កុំភ្លេចកត់ទុកហាងកាហ្វេមួយនេះពេលទៅលេងឈៀងម៉ៃ ដឹងតែពេញចិត្តហ្មង ធម្មជាតិល្អពិតៗចាំកាលទៀត!!!
Connect with us

ថ្មីៗ

កុំភ្លេចកត់ទុកហាងកាហ្វេមួយនេះពេលទៅលេងឈៀងម៉ៃ ដឹងតែពេញចិត្តហ្មង ធម្មជាតិល្អពិតៗចាំកាលទៀត!!!

ដឹងតែល្បីទៀតហើយបងប្អូនអើយយយយ!!! ថ្មីៗនេះតាមប្រព័ន្ធសង្គមហ្វេសប៊ុក ស្រាប់តែមានមនុស្សម្នាជាច្រើនចែកចាយបន្តគ្នានូវវីដេអូ និងរូបមួយចំនួនដែលសុទ្ធតែស្រស់ស្អាតរបស់ហាងកាហ្វេមួយកន្លែងនៅឯប្រទេសថៃ។ ដែលហាងកាហ្វេមួយនេះ គឺមានទីតាំង នៅខេត្តឈៀងម៉ៃ ប្រទេសថៃ គឺការដេគ័រ សុទ្ធតែបែបធម្មជាតិ ដែលមើលទៅ សម្រស់ហាងកាហ្វេមួយនេះគួរឱ្យទាក់ភ្នែកសម្រាប់ភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុក ដែលតែងតែស្រលាញ់សម្រស់ធម្មជាតិកន្លងមក។ វាគឺជាហាងថ្មី ដែលប្លែកខុសគេ តែមួយគត់នៅខេត្តឈៀងម៉ៃ។

ហាងកាហ្វេក៏ស្រស់ស្អាតមួយនេះ មានឈ្មោះថា ឆម ឬ CHOM CAFÉ and RESTAURANT ។ ចំពោះការរចនាហាងមួយនេះ គឺពិតជាប្លែកខ្លាំងណាស់ ព្រោះវាមានសុទ្ធដើមឈើជាច្រើនប្រភេទ ដែលមើលទៅហាក់ដូចជានៅក្នុងព្រៃពិតៗយ៉ាងដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងមានទឹកជ្រោះទៀតផង ដែលកាន់តែធ្វើឱ្យទីតាំងនៃហាងកាហ្វេមួយ គឺកាន់តែដូចធម្មជាតិ ក្នុងព្រៃពិតអញ្ចឹង។ ពិតមែនហើយ មិនថារដូវក្តៅ ឬភ្លៀងណានោះទេ អ្នកនៅតែអាចរីករាយជាមួយនឹងសម្រស់ធម្មជាតិ ដើមឈើស្រស់ស្អាត ទឹកធ្លាក់ដ៏គួរឱ្យគយគន់។

គ្រាន់តែមើលតាមវីដេអូរួចហើយ គឺពិតជាគួរឱ្យចង់ទៅខ្លាំងណាស់។ លើសពីនេះ ថែមទាំងមានការបម្រើមុខម្ហូបជាច្រើនផងដែរ ដូច្នេះ បើយើងគិតទៅ គឺហាងមួយនេះ ហាក់ដូចជាភាពរីករាយជាមួយនឹងការញ៉ាំអាហារ ផឹកកាហ្វេលំហែខួរក្បាល ជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល។ ហើយមើលទៅគឺពិតជាល្អសម្រាប់អ្នកដែលមានភាបស្មុគស្មាញពីការងារ ដើម្បីមកសម្រាកលំហែផងដែរ។

ចំពោះពត៌មានបន្ថែម លោកអ្នកក៏អាចស្រាវជ្រាវរកមើលតាម google ដោយគ្រាន់តែ ដាក់ថា CHOM CAFÉ and RESTAURANT៕

មតិយោបល់

ពេញនិយម