នេះហើយជាមេរៀន! ថ្ងៃក្រោយមិនត្រូវជិះក្បែរឡានដឹកសាំងដាច់ខាត!
Connect with us

គួរដឹង

នេះហើយជាមេរៀន! ថ្ងៃក្រោយមិនត្រូវជិះក្បែរឡានដឹកសាំងដាច់ខាត!

ការធ្វើដំនើរតាមផ្លូវសុទ្ធតែអាចមានជាគ្រោះថ្នាក់ មិនថាព្យាយាមការពារខ្លួនប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែកាលណាអ្នកកាន់តែមានស្មារតីប្រុងប្រយ័ត្ន អ្នករឹតតែមាន​ឳកាសទាបបំផុតនៅក្នុងការជួប​ប្រទះនឹងគ្រោះថ្នាក់។ ការបើកបរដោយការប្រុងប្រយ័ត្ននោះគឺរួមមានដូចជាការបើកបរតាមល្បឿនដែលគេកំណត់ ការគោរពភ្លើង និងផ្លាកសញ្ញា ការមិនជែងគ្នាទាំងប្រថុយ រឺការបើកបរមិនក្រោមឥទ្ធិពល​នៃគ្រឿងស្រវឹងជាដើម។

ក្នុងនោះផងដែរ ក៏មានការបើកបរមួយចំនួនដែរដែលអ្នកបង្កើនការប្រុងប្រយ័ត្នច្រើនជាងការបើកបរផ្សេងៗ ដោយក្នុងនោះមានដូចជាឡានធំ និងឡានដឹកសាំងជាដើម។​

ឡានដឹកសាំង គឺជាប្រភេទរថយន្តដែលអាចបង្កជាការគ្រោះថ្នាក់ដ៏ធំមួយ។ ថ្វីត្បិតតែមិនមែនអោយតែគ្រប់រថយន្តដឹកសាំងសុទ្ធតែអាចមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងលើ ប៉ុន្តែបើកាលណាវាមានគ្រោះថ្នាក់ហើយ គ្រោះថ្នាក់នោះនឹងមានទំហំធំ ហើយអាចធ្វើអោយមានការខាតបង់ជីវិត និងថវិការច្រើន។​

តួយ៉ាងដូចជានៅក្នុងវីដេអូនេះជាដើម ឡានដឹកសាំងមួយបានបុកជាមួយនឹងឡានមួយទៀត ប៉ុន្តែគ្រាន់តែបុកភ្លាម វាបានបង្កើតជាអណ្តាតភ្លើងឆាបឆេះពាសពាសមេឃ និងរាលដាលទៅពេញផ្លូវ។​

ប៉ុន្មាននាទីក្រោយនោះតែប៉ុណ្ណោះ ឡាន និងយាន្តយន្តផ្សេងៗដែលនៅជុំវិញនោះបានឆាបឆេះក្លាយជាអណ្តាតភ្លើង និងឆេះអស់រលីង។ សោគនាដកម្មនេះក៏បានធ្វើអោយជីវិតមនុស្សជាច្រើនបានបាត់បង់ និងរងរបួស។​

នេះអាចជាមេរៀនទៅដល់អ្នកដែលឧស្សាហ៍ជិះក្បែរៗឡានដឹកសាំង អោយកែប្រែទម្លាប់ និងមានការប្រុងប្រយ័ត្នខ្ពស់ជាងមុន ព្រោះថាគ្រោះថ្នាក់អាចកើតមានខ្លាំងណាស់ចំពោះការបើកបរបែបនេះ៕

មតិយោបល់

ពេញនិយម