ដឹងទេថា ហេតុអ្វីបានជាអ្នកមានកំហឹង តែងគិតថាខ្លួនឯងឆ្លាត?​
Connect with us

គួរដឹង

ដឹងទេថា ហេតុអ្វីបានជាអ្នកមានកំហឹង តែងគិតថាខ្លួនឯងឆ្លាត?​

ប្រសិនបើអ្នកស្គាល់នរណាម្នាក់ ដែលតែងមានកំហឹង នេះប្រហែលជាចង់ឲ្យអ្នកដឹងថា ពួកគេឆ្លាត។ នេះដោយសារតែ មិនដូចអារម្មណ៍អវិជ្ជមានផ្សេងទៀតដែរ កំហឹងទំនងជាធ្វើឲ្យមនុស្សមានជំនឿចិត្តជ្រុល អំពីភាពវៃឆ្លាតរបស់ខ្លួន។ នេះបើតាមការសិក្សាថ្មីមួយ។

Marcin Zajenkowski ដែលជាចិត្តវិទូ នៅសាកលវិទ្យាល័យWarsaw នៅប្រទេសប៉ូឡូញ បាននិយាយថា៖ “កំហឹងខុសៗគ្នាយ៉ាងសំខាន់ពីអារម្មណ៍អវិជ្ជមានផ្សេងទៀត ដូចជា ក្តីព្រួយបារម្ភ ភាពថប់អារម្មណ៍ និងការបាក់ទឹកចិត្ត”។

ការសិក្សាពីមុនៗ បានបង្ហាញថា កំហឹងគឺជាអារម្មណ៍អវិជ្ជមានដែលមិនធម្មតាមួយ ដោយសារតែ វាមានទំនាក់ទំនងនឹងអត្តចរិតវិជ្ជមាន ដូចសុទិថិនិយមផងដែរ។ ប៉ុន្តែនៅពេលដែលមានឥទ្ធិពលរបស់កំហឹង ធ្វើឲ្យយើងគិតមិនច្បាស់អំពីភាពឆ្លាតវៃ។ Zajenkowski និងសហការីរបស់គាត់ សង្ស័យថា អ្នកដែលមានកំហឹង ប្រហែលជាស្មានហួសពីភាពឆ្លាតវៃរបស់គាត់។

ដើម្បីធ្វើតេស្តចំពោះរឿងនេះ  អ្នកស្រាវជ្រាវបានធ្វើការស្ទាប់ស្ទង់មតិចំពោះសិស្សដែលមិនទាន់បញ្ចប់ការសិក្សាចំនួន​ ៥២០ ដែលបានចូលរួមក្នុងសាលា Warsaw។ សិស្សទាំងនោះ បានឆ្លើយសំនួរនៅក្នុងការស្ទាប់ស្ទង់មតិ ដើម្បីគណនា ថាតើពួកគេងាយខឹង និងខឹងញឺកញាប់ប៉ុណ្ណា។ បន្ទាប់មក សិស្សទាំងនោះ បានធ្វើការស្ទាប់ស្ទង់មតិដែលទាក់ទងនឹងការវាយតម្លៃភាពវៃឆ្លាតរបស់ខ្លួនហើយ។

ផ្អែកតាមការសិក្សានោះ​បានឲ្យដឹងថា ជាទូទៅ សិស្សទាំងនោះ ដែលមានទំនោរទៅកាន់កំហឹងខ្លាំង បានវាយតម្លៃលើសពីសមត្ថភាពផ្ទាល់ខ្លួនគេ។ ផ្ទុយមកវិញ សិស្ស ដែលមានអត្តចរិតព្រួយបារម្ភ ដែលជាចរិតលក្ខណៈ ដែលមានទំនាក់ទំនងនឹងកំហឹង តែងតែវាយតម្លៃទាបចំពោះភាពវៃឆ្លាតរបស់ខ្លួន។ អត្តចរិតព្រួបារម្ភ សំដៅទៅដល់អត្តចរិតអវិជ្ជមាន ដែលរួមមានភាពធុញថប់ដែលគ្មានមូលហេតុ និងភាពតានតឹង។

ប្រហែលជាមិនគួរឲ្យភ្ញាក់ផ្អើលទេ អ្នកស្រាវជ្រាវបានរកឃើញថា អ្នកមានអត្តចរិតអួត គឺជាកត្តាមួយ ដែលធ្វើឲ្យមនុស្សវាយតម្លៃចំពោះភាពវៃឆ្លាតរបស់ខ្លួនដែរ។ Zajenkowski បាននិយាយថា៖ នៅពេលដែលមានចរិតមានកំហឹងកាន់តែច្រើន វាមានទំនាក់ទំនងជាមួយនឹង ភាពអំណួតនោះ។

វាសំខាន់ក្នុងការកត់សំគាល់ថា នៅពេលដែលការសិក្សាបានរកឃើញថា អ្នកមានកំហឹង ទំនោងជាមានអំណួតខ្លាំងដែរ ហើយវាយតម្លៃខ្ពស់ចំពោះភាពវៃឆ្លាតរបស់ខ្លួនគេ កំហឹងមិនមានទំនាក់ទំនងជាមួយនឹងកំរិតនៃភាពវៃឆ្លាតទេ។ ទោះបីជាអ្នកស្រាវជ្រាវបានរកឃើញទំនាក់ទំនងរវាងកំហឹង និងការវាយតម្លៃខ្ពស់ចំពោះភាពវៃឆ្លាតរបស់ខ្លួនខាងលើ វានៅតែមិនទាន់ច្បាស់ទេ ថាតើមួយណាបង្កឲ្យកើតមួយណា។ ការសិក្សាបន្តទៀត នឹងធ្វើការសិក្សាទៅលើរឿងនេះ។

អ្វីដែលការសិក្សាមិនបានពិនិត្យនោះ គឺថាតើកំហឹងប៉ះពាល់ដល់ការវាយតម្លៃភាពវៃឆ្លាតប៉ុណ្ណា នៅក្នុងពេលដែលកំពុងតែខឹងនោះ។ ការសិក្សាវាយតម្លៃតែថា កំហឹងជាអត្តចរិតមួយ ប៉ុន្តែ កំហឹងគ្រាន់តែជាអារម្មណ៍បណ្តោះអាសន្នតែប៉ុណ្ណោះ។ ការសិក្សាបន្ទាប់ត្រូវធ្វើបន្ត ដើម្បីដឹងថាតើ មនុស្សដែលមិនងាយខឹង ប្រហែលជាមានជំនឿចិត្តខ្ពស់ទៅលើសមត្ថភាពរបស់ពួកគេ នៅក្នុងពេលដែលពួកគេមានអារម្មណ៍ពិបាកចិត្ត៕

អត្ថបទល្អផ្សេងទៀត៖ ទាំងនេះជាអ្វីដែលនឹងកើតឡើងលើរាងកាយអ្នក នៅពេលដែលអ្នកមានកំហឹងក្នុងខ្លួន

លុះត្រាតែអ្នកជាព្រះសង្ឃ ឬជាអ្នកដែលគោរព និងដើរតាមព្រះពុទ្ធសាសនា ទើបអ្នកអាចកាត់បន្ថយភាពក្រេវក្រោធរបស់អ្នកបាន ព្រោះព្រះសង្ឃបានបង្រៀនពីការរំងាប់អារម្មណ៏ ការធ្វើឱ្យស្ងប់ចិត្ត។ ដូច្នេះ មនុស្សយើងធម្មតាគឺតែងតែមានភាពក្រេវក្រោធក្នុងខ្លួន មានកំហឹង និងការខឹងជារឿយៗ ដែលធ្វើឱ្យយើងមានអារម្មណ៏មិនល្អ។ តួយ៉ាង អ្នកដែលតែងតែខឹងជាញឹកញាប់នោះគួរតែដឹងពីផលប៉ះពាល់មួយចំនួនចំពោះរាងកាយអ្នកនៅពេលដែលអ្នកខឹង។ យើងដឹងហើយថាពេលខឹងយើងតែងតែបញ្ចេញអាកប្បកិរិយាប្លែកៗ មិនសមរម្យចេញមកខាងក្រៅតែយើងមិនបានចាប់អារម្មណ៏ទេថាតើមានរឿងអ្វីក្នុងខ្លួនអ្នក។

What happen to your body when you angry

ឩទាហរណ៏ថា អ្នកកម្ម៉ង់ភីហ្សាញ៉ាំ ប៉ុន្តែការដឹងជញ្ជូនគឺយឺតខ្លាំង ហើយការកម្ម៉ង់របស់អ្នកចេញមកខុសទៀត ដូច្នេះ នៅពេលនោះផ្នែកមួយនៃខួរក្បាលរបស់អ្នកឈ្មោះថា Amygdala ដែលជាភ្នែកគ្រប់គ្រងរំញោចនៃអារម្មណ៏ និងមនោសញ្ចេតនារបស់យើង នឹងកើតមានឡើង។ តំបន់នោះនឹងឆ្លើយតប និងមានរំញោចនៃអារម្មណ៏ប្លែកមួយ ឆ្លើយតបទៅនឹងអ្នកដឹកជញ្ជូននោះដែលធ្វើខុស វានឹងបង្កឱ្យមានរលកខ្លាំងនៃឈាមដែលហូរកាត់ពីខួរក្បាល បុកទៅកាន់រំញោចមួយដែលបញ្ជូនបាននូវអារម្មណ៏ខឹងសម្បារមកខាងក្រៅ។ វានឹងនាំឱ្យអ្នកជេរស្តីបន្ទោសទៅលើអ្នកដឹកជញ្ជូននោះ ព្រោះពេលនោះខួរក្បាលនឹងគ្របដណ្តប់ដោយការឆ្លើយតបរបស់តំបន់ Amygdala ដែលបង្កើតឱ្យមានអារម្មណ៏ពុះកញ្រ្ជោលឆេវឆាវ។

What happen to your body when you angry

បន្ទាប់មកទៀត វានឹងធ្វើឱ្យរាងកាយអ្នកឡើងកម្តៅ ដែលធ្វើឱ្យអ្នកងាយនឹងប្រើហឹង្សាទៅលើអ្នកដទៃ វាចាប់ផ្តើមបញ្ចេញ cortisol និង adrenaline ដែលជាអ័រម៉ូនស្ត្រេសដែលប្រាប់រាងកាយរបស់អ្នកឱ្យត្រៀមខ្លួននឹងការឆ្លើយតប។ នេះនឹងបញ្ជូនលំហូរឈាមទៅកាន់ក្រពះរបស់អ្នកនិងពោះវៀនធំរួចទៅសាច់ដុំ ហើយសម្ពាធឈាមរបស់អ្នកកើនឡើង ក៏មានការកើនឡើងនៃអត្រាបេះដូងនិងការដកដង្ហើម ដែលធ្វើឱ្យអ្នកនឹងបញ្ចេញអាការៈអន្ទះអន្ទែង ខឹងសម្បារ រួចនឹងឆ្លើយតបទៅទាំងភាពឃៅរឃៅ។  

What happen to your body when you angry

មួយវិញទៀត រាងកាយអ្នកក៏នឹងចាប់ផ្ដើមមានចលនានៃជាអាស៊ីតកើនឡើង ជាតិស្ករក៏កើននៅក្នុងសរសៃឈាម ដែលអាចធ្វើឱ្យអ្នកមានកម្លាំងគ្រប់គ្រាន់នឹងឆ្លើយតប និងដោះស្រាយនូវកំហឹងមួយនោះ។ ដូច្នេះ បើសិនជាអ្នកមានអារម្មណ៏ខឹងឆេវឆាវញឹកញាប់ វាក៏នឹងអាចមានផលប៉ះពាល់ដល់រាងកាយនិងសុខភាពខាងក្នុងរបស់អ្នកដែរ។ តំបន់ hippocampus របស់អ្នក (តំបន់ដែលទទួលខុសត្រូវក្នុងការឆ្លើយតបទៅនឹងភាពតានតឹង) ក៏មានការផ្លាស់ប្តូរផងដែរប្រសិនបើអ្នកខឹងខ្លាំងពេក។  What happen to your body when you angry

យ៉ាងណាមិញ បើសិនជាអ្នកមានអារម្មណ៏ខឹងយូរៗម្តង មួយខែ ២ទៅ៣ ដង វាជារឿងធម្មតាទេ ប៉ុន្តែបើសិនជាអ្នកចាប់ផ្ដើមមានអារម្មណ៏តានតឹង ឆាប់ខឹងនឹងរឿងកើតឡើងតូចតាច នោះអ្នកវានឹងផ្ដល់ផលប៉ះពាល់ដល់សុខភាពអ្នកជាមិនខាន។ បញ្ហានៃការកើតឡើងនៃកំហឹងច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់នៃជំងឺធ្លាក់ទឹកចិត្ត ភាពតានតឹង, ជំងឺសរសៃឈាមបេះដូងនិងការគេងមិនលក់ទៀតផង។

ដូច្នេះ មានដំណោះស្រាយខ្លះនៅពេលដែលអ្នកខឹង។ នៅពេលដែលអ្នកមានអារម្មណ៏ថាខឹងអ្នកណាម្នាក់ ឬអ្នកមានអារម្មណ៏មិនល្អ អ្នកត្រូវធ្វើយ៉ាងណាកុំឱ្យរាងកាយរបស់អ្នក និងប្រព័ន្ធប្រសាទរបស់អ្នកគ្រប់គ្រងដោយអារម្មណ៏រំញោច និងភាពខឹងក្រោធនោះបានឱ្យសោះ ផ្ទុយទៅវិញ អ្នកត្រូវធ្វើយ៉ាងណាព្យាយាមរាប់លេខ​ពី ១ ដល់ ១០ ដើម្បីបន្ថយភាពតានតឹង និងអារម្មណ៏ឆេវឆាវទាំងនោះចេញពីរាងកាយ ឬអ្នកអាចធ្វើសមាធិ ដើម្បីឱ្យអ្នកបានស្ងប់សុខជារឿយៗ មិនឆាប់ខឹង៕ 

មតិយោបល់

ពេញនិយម