នៅក្នុងភ្នែកក្មេងប្រុសម្នាក់ស្រាប់តែមានពោរពេញដោយមេរោគបរាសិត ដោយសារតែឪពុកម្តាយ……
Connect with us

គួរដឹង

នៅក្នុងភ្នែកក្មេងប្រុសម្នាក់ស្រាប់តែមានពោរពេញដោយមេរោគបរាសិត ដោយសារតែឪពុកម្តាយ……

ការសម្អាតដៃបន្ទាប់ពីចេញពីបន្ទប់ទឹក វាអាចជារឿងតូចមួយ ប៉ុន្តែក៏អាចនាំគ្រោះថ្នាក់ខ្លាំងដល់យើងផងដែរ ជាពិសេសគឺកូនក្មេងតូចៗតែម្តង។ ដូចនៅក្នុងក្លីបវីដេអូនេះផ្ទាល់ គឺគេឃើញមានមេរោគបរាសិតជាច្រើនក្នុងភ្នែកកូនក្មេងម្នាក់ ដែលមានអាយុទើបតែ ២ឆ្នាំ ប៉ុណ្ណោះ។ ដែលហេតុផលពិតប្រាកដនោះគឺ ដោយសារតែការធ្វេសប្រហែសរបស់ម្តាយឪពុក ដែលមិនបានមើលថែកូនបានដិតដល់ មិនឱ្យកូនលាងដៃឱ្យស្អាតបន្ទាប់ពីចេញពីបន្ទប់ទឹក។

ជាធម្មតាក្មេងៗគេតែងតែញីភ្នែក នៅពេលដែលមានអ្វីរមាស់ ឬប៉ះភ្នែករបស់គេ ដូចនេះ បើសិនជាចូលក្នុងបន្ទប់ទឹករួចមិនបានលាងដៃស្អាតបាតនោះ គឺវាងាយនឹងមានមេរោគឆ្លងខ្លាំងណាស់ បើសិនជាម្តាយឪពុកមិនបានមើលថែកូនទេ កូនច្បាស់ជាឆាប់ឆ្លងមេរោគជាមិនខាន។ តួយ៉ាង ហេតុនេះបានធ្វើឱ្យក្មេងអាយុ ២ឆ្នាំ ឆ្លងមេរោគចូលក្នុងភ្នែក ដែលធ្វើឱ្យមានសត្វបរាសិតជាង១០ក្បាល នៅក្នុងភ្នែករបស់គេ។

លុះពេលដែលក្មេងនោះ ចេះតែញីភ្នែកយូរៗទៅ ម្តាយឪពុកក៏សង្កេតឃើញមានសត្វល្អិតចម្លែកក្នុងភ្នែករបស់កូន ទើបភ្លាមនោះប្រញាប់យកកូនទៅមន្ទីរពេទ្យ។ ពេលទៅដល់ពេទ្យ គ្រូពេទ្យក៏បានចាប់ផ្ដើមចាប់យកមេរោគបរាសិតទាំងនោះចេញពីភ្នែកកូនក្មេងនោះ។ រួចក៏លាន់មាត់ថា គាត់មិនដែលឃើញមេរោគបរាសិតឯណាច្រើនយ៉ាងនេះនៅក្នុងភ្នែកមនុស្សនោះទេ ជាធម្មតាគឺធ្លាប់តែមាននៅក្នុងពោះតែប៉ុណ្ណោះ។

ក្រោយមកក៏គ្រូពេទ្យបន្តព្យាបាលភ្នែកក្មេងនោះតាមធម្មតា ប៉ុន្តែយើងឃើញថាវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះក្មេងៗដែលមានមេរោគចូលភ្នែកបែបនេះ វាក៏អាចបង្កឱ្យខូចភ្នែក ឬងងឹតភ្នែកបានដែរ។ ដូច្នេះ សូមមើលថែកូនឱ្យបានល្អិតល្អន់ទំលាប់ឱ្យពួកគេមានអនាម័យក្នុងការរស់នៅ លាងសម្អាតដៃជាប្រចាំ ពេលចេញពីបន្ទប់ទឹក៕

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម