តើអ្នកវិទ្យាសាស្រ្តរកឃើញយ៉ាងណាចំពោះក្តារ អ៊ុយចា ដែលគេថាមានទំនាក់ទំនងជាមួយខ្មោច?
Connect with us

គួរដឹង

តើអ្នកវិទ្យាសាស្រ្តរកឃើញយ៉ាងណាចំពោះក្តារ អ៊ុយចា ដែលគេថាមានទំនាក់ទំនងជាមួយខ្មោច?

ចំពោះក្តារអ៊ុយចា អ្នកខ្លះស្រលាញ់វា ឬក៏ស្អប់វា ឬអ្នកក៏ជាមនុស្សម្នាក់ដែលមិនបានស្លាប់ ដោយសារតែវា។ ទោះជាយ៉ាងណាក៏ដោយ វាក្លាយជារឿងមួយដ៏មានប្រជាប្រិយយ៉ាងខ្លាំង ចាប់តាំងពី Elijah Bond បានបង្កើតក្តារនោះមក នៅក្នងឆ្នាំ១៨៩០ ដោយសារតែ គាត់មានសមត្ថភាព “និយាយជាមួយអ្នកដែលស្លាប់ទៅ”។ មួយសត្សវត្សរ៍ក្រោយមក វាបានក្លាយជា វប្បធម៌មួយ។ ក្មេងៗដែលមានភាពភ័យខ្លាចមួយចំនួន បានលេងល្បែងនេះជាមួយអ្នកដែលគេងនៅផ្ទះរបស់គេ ហើយគេថា មានរឿងទាក់ទងនឹងខ្មោចមួយចំនួនបានកើតឡើងដោយសារតែវា។

ប៉ុន្តែ វាបានក្លាយទៅជា រឿងមួយដ៏ស្មុគស្មាញទាក់ទងនឹងមូលហេតុដែលក្តារនោះ។ ហើយវាមិនគួរឲ្យចាប់អារម្មណ៍ដូចការនិយាយជាមួយខ្មោចនោះទេ។ ដោយសារតែ ការសិក្សារបស់Danish ពីមជ្ឈមណ្ឌលទំនាក់ទំនងចិត្ត នៅសាកលវិទ្យាល័យAarhus អ្នកស្រាវជ្រាវបានរកឃើញពីកត្តា ដែលធ្វើឲ្យក្តារអ៊ុយចា ដំណើរការ។

មនុស្សចំនួន៤០នាក់ត្រូវបានសុំឲ្យចូលរួមនៅក្នុងការសិក្សានេះ ហើយលេងល្បែង២យ៉ាងនៅលើក្តារអ៊ុយចា។ ដោយមានឧបករណ៍ពិនិត្យមើលភ្នែកសំរាប់ល្បែងទាំងពីរ ដោយក្នុងកំឡុងពេលល្បែងទីមួយ ពួកគេត្រូវបានគេឲ្យប្រកបអក្សរ “Baltimore” ហើយជាលើកទីពីរ ពួកគេត្រូវបានគេឲ្យលេងដូចធម្មតា។

នៅក្នុងការពិសោធន៍លើកទីមួយ ឲ្យប្រកបអក្សរ “Baltimore” ភ្នែករបស់ពួកគេនៅក្នុងការសិក្សាមើលទៅកាន់អក្សរបន្ទាប់ ដោយសារតែពួកគេអាចប្រកបវារួចហើយ។ ប៉ុន្តែនៅពេលដែលឲ្យពួកគេលេងដូចធម្មតា ភ្នែករបស់ពួកគេ បង្ហាញថា អក្សរ ដែលពួកគេប្រកបជាការរួមផ្សំនៃការខិតខំប្រឹងប្រែងរបស់ក្រុមទាំងពីរ។ ជាមូលដ្ឋាន អ្នកឆ្លើយសំនួរជាមួយអ្នកដែលអ្នកកំពុងតែលេងជាមួយ។ វាគ្រាន់តែជាអ្នកខ្លួនឯង ដែលអ្នកមិនប្រាកដពីអក្សរបន្ទាប់។ បើផ្អែកទៅតាមការសិក្សា មាន២១.៦%ប្រាកដ ហើយ កាលណាអ្នកកាន់តែគិតថាក្តារនេះមានព្រលឹងកាន់ កាលនោះ អ្នកនឹងធ្វើឲ្យខ្លួនឯងបាត់បង់ការគ្រប់គ្រង ហើយផ្តល់ឲ្យអ្នកផ្សេងដែលលេងល្បែងនេះ បង្វិលក្តារនោះ។

ចិត្តរបស់អ្នក បានដឹងពីតួអក្សរអស់ហើយ ហើយអ្នកនឹងធ្វើដំណើរទៅរកអក្សរនោះ ដោយគ្រាន់តែមើលទៅលើក្តារតែប៉ុណ្ណោះ។ យ៉ាងខ្លីគឺ ប្រសិនបើអ្នកចង់ក្តារអ៊ុយចានោះ ឆ្លើយថា “ចេក” លុះត្រាតែដៃគូររបស់អ្នកជាអ្នកដឹងខាងតួអក្សរ នោះអ្នកនឹងទទួលបានចំលើយដែលអ្នកចង់បាន។

រឿងមួយដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះដែលទទួលបានពីការសិក្សា ទាក់ទងទៅនឹងការអនុវត្តការសិក្សាខ្លួនឯង ដោយសារតែវាស៊ីពេលច្រើនដើម្បីពិនិត្យមើលចលនារបស់ភ្នែក។ ចលនារបស់ក្តារអ៊ុយចានេះ ដំណើរការដោយសារតែបាតុភូត Ideomotor ហើយការសិក្សាបានបញ្ជាក់ថា ឧបករណ៍ដែលប្រើប្រាស់ភ្នែក ដើម្បីចាប់ ហើយត្រូវការពេលច្រើនដើម្បីវិភាគទិន្នន័យ៕

មតិយោបល់

Trending