មើលវីដេអូនេះហើយបានដឹងថា បាបកម្មទន់ហន់ណាស់ អត់ចាំថ្ងៃស្អែកទេ!
Connect with us

គួរដឹង

មើលវីដេអូនេះហើយបានដឹងថា បាបកម្មទន់ហន់ណាស់ អត់ចាំថ្ងៃស្អែកទេ!

មានអ្នកខ្លះមិនជឿថាលើលោកនេះមានបាបកម្មនោះទេ ដូច្នេះហើយគេមិនសូវគិតពីរឿងដែលគេបានធ្វើ រឺបំពាននរណាម្នាក់នោះទេ ព្រោះគេមិនជឿថាទង្វើនោះអាចនឹងមានថ្ងៃតបស្នងលើពួកគេបាន។ ថ្វីបើមកទល់ពេលនេះពុំធ្លាប់មានអ្នកវិទ្យាសាស្ត្រណាមួយមកទទួលស្គាល់ថាបាបកម្មពិតជាមានលើមនុស្សពិតមែននោះ វីដេអូខាងក្រោមនេះអាចពន្យល់បានខ្លះៗថាមានរឺក៏អត់។

តួយ៉ាងដូចនៅក្នុងវីដេអូនេះ គេមិនបានទៅចាំថតយករូបភាពរបស់នរណាម្នាក់ទៅតាមចងគំនុំនរណាម្នាក់ផង គ្រាន់តែពួកគេបំពាននឹងច្បាប់ ក្រឹតក្រម រឺសីលធម៌តែប៉ុណ្ណោះ ក៏ធ្វើអោយពួកគេឃើញតម្លៃតបស្នងបាត់ទៅហើយ។

ឧទាហរណ៍ដូចជាក្មេងប្រុសវ័យជំទង់ម្នាក់ដែលបាញ់នោមដាក់នៅក្នុងជណ្តើរយន្តអញ្ចឹង ទង្វើអសីលធម៌បែបនេះបានធ្វើអោយចរន្តភ្លើងដែលនៅក្នុងជណ្តើរយន្តនោះឆ្លងពីទឹកនោមដែលគេបាញ់ចេញទៅ។ ជាលទ្ធផល ជណ្តើរយន្តនោះចាប់ផ្តើមមានបញ្ហារលត់ភ្លើងគាំងដាច់ប្រព័ន្ធ។​

ឧទាហរណ៍មួយទៀត ចោរដែលព្យាយាមគាត់ទ្វារផ្ទះរបស់គេ ប៉ុន្តែមិនទាន់ទាំងបានចូលទៅក្នុងផ្ទះផង ទ្វារនោះបានរលំទាំងកម្រោលបាក់មកលើខ្លួន ធ្វើអោយខ្លួនមិនអាចបន្តសកម្មភាពអាក្រក់របស់ខ្លួនទៅមុខទៀតបាន។​

ទាំងអស់នេះគ្រាន់តែជាឧទាហរណ៍ដែលត្រូវបានគេដកយកមកដាក់បញ្ចូលគ្នាអោយមើលតែប៉ុណ្ណោះ ប៉ុន្តែវាក៏មិនខុសពីជីវិតរស់នៅទូទៅប្រចាំថ្ងៃដែរ ពោលគឺទង្វើដែលអ្នកធ្វើចេញទៅគឺប្រកដជាមានផលតបស្នងយ៉ាងប្រាកដមែន។ ដូច្នេះជៀសវាងទទួលរងនូវអ្វីដែលអ្នកបានធ្វើខុសទៅលើអ្នកដទៃ អ្នកគួរតែមានភាពស្មោះត្រង់ និងធ្វើតែអំពើល្អ៕

 

មតិយោបល់

ពេញនិយម