នៅស្រុកខ្មែរបើមានបែបនេះ ប្រហែលលែងសូវមានអ្នកលោតទឹកសម្លាប់ខ្លួន!
Connect with us

គួរដឹង

នៅស្រុកខ្មែរបើមានបែបនេះ ប្រហែលលែងសូវមានអ្នកលោតទឹកសម្លាប់ខ្លួន!

វាសនាមនុស្សគ្រប់រូបមិនដូចគ្នាទេ។ ជីវិតមានគ្រប់រសជាតិ មិនថាសប្បាយ កើតទុក្ខ ផ្អែមល្ហែម ល្វីង ជូរចត់។ មនុស្សមួយចំនួនចាប់ផ្តើមគិតខ្លីដោយសារវិបត្តិផ្លូវចិត្ត ផ្លូវកាយ ឬ ផ្លូវហិរញ្ញវត្ថុធ្ងន់ធ្ងរ ដែលខ្លួនគិតថាដោះស្រាយមិនចេញ ឬ គ្មានអ្នកណាអាចជួយបាន។

ជីវិតដ៏អភ័ព្វទាំងនោះច្រើនតែជ្រើសយកវិធីប្រល័យជីវិតដែលម្តាយខំពរពោះទាំងលំបាកលំបិន ៩ខែ ១០ថ្ងៃ ទម្រាំដល់ថ្ងៃឆ្លងទន្លេសមុទ្រទាំងធ្លាក់ឈាមកក្លាក់ទាំងដុំៗដោយការបាញ់សម្លាប់ខ្លួនលោតទឹកពីលើស្ពាន ចង-ក រត់ចូលឡាន ។ល។

ដោយឡែក ដើម្បីជួយអ្នកមោហ៍បិទមោហ៍បាំងប៉ងសម្លាប់ខ្លួនដោយលោតទឹក ក្មេងស្រីវ័យជំទង់ម្នាក់បានប្រើវិធីដ៏ល្អមួយ។

ក្មេងស្រីអាយុ ១៨ ឆ្នាំ ដែលមានឈ្មោះថា Paige Hunter បានចងភ្ជាប់សារលើកទឹកចិត្តជាង ៤០ សន្លឹក ទៅនឹងស្ពាន Wearmouth ក្នុងក្រុង Sunderland ដែលធ្លាប់មានមនុស្សជាច្រើនមកហើយលោតទឹកសម្លាប់ខ្លួន។

ពេលនេះបុគ្គលិកហាង Poundworld ដែលកំពុងសិក្សានៅមហាវិទ្យាល័យ Durham ខាងកើត បានទទួលលិខិតសរសើរពីស្នងការដ្ឋាន Northumbria ទៀតផង។ 

នាងបាននិយាយថា “តាំងពីចងភ្ជាប់សារទាំងនេះ ខ្ញុំទទួលបានការបញ្ចេញមតិជាច្រើនពីប្រជាជន។ ពួកគេថាវាពិតជាការជម្រុញទឹកចិត្តដ៏ល្អ។”

នាងបានបន្ថែមថា “ប្រតិកម្មទាំងនេះពិតជាអស្ចារ្យណាស់។ ខ្ញុំមិនធ្វើដើម្បីទទួលរង្វាន់អ្វីទេ គឺគ្រាន់តែធ្វើអ្វីដែលខ្ញុំចង់ធ្វើប៉ុណ្ណោះ។ ខ្ញុំចង់ជួយជីវិតមនុស្ស ហើយមានគេប្រាប់ថា វិធីនេះបានជួយជីវិតមនុស្ស ៦ នាក់មកហើយ។” 

ខាងក្រោមនេះជាសារលើកទឹកចិត្ត ដែលនាងបានចងភ្ជាប់ទៅនឹងស្ពាន៖     

មតិយោបល់

ពេញនិយម