​រាជធានី​ខ្មែរ​យើង ដែល​ចាប់​កសាង​ឡើង​ដំបូង​ដោយ​ព្រះបាទ​យ​សោ​វរ្ម័ន (​គ្រឹ​ស្ត​សករាជ ៨៨៩-៩០០) ។ ទីក្រុង​អង្គរ (​ឬ​យ​សោ​ធរ​បុ​រ​) ដែល​កសាង​ឡើង​ជំនាន់​នោះ គឺ​មាន​កំពែង​ដី​ព័ទ្ធ​ជុំវិញ (​សព្វថ្ងៃ​នៅ​សល់​ស្នាម​ខ្លះ​នៅ​ទិស​ខាងត្បូង និង​ខាងលិច​) ហើយ​ដែល​មាន​ភ្នំ​បាខែង (​កម្ពស់​ប្រហែល​​៦០​ម៉ែត្រ​) នៅ​ចំ​កណ្តាល (​ក្នុង​សិលាចារឹក​ហៅ​ថា ភ្នំ​កណ្តាល​) សម្រាប់​តម្កល់​លិង្គ​យ​សោ​ធ​រេ​ស្វរ (​គ្រឹ​ស្ត​សករាជ​៨៩៣) ។

អង្គរ​នេះ​ជា​ពាក្យ​ក្លា​យមក​ពី​ពាក្យ​សំស្ក្រឹត ដែល​មាន​ន័យ​ថា ៖ អង្គរ = ស្តេច + នគរ = ទីក្រុង (​ក្រោយមក​ពាក្យ​នគរ​នេះ យើង​ប្រើ​ស្មើនឹង​ពាក្យ​ប្រទេស​) គឺ​ទីក្រុង​ដែល​ស្តេច​គង់នៅ (​រាជធានី​) ។ ស្តេច​សោយរាជ្យ ក្រោយ​ៗ​មក​បាន​សង់​ប្រាសាទ ឬ​ព្រះ​បរមរាជវាំង នៅ​ម្តុំ ជិត​ៗ​នេះ ហើយ​គេ​ហៅ​ម្តុំ​នេះ​ថា ជា​តំបន់​អង្គរ ។

ប៉ុន្តែ​បើ​គេ​និយាយ​ថា សម័យ​អង្គរ​វិញ គឺ​គេ​មិន​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័ន​មក​ទេ តែ​គេ​ចាប់​រាប់​តាំងពី​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ (​គ្រឹ​ស្ត​សករាជ ៨០២-៨៥០) មក​វិញ​ទេ​។ រីឯ​ចុងបញ្ចប់​នៃ​សម័យ​អង្គរ មាន​ប្រវត្តិវិទូ​ខ្លះ គេ​កំណត់​យក​ត្រឹម​រជ្ជកាល​ព្រះបាទ​ជ័យ​វ​ម៌ា​ទិ​បរមេ​ស្វរ (១៣២៧-​?​) ព្រោះ​ជា​ស្តេច​ចុង​ក្រោយ​ដែល​នៅ​កាន់​ព្រហ្មញ្ញសាសនា ហើយ​នៅមាន​​កសាង​​ប្រាសាទ ឬ​សិលាចារឹក ។

ប្រវត្តិវិទូ​ខ្លះ​ទៀត កំណត់​យក​ចុងបញ្ចប់​នៃ​សម័យ​អង្គរ​នេះ​នៅ​រជ្ជកាល​ព្រះបាទ​បរម​រាជា​ពញា​យា​៉​ត (១៣៩៣-១៤៦៣) ពិសេស​គឺ​គេ​កំណត់​យក​គ្រឹ​ស្ត​សករាជ​១៤៣១ ដែល​ជា​ឆ្នាំ​ដែល​ស្តេច​អង្គ​នេះ​សម្រេច​ចាកចោល​រាជធានី​អង្គរ ទៅ​តាំង​រាជធានី​នៅ​ទួល​បា​សាន រួច​ទៅ​តាំងនៅ​ក្រុងភ្នំពេញ​វិញ ។

មតិយោបល់

ពេញនិយម