នេះហើយជាចំនុចមើលមិនឃើញរបស់ឡានធំ តែងតែធ្វើអោយអ្នកបើកក្បែរគ្រោះថ្នាក់!
Connect with us

គួរដឹង

នេះហើយជាចំនុចមើលមិនឃើញរបស់ឡានធំ តែងតែធ្វើអោយអ្នកបើកក្បែរគ្រោះថ្នាក់!

ជារៀងរាល់ថ្ងៃ ពត៌មានពីគ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានមិនឈប់មិនឈរទាល់តែសោះ ដោយក្នុងនោះបញ្ហាដែលកើតមានរវាងអ្នកប្រើប្រាស់ផ្លូវនានា ជាមួយអ្នកបើកឡានធំក៏មានច្រើនដែរ។ សឹងតែគ្រប់គ្រោះថ្នាក់ចរាចរណ៍ដែលមានការចូលរួមពីឡានក្រុងសុទ្ធតែជាគ្រោះថ្នាក់ធ្ងន់ធ្ងរ ដូច្នេះវាជាការចាំបាច់មួយដែលយើងត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំងនៅពេលដែលបើកបរក្បែរឡានក្រុង។

ជាទូទៅ ឡានធំគឺពិបាកក្នុងការបើកបរខ្លាំងណាស់ បើប្រៀបធៀបទៅនឹងការបើកបរយានយន្តធម្មតា។ ការពិបាកនោះដោយសារតែវាធំ ហើយវែង ទើបធ្វើអោយវាពិបាកក្នុងការមើលឃើញយាន្តយន្តដែលនៅក្បែរវា។ សម្រាប់ឡានធំ មានចំនុចខ្លះត្រូវបានគេចាត់ទុកជាចំនុចមើលមិនឃើញ រឺចំនុចខ្វាក់ (Blind Spots) ដោយសារតែគ្រប់យាន្តយន្តណាក៏ដោយ ដែលនៅទីតាំងនោះ គឺអ្នកបើកបរឡានធំមើលមិនឃើញនោះទេ។

ហេតុដូច្នេះហើយទើបបានជាតែងតែមានគ្រោះថ្នាក់កើតឡើងជារឿយៗ លើអ្នកបើកបរក្បែរឡានធំ។ នោះគឺដោយសារតែអ្នកបើកបរឡានធំមើលមិនឃើញថាមានអ្វីនៅក្បែរមួយ ហើយក៏រេចង្កូតកាច់តាមស្ថានការណ៍ផ្លូវ និងបណ្តាលអោយប៉ះពារខានមិនបាន។​ ដូច្នេះដើម្បីជួយបង្ការបញ្ហាគ្រោះថ្នាក់បែបនេះ អ្នកត្រូវបើកបរយ៉ាងណាកុំអោយចូលចំចំនុចនេះ។

ចំនុចខ្វាក់នេះមានទីតាំងនៅជុំវីញឡានមួយចំនួន ដូចជាខាងស្តាំដៃតៃកុង និងខាងក្រោយគូទឡាន។ អញ្ចឹងហើយនៅពេលដែលអ្នកបើកបរនៅក្បែរឡានធំ អ្នកមិនត្រូវបើកយឺតៗទន្ទឹមនឹងឡាននោះទេ។ អ្នកត្រូវវ៉ារអោយត្រូវតាមគន្លង និងខាងដែលត្រឹមត្រូវ។ លើសពីនេះទៅទៀត អ្នកក៏មិនគួរបើកនៅក្រោយគូទឡានជិតពេកដែរ ព្រោះអ្នកបើកបរឡានធំមិនអាចមើលឃើញឡានដែលនៅពីក្រោយនោះ១០ម៉ែត្រនោះទេ។

ចំនែកឯពេលដែលអ្នកវ៉ារទៅដល់មុខហើយ អ្នកត្រូវទុកចន្លោះអោយឆ្ងាយបន្តិចមុនពេលដែលអ្នកចូលនៅក្នុងគន្លងវិញ។ ការប្រកាន់របៀបបើកបរត្រឹមត្រូវនឹងអាចជួយអោយអ្នកធ្វើដំណើរប្រកបដោយសុវត្ថិភាព ជាពិសេសនៅពេលដែលអ្នកនៅលើផ្លូវដែលសម្បូរទៅដោយឡានធំៗច្រើន៕

មតិយោបល់

ពេញនិយម