ស្នាមសង្វា ស្នាមផ្លែលើខ្លួនលែងមានទៀតហើយ សាក់លប់បំបាត់អស់ហើយមើលចុះ
Connect with us

ថ្មីៗ

ស្នាមសង្វា ស្នាមផ្លែលើខ្លួនលែងមានទៀតហើយ សាក់លប់បំបាត់អស់ហើយមើលចុះ

បច្ចេកវិទ្យាកាន់តែទំនើប ជឿនលឿនទៅមុខអ្វីៗក៏អាចជួយបានដែរ មិនថាស្នាមសង្វាលើខ្លួន ស្នាមផ្លែ ឥឡូវជាមួយតិកនិកថ្មី ដោយការសាក់​នឹងបំបាត់ស្នាមទាំងនោះបានភ្លាម។ ដោយការវិទ្យាសាស្ត្រនៃការសាក់នេះ គឺមិនថាស្នាមសង្វានោះទំហំប៉ុណ្ណានោះទេ ទោះស្នាមផ្លែពណ៌អ្វី កើតឡើងដោយសារអ្វីក៏ការសាក់បំបាត់ស្នាមនេះអាចជួយបានដែរ។

អ្នកសិល្បៈសាក់រូបម្នាក់នេះ ឈ្មោះ Rodolpho Torres ដែលគាត់ជាងអ្នកសាក់រូប ឥឡូវគាត់ក៏បានរកឃើញអ្វីដែលថ្មីមួយនេះ ដែលអាចសាក់លុបបំបាត់ស្នាមបាន។ វាជាការសាក់ពិសេសមួយ ដែលផ្លាស់ប្តូរស្នាមសង្វា និង ស្នាមផ្លែលើដងខ្លួនរបស់លោកអ្នកឱ្យ មកជាធម្មតា ដូចពណ៌ស្បែកដើមរបស់យើង ស្នាមទាំងនោះនឹងត្រូវលុបបំបាត់ចេញពីរាងកាយយើងដោយមានប្រសិទ្ធភាព។ សូម្បីតែស្នាមដែលអាចជាប់នឹងរាងកាយយើងមួយជីវិតក៏ដោយ ក៏វាអាចលុបបានដែរ។

ពេលនេះតិកនិករបស់គាត់មួយនេះកំពុងតែទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាកអ្នកចូលមើលតាមប្រព័ន្អអ៊ីនធើណែត។ មិនតែប៉ុណ្ណោះ ការសាក់នេះក៏អាចលុបបំបាត់រង្វង់ខ្មៅក្រោមភ្នែកបានផងដែរ ពិតជាមិនធម្មតាមែន៕

មតិយោបល់

ពេញនិយម