យីបាក់ចង្កេះហ្មង ពាណិជ្ជកម្មស្រោមទូរស័ព្ទចិនមួយនេះ ស្មានតែរឿងភាគ
Connect with us

ថ្មីៗ

យីបាក់ចង្កេះហ្មង ពាណិជ្ជកម្មស្រោមទូរស័ព្ទចិនមួយនេះ ស្មានតែរឿងភាគ

ដំបូងគឺហាក់ដូចជាមានរឿងថា ប្តីរបស់ស្ត្រីចិនម្នាក់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរដែលមន្ទីរពេទ្យមិនអាចជួយសង្គ្រោះជីវិតគាត់បាននោះទេ ធ្វើឱ្យស្ត្រីជាប្រពន្ធយំកើតទុក្ខយ៉ាងខ្លាំង ស្រាប់តែលោកគ្រូពេទ្យនោះបានណែនាំពីវិទ្យាសាស្ត្រថ្មីមួយពីទូរស័ព្ទដែលអាចឱ្យប្តីគាត់មានជីវិតវិញបាន និងអាចឱ្យស្ត្រីជាប្រពន្ធទំនាក់ទំនងជាមួយប្តីខ្លួនបានតាមរយៈទូរស័ព្ទមួយនោះទោះជាពេទ្យជួយមិនបានក៏ដោយ។

រឿងនេះធ្វើឱ្យប្រពន្ធសប្បាយចិត្តជាខ្លាំង ដោយនឹងដឹងថាប្តីគាត់អាចរស់ឡើងវិញតាមរយៈទូរស័ព្ទនោះ ក្រោយមកទៀត ស្ត្រីម្នាក់នោះក៏ទំនាក់ទំនងជាមួយប្តីរបស់ខ្លួនតាមរយៈទូរស័ព្ទដៃមួយនោះ។ ភ្លាមនោះស្រាប់តែកំពុងនិយាយជាមួយប្តីសុខៗស្រាប់តែជ្រុះទូរស័ព្ទនោះចូលទឹកបាត់ ប៉ុន្តែជាសំណាងក៏មានអ្នកជួយស្រង់ឱ្យនាងវិញ ហើយគាត់នៅតែអាចនិយាយជាមួយប្តីគាត់បានដូចដើមតទៀត។ តាមការពិតរឿងទាំងអស់នោះសុទ្ធតែជាពាណិជ្ជកម្មអំពីស្រោមទូរស័ព្ទប៉ុណ្ណោះ។ ដែលចង់ផ្សាយពីភាពធន់របស់ស្រោមទូរស័ព្ទនោះ ថាវាមានសមត្ថភាពខ្ពស់ធន់នឹងអ្វីៗទាំងអស់ ទោះជាធ្លាក់ក្នុងទឹកក៏ដោយក៏នៅតែអាចការពារទូរស័ព្ទបាន និងអាចយកទូរស័ព្ទមកប្រើប្រាស់បាន មិនមានខូចខាតអ្វីនោះទេ។

សូម្បីតែត្រូវបោកទូរស័ព្ទ ធ្លាក់ទូរស័ព្ទ ឬត្រូវការវាយដំ ជាន់ធាក់យ៉ាងណាក៏មិនខូចខាតនោះដែរ គឺនៅតែអាចប្រើប្រាស់បានដូចដើម។ ហើយដែលកាន់តែហួសចិត្តនោះ គឺស្រោមទូរស័ព្ទនោះក៏អាចបណ្តែតខ្លួនលើទឹកមិនលិច និងការពារទូរស័ព្ទពីការចូលទឹកបានយ៉ាងអស្ចារ្យ។ នេះបានថា ពាណិជ្ជកម្មគេនេះពិតជាកប់សារីមែនទែន មើលឡើងឆ្ងល់តែម្តង៕

មតិយោបល់

ពេញនិយម