ក្ដៅៗ! គ្រាន់តែដឹង ខេមរៈ សិរីមន្ត ប្តឹងភ្លាម ម៉ៃ សុគន្ធ វាយបកទៅវិញភ្លែតថា...
Connect with us

ថ្មីៗ

ក្ដៅៗ! គ្រាន់តែដឹង ខេមរៈ សិរីមន្ត ប្តឹងភ្លាម ម៉ៃ សុគន្ធ វាយបកទៅវិញភ្លែតថា…

ផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកខេមរៈ សិរីមន្ត ចេញមុខថានឹងដាក់ពាក្យប្តឹងទៅកាន់តារាចម្រៀងពូកែខាងទើសលោកម៉ៃ សុគន្ធ ជាផ្លូវការនាព្រឹកនេះ ដំណឹងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង ព្រោះឃើញថាតារារូបនេះមិនមាត់ៗ ស្រាប់តែចេញមុខប្តឹងតែម្តង។

ក្រោយពីដំណឹងនេះបានទៅដល់តារាទើសរូបនេះ លោកហាក់ដូចជាមិនខ្លាច និងញញើតនឹងពាក្យសម្តីទាំងនេះ របស់តារាចម្រៀងលំដាប់រូបនេះនោះទេ គឺលោកថែមទាំងបោះពាក្យសម្តីបែបឌីដងថែមទៀត។

ដោយក្នុងនោះលោកបានស៊ែរ ព័ត៌មានខ្មែរឡូត ដែលបានចុះផ្សាយភ្លាមៗកាលពីព្រឹកមិញនេះដោយភ្ជាប់ជាមួយពាក្យពេចន៍យ៉ាងដូច្នោះថា «ដោយក្តីរីករាយ ស្គាល់ពាក្យ ប្រយោល ទេ ចាស្ទីនកូពី»។

ក្រោយពីបានឃើញដូច្នៅហអ្នកគាំទ្រជាច្រើនពិតមិនពេញចិត្តនូវទង្វើរបស់លោក ដែលមិនព្រមទទួលកំហុស ថែមទាំងនាំគ្នាបន្តរិះគន់តារារូបនេះយ៉ាងចាស់ដៃ មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកលេងបណ្តាញសង្គមរងចាំការតបត ពីលោកខេមរៈ សិរីមន្តផងដែរ។ ដូច្នោះព័ត៌មានបន្ថែមខ្មែរឡូត នឹងធ្វើការចុះផ្សាយបន្តទៀត៕ 

មតិយោបល់

ពេញនិយម