ស្លាប់ហើយដៃដែកឬដៃស្ពាន់ហ្នឹង លូកដៃចូលខ្លាញ់ក្តៅបំពងត្រីចឹងហ្មង
Connect with us

ទាក់ទាញ

ស្លាប់ហើយដៃដែកឬដៃស្ពាន់ហ្នឹង លូកដៃចូលខ្លាញ់ក្តៅបំពងត្រីចឹងហ្មង

ហាងលក់ម្ហូបអាហារមួយកន្លែងនៅទីក្រុង New Delhi  ប្រទេស ឥណ្ឌា បានទទួលការចាប់អារម្មណ៏យ៉ាងខ្លាំងពីសំណាកប្រជាជនឥណ្ឌា ក៏ដូចជាភ្ញៀវទេសចរ និងមនុស្សម្នាជាច្រើនទៀតតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ បើយើងក្រឡេកមើលមុខម្ហូបដែលមាននៅក្នុងហាងនោះ គឺមានដូចជាត្រីបំពង និងគ្រឿងអាំងដទៃទៀតជាច្រើនមុខ។

ហាងម្ហូបតូចមួយនេះគឺគេឃើញមានភ្ញៀវពេញៗជារៀងរាល់ល្ងាច គឺសំបូរអតិថិជនជាច្រើនកុះករឈរតម្រង់ជួរចាំគ្នាទិញម្ហូបអាហារនៅទីនោះ។ អ្វីដែលប្លែកពីហាងដទៃ និងទទួលបានការចាប់អារម្មណ៏ចម្លែកនោះ គឺដោយសារតែបុរសជាម្ចាស់ហាងនោះបានធ្វើម្ហូបដោយដៃគាត់ផ្ទាល់។ ជាមួយការបំពងត្រីផ្ទាល់ គឺគាត់ប្រើដៃគាត់ផ្ទាល់តែម្តងចាប់ត្រីបំពងនៅក្នុងខ្លាញ់ក្តៅៗ ដោយមើលទៅដូចជាមិនខ្លាចរលាក មិនក្តៅអ្វីសោះ ទើបបានជាធ្វើឱ្យអតិថិជនជាច្រើនចាប់អារម្មណ៏ និងមានការចែកចាយបន្តគ្នាជាច្រើននូវវីដេអូអំពីហាងរបស់គាត់នោះ។

ហាងរបស់គាត់គឺបានបើកលក់ម្ហូបអាហារនោះជាង ៦០ ឆ្នាំ ទៅហើយ ប៉ុន្តែដោយកាលពីមុនគឺឪពុកគាត់ជាអ្នកមើលការខុសត្រូវ ប៉ុន្តែឥឡូវគាត់ និងកូនប្រុសរបស់គាត់ម្នាក់ក៏បានបន្តវេនមើលថែ មើលការខុសត្រូវចំពោះមុខជំនួញមួយនេះ ដោយសារតែលក់កាន់តែដាច់ទៅៗ គាត់ក៏បន្តអាជីវកម្មបន្តតែម្តង។ ហើយជារៀងរាល់ថ្ងៃ គឺគាត់អាចលក់ដាច់អស់ត្រីបំពងជាង១០០ គីឡូ ឯណោះ គឺពិតជាច្រើនមែនទែន៕

មតិយោបល់

ពេញនិយម