រីសតកប់ពពកនៅថៃមួយនេះ ឃើញហើយចង់តែបោកកូនជ្រូកទៅលេងទេ!
Connect with us

ទាក់ទាញ

រីសតកប់ពពកនៅថៃមួយនេះ ឃើញហើយចង់តែបោកកូនជ្រូកទៅលេងទេ!

ភូមិសាស្ត្រជាប់ភ្នំ ជាប់សមុទ្ររបស់ប្រទេសថៃបានបង្កលក្ខណះងាយស្រួលយ៉ាងខ្លាំងក្នុងការដែលប្រទេសនេះអាចអភិវឌ្ឍន៍លើវិស័យទេសចរណ៍របស់ខ្លួន។ ជានិច្ចជាកាល គណនីនៅតាមបណ្តាញសង្គមឯប្រទេសថៃ តែងតែផ្សព្វផ្សាយពីរមនីយដ្ឋានទេសចរណ៍ប្លែកៗ ជាទីគួរចាប់អារម្មណ៍សម្រាប់អ្នកដែលចូលចិត្តដើរកំសាន្ត ពិសេសតាមតំបន់ធម្មជាតិ។​

តួយ៉ាងដូចជារីសតដ៏សម្បូរបែបមួយនៅលើខ្នងភ្នំមួយ ឯខេត្តពេជ្ជបុន។ អ្វីដែលជាការទាក់ទាញបំផុតសម្រាប់រីសតមួយនេះគឺថា​ អ្នកដែលទៅស្នាក់នៅទីនោះនឹងទទួលបានបទពិសោធន៍ថ្មីបំផុត ពោលគឺហាក់បីដូចជាគេងនៅលើមេឃអញ្ចឹង។

វីឡានីមួយៗនៅក្នុងរីសតនេះគឺសុទ្ធសឹងតែព័ទ្ធជុំវិញទៅដោយវេរ៉ង់ដាដើម្បីអោយអ្នកស្នាក់នៅអាចដើរចេញពីដំណេកទៅស្រូបយកបរិយាកាសស្រស់ស្រាយនាពេលព្រឹកព្រហាមបាន។ កាន់តែពិសេសជាងនេះទៅទៀត ដោយសារតែរីសតនេះស្ថិតនៅលើភ្នំខ្ពស់ សូម្បីតែពពកក៏នៅក្រោមវាផងដែរ ដូច្នេះគ្រាន់តែបើកបង្អួចចេញមក គឺនឹងឃើញទិដ្ឋភាពសក្បោស ដូចនៅលើឋានសួគ៌អញ្ចឹងដែរ។

ចំនែកតម្លៃវិញគឺរឹតតែអស្ចារ្យទៅទៀត គឺថាមួយបន្ទប់គឺចាប់ផ្តើមពីប្រមា៧០$ឡើងទៅដល់១៨០$អីប៉ុណ្ណោះ ហើយតម្លៃនេះក៏បូករួមបញ្ចូលទាំងអាហារពេលព្រឹកផងដែរ។ តោះ! ចាំអង្កាលទៀត បោកកូនជ្រូកមួយហើយទៅលេងទីនោះទាំងអស់គ្នា៕

មតិយោបល់

ពីនេះពីនោះ2 mins ago

ប្រពៃណាស់ ! ទីបំផុត កម្ពុជា បានផ្អាកការហោះហើរបណ្ដោះអាសន្ន​ ពី​ វ៉ូហាន​ មកកម្ពុជាហើយ

ថ្មីៗ25 mins ago

ដល់កហើយ! ចៅហ្វាយក្រុងអ៊ូហាន សារភាពថាខ្លួនបិទបាំងពត៌មាន ដែលគេជឿថាមានអ្នកឆ្លងរហូតដល់ 100,000 មុឺននាក់ឯណោះ បានហោះហើរទៅ ប្រទេសនានា មុនបិទទីក្រុងអ៊ូហាន ទាំងស្រុង

ថ្មីៗ1 hour ago

នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “

ថ្មីៗ1 hour ago

អ្នកជំនាញថាជំងឺកូរ៉ូណាអាចមិនមែនមកពីសត្វប្រចៀវនោះទេ គឺចិនជាអ្នកបង្កើតវីរុសនេះហើយបានធ្លាយចេញពីមន្ទីរពិសោធអាវុធជីវសាស្ត្រនៅវូហាន

បែបផែនជីវិត2 hours ago

សញ្ញាទាំង ៨ របស់មនុស្សដែលនឹងត្រូវស្ពាយទុក្ខជាប់មួយជីវិត! បើមានប្រញ៉ាប់ជម្រុះវាចោល!

Trending

Copyright © 2019 ANARCHAK