នេះហើយជាការជួយធ្វើអត្តឃាតសម្រាប់អ្នកដែលលែងចង់រស់នៅបន្តទៀត!
Connect with us

ទាក់ទាញ

នេះហើយជាការជួយធ្វើអត្តឃាតសម្រាប់អ្នកដែលលែងចង់រស់នៅបន្តទៀត!

នៅលើពិភពលោកនេះ រឿងចំលែកៗជាច្រើនតែងតែកើតមានឡើងជារៀងរាល់ថ្ងៃ។ មានអ្នកខ្លះព្យាយាមតស៊ូជាមួយនឹងជម្ងឺរាតត្បាតផ្សេងៗរហូតដល់ដង្ហើមចុងក្រោយ ប៉ុន្តែមានអ្នកខ្លះទៀតបែរជាមិនចង់រស់នៅបន្តទៀតព្រោះពិបាកនឹងជីវិតដែលខ្លួនកំពុងមានខ្លាំងពេក។​

ជារឿយៗ នៅទីណាក៏ដូចនៅទីណា តែងតែឃើញមានពត៌មានផ្សព្វផ្សាយពីការធ្វើអត្តឃាតគ្រប់ករណីដូចជាការលោតពីលើអាគារ លោតពីលើស្ពាន ការអារដៃ ការលេបថ្នាំសម្លាប់ខ្លួន រឺការចងកជាដើម។ វិធីទាំងនេះសុទ្ធតែជាវិធីសាស្ត្រពេញនិយមនៅក្នុងការសម្លាប់ខ្លួន។​

ផ្ទុយទៅវិញ បើយើងក្រឡេកមើលទៅប្រទេសភាគខាងលិច ពួកគេមិនសូវជាប្រើប្រាស់វិធីសាស្ត្រទាំងនេះប៉ុន្មានទេ ជាពិសេសប្រសិនជាពួកគេចង់អោយមានការយល់ព្រមពីសាច់ញាតិ និងក្រុមគ្រួសារអំពីការស្លាប់របស់ពួកគេនោះ។ មានអ្នកខ្លះសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ពីព្រោះពួកគេមិនចង់ផ្តល់ជាបន្ទុកសម្រាប់អ្នកដទៃទៀត ឬដោយសារតែពួកគេឈឺចាប់ខ្លាំងជាមួយនឹងជម្ងឺប្រចាំកាយជាដើម។​

ហេតុដូចនេះហើយទើបបានជានៅក្នុងប្រទេសមួយចំនួនដូចជាប្រទេសញូហ្សេឡែនជាដើម មានមជ្ឈមណ្ឌលជួយក្នុងការធ្វើអត្តឃាតខ្លួនឯង ដោយមជ្ឈមណ្ឌលទាំងនោះសុទ្ធតែដំណើរការដោយស្របច្បាប់ និងមានលំដាប់លំដោយការងារដោយត្រឹមត្រូវនឹងម៉ត់ចត់ជាទីបំផុត។

តួយ៉ាងដូចជានៅក្នុងវីដេអូមួយដែលលោកតាម្នាក់អាយុ១០៤ឆ្នាំសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងអញ្ចឹងដែរ។ មុននឹងអនុញ្ញាតអោយគាត់សម្លាប់ខ្លួន គេត្រូវសួរសំនួរគាត់ប៉ុន្មានសំនួរសិន ថាតើនរណាជាអ្នកសម្រេចចិត្តអោយគាត់មកសម្លាប់ខ្លួននោះ? តើគាត់មានកំពុងរងគ្រោះដោយជម្ងឺកាចសាហាវអ្វីមួយរឺអត់? តើខួរក្បាលគាត់ស្វាងធម្មតារឺអត់? តើគ្រួសារ និងគ្រូពេទ្យរបស់គាត់មានដឹងពីរឿងនេះរឺអត់?

និយាយរួមទៅសំនួរទាំងនេះគឺនឹងត្រូវសួរទៅកាន់គាត់ដើម្បីធានាអោយបានថាការសម្រេចចិត្តរបស់គាត់គឺធ្វើឡើងដោយខ្លួនគាត់ ពុំមានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។ បន្ទាប់ពីសម្រេចអស់ហើយ គាត់នឹងតម្រូវអោយចុះហត្ថលេខាទៅលើលិខិតបញ្ជាក់នោះ ហើយទើបគេរៀបចំអោយគាត់សម្លាប់ខ្លួន។

នៅក្នុងការបញ្ចប់ជីវិតខ្លួនឯងនោះ គឺគេធ្វើអោយដោយដាក់សារ៉ូមថ្នាំចាក់ចូលខ្លួនរបស់គាត់។ ក្នុងនោះសារ៉ូមនោះនឹងត្រូវដាក់អោយដើរដោយសមីខ្លួនផ្ទាល់ ពោលគឺពុំមាននរណាម្នាក់មានសិទ្ធិបញ្ជាវាក្រៅពីសមីខ្លួនឡើយ។ ជាទូទៅ នៅពេលដែលថ្នាំនោះចូលទៅដល់ក្នុងខ្លួនហើយ វានឹងមានប្រសិទ្ធិភាពនៅពេលប៉ុន្មាននាទីបន្ទាប់។​ ជម្រើសនេះប្រហែលជាជម្រើសមួយយ៉ាងល្អបំផុតសម្រាប់អ្នកដែលចង់សម្លាប់ខ្លួនឯង ដោយស្របច្បាប់ និងដោយមានការយល់ស្របពីអ្នកនៅជុំវិញខ្លួន៕

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK