មនុស្សអើយមនុស្ស មិនដឹងចិត្តធ្វើពីស្អីទេ! ឃើញក្មេងស្លាប់ហើយធ្វើមិនដឹង!
Connect with us

ទាក់ទាញ

មនុស្សអើយមនុស្ស មិនដឹងចិត្តធ្វើពីស្អីទេ! ឃើញក្មេងស្លាប់ហើយធ្វើមិនដឹង!

រឿងរ៉ាវគួរអោយហួសចិត្តនឹកស្មានមិនដល់មួយ បានកើតឡើងនៅក្នុងប្រទេសចិន និងត្រូវថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយត្រូវបានគេផ្សព្វផ្សាយ និងរិះគុណជាខ្លាំងទៅដល់ជនឈាមត្រជាក់មួយចំនួន។​

នៅក្នុងក្លីបវីដេអូនោះបានបង្ហាញពីឡានមួយដែលបានបើកកិនកូនក្មេងម្នាក់ រួចជិះទៅបាត់ សូម្បីតែចុះមើលបន្តិចក៏មិនមើល។ ប៉ុន្តែអ្វីដែលគួរអោយហួសចិត្តនោះគឺថា បន្ទាប់ពីរឿងហេតុនោះកើតឡើងហើយ មានមនុស្សប៉ុន្មាននាក់បានដើរឆ្លងកាត់ដែរ ប៉ុន្តែពុំមាននរណាម្នាក់យកចិត្តទុកដាក់ទៅលើហើយ។

ក្រោយពីនោះមិនបានប៉ុន្មាននាទី ស្រាប់តែមានឡានមួយទៀតជិះកិនកូនក្មេងដែលនៅសល់តែដង្ហើមចង្រិតនោះមួយសារទៀត។ មិនខុសពីសារមុនឡើយ នៅលើដងផ្លូវដែលពោរពេញទៅដោយអ្នកដំណើរឆ្លងកាត់ទាំងថ្មើរជើង ទាំងជិះកង់ ទាំងជិះឡាន សុទ្ធតែពុំមាននរណាម្នាក់ដើរទៅមើលក្មេងកំសត់ម្នាក់នោះ។

ចុងក្រោយទើបមានមនុស្សម្នាក់មកលើកក្មេងនោះដាក់ចូលខាង ហើយម្នាក់ទៀតមកលើសពក្មេងនោះចេញពីកន្លែងនោះទៅ។ ទោះជាយ៉ាងណាក៏ដោយ ក្លីបវីដេអូនេះមិនមែនត្រឹមតែបង្ហាញពីគ្រោះថ្នាក់ចរាចរណ៍ទៅលើក្មេងម្នាក់យ៉ាងអណោចអធម៌នោះទេ ប៉ុន្តែវាហាក់បីដូចជាស្តែងបញ្ជាក់មនុស្សសម័យនេះពិតជាឈាមត្រជាក់ និងដាច់ចិត្តខ្លាំងប៉ុណ្ណា៕

 

មតិយោបល់

ពេញនិយម