ម្យ៉ាងដែររកស៊ីធ្វើមឈូសប្លែកៗ ក្តារមឈូសម៉ូតអីក៏មានដែរម៉ោះ
Connect with us

ទាក់ទាញ

ម្យ៉ាងដែររកស៊ីធ្វើមឈូសប្លែកៗ ក្តារមឈូសម៉ូតអីក៏មានដែរម៉ោះ

បុរសចំណាស់ម្នាក់វ័យ ៧០ឆ្នាំ ជាជាងឈើនៅប្រទេស ហ្គាណា ឈ្មោះ Joseph Ashong គាត់បានរៀបរាប់ពីការងាររបស់គាត់ជាជាងឈើតាំងពីដើមឡើយ។ ប៉ុន្តែថ្មីៗគាត់ក៏បាននិយាយពីការងារធ្វើក្តារមឈូសរបស់គាត់ ដែលក្តារមឈូសរបស់គាត់ធ្វើនោះគឺមានភាពខុសប្លែកពីគេតែម្តង។ បើយើងមើលតាមវីដេអូខាងក្រោម គឺក្តារមឈូសដែលគាត់ធ្វើលក់នោះ សុទ្ធតែមានរូបរាងគួរឱ្យទាក់ទាញ និងប្លែកភ្នែកតែម្តង។

គាត់បានរៀបរាប់ថា ក្នុងការធ្វើក្តារមឈូសទាំងនោះគឺគាត់ប្រើមនុស្សតែ៥នាក់តែប៉ុណ្ណោះ ដែលជាអ្នកជួយការងារគាត់ ឬហៅថាជាកូនជាងរបស់គាត់។ គាត់ក៏បានបន្តថា គាត់ពិតជាមានការរវល់ និងមមាញឹកច្រើន ក្នុងការងារធ្វើមឈូសប្រចាំថ្ងៃ ដោយសារតែគាត់ចង់ច្នៃប្រឌិតធ្វើអ្វីដែលប្លែកដល់អតិថិជនរបស់គាត់។ ដូចនៅក្នុងវីដេអូនោះ គឺមានសុទ្ធតែមឈូសរូប ឥន្ទ្រី រូបបាល់ រូបត្រី រូបមឹក រូបបង្គួយ រូបត្រីឆ្លាម និងរូបសត្វជាច្រើនទៀត។

ក្នុងនោះដែរគឺគាត់បានធ្វើក្តារមឈូសប្លែកៗទាំងនោះបាន ជាង ២០០០ គ្រឿងទៅហើយ ហើយក៏មានអ្នកគាំទ្រគាត់ច្រើនណាស់ដែរកន្លងមក។ ជាង៤០ឆ្នាំ ទៅហើយ គាត់បាននិយាយថា គាត់បានឆ្លងកាត់ការឈូសឈើជាច្រើនមកហើយ ទាំងការងារគូររូប និងការផាត់ពណ៌ផ្សេងៗទៀត ហើយគាត់ក៏មិនហត់ និងធុញទ្រាន់នឹងការងាររបស់គាត់ដែរ បើនៅតែមានអ្នកគាំទ្រ គាត់នឹងខំធ្វើវាបន្តទៀត។

គាត់បាននិយាយថា ការស្លាប់គឺជារឿងធម្មជាតិរបស់មនុស្ស គ្មានអ្នកណាម្នាក់អាចជៀសបាននោះទេ ដូច្នេះ គាត់គ្រាន់តែចង់ផ្ដល់ជូននូវភាពស្រស់ស្អាតនៅពេលដែលបាត់បង់ជីវិតទៅសម្រាប់អតិថិជនរបស់គាត់។ មិនតែប៉ុណ្ណោះមិនត្រឹមតែជាអាជីវកម្ម ក្តារមឈូសរបស់លោក ក៏អាចដាក់តាំងនៅសារមន្ទីរ ឬដាក់តាំងពិពរណ៌សម្រាប់អ្នកចូលរួមទស្សនាបានទៀតផង៕

មតិយោបល់

ពេញនិយម