ដូចគេធ្វើសង្គ្រាមចឹង ស្រមោចរាប់លានក្បាលពូនគ្នាជាស្ពានដើម្បីកំចាត់សំបុកសត្វឪម៉ាល់
Connect with us

ទាក់ទាញ

ដូចគេធ្វើសង្គ្រាមចឹង ស្រមោចរាប់លានក្បាលពូនគ្នាជាស្ពានដើម្បីកំចាត់សំបុកសត្វឪម៉ាល់

តាមរយៈវីដេអូខាងក្រោម គឺបានធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលជាមួយនឹងសកម្មភាពធ្វើសឹកសង្គ្រាមរបស់សត្វស្រមោច និងសត្វឪម៉ាល់។ ដែលឃើញថាសត្វស្រមោចនោះបានពូនគ្នារាប់លានក្បាលដើម្បីទៅវាយប្រហារសំបុករបស់សត្វឪម៉ាល់យ៉ាងធំមួយ។

បើតាមខ្សែវីដេអូនេះត្រូវបានបង្ហោះតាម Twitter ដោយ Francisco Boni ដែលសរសេរថា: “ការវាយប្រហាររបស់សឹកស្រមោច (ដែលគេស្គាល់ផងដែរថាជាកងទ័ពស្រមោច) ទៅកាន់សំបុកឪម៉ាល់”។ អ្វីដែលគួរអោយចាប់អារម្មណ៍នៃការវាយប្រហារមួយនេះ គឺវាពិតជាសមូហភាពមួយដ៏អស្ចារ្យរបស់សត្វស្រមោចដែលខំតស៊ូ​និងចេះសាមគ្គីគ្នាដើម្បីបង្កើតស្ពាននោះទៅវាយប្រហារសត្រូវរបស់ខ្លួន។

វីដេអូនេះផងដែរ គឺមានគេចូលមើលដល់ទៅ ៧ សែននាក់ឯណោះ ហើយ អ្នកចូលចិត្ត ២៣០០នាក់ និង អ្នកចែកចាយបន្តដល់ទៅ ១ម៉ឺននាក់ផងដែរ។

បន្ថែមលើនោះទៀត លោក Boni បានពន្យល់បន្ថែមអំពីឈុតឆាកមិនគួរឱ្យជឿនេះដោយបន្ថែមថា “នៅពេលការវាយប្រហារបែបនេះកើតឡើងសត្វឪម៉ាល់នោះតែងតែរត់គេចខ្លួន ហើយស្រមោចមិនចាកចេញទៅងាយៗនោះទេ រហូតទាល់តែពួកគេអាចលួចរបស់របរពីសំបុកនោះ និងវាយកម្ទេចសំបុកនោះបន្តិចម្តងៗ៕

មតិយោបល់

គួរដឹង2 weeks ago

ស្តាប់ហើយព្រឺក្បាល! នេះជារឿងពិតមួយនៅខេត្តកំពង់ធំ បើយោងតាមមន្ត្រីសុខាភិបាលម្នាក់ «ពេលថ្ងៃជាព្រៃតម្កល់ខ្មោច តែយប់ឡើងបែរក្លាយជា…»

ថ្មីៗ3 weeks ago

ខេត្តសៀមរាប ស្រុក​បន្ទាយស្រី​ ​​នឹង​ប្រែក្លាយខ្លួនជាផ្សារបណ្តែតទឹកដំបូងគេរបស់កម្ពុជានៅចុងឆ្នាំនេះ ក្នុងរង្វង់ផ្ទៃដី ៥០ហិ​ក​តា

ថ្មីៗ3 weeks ago

កូនខ្មែរម្នាក់ខិតខំប្រឹងប្រែង រហូតបានក្លាយជាវិស្វករថាមពលនុយក្លេអ៊ែរនៅប្រទេសបារាំង

ទេសចរណ៍4 weeks ago

ខេត្តស្ទឹងត្រែង គឺជាឋានសួរគ៌ក្រោមមេឃនៅកម្ពុជា ដែលអ្នកទេសចរណ៍មិនគួរមើលរំលង

គួរដឹង4 weeks ago

ការពិតបុព្វបុរសខ្មែរ កសាងចម្រឹង​​បង្អួចប្រាសាទ​អង្គរ​វត្តឡើង​​គឺបង្កប់​នូវ​អាថ៌​កំបាំងមួយ​ដ៏​អស្ចារ្យ

Trending

Copyright © 2019 ANARCHAK