លែងបារម្ភទៀតហើយ ជាមួយនឹងដបទឹកសុទ្ធតែមួយដបនឹងជួយអ្នកបានពីការលង់ទឹក
Connect with us

ថ្មីៗ

លែងបារម្ភទៀតហើយ ជាមួយនឹងដបទឹកសុទ្ធតែមួយដបនឹងជួយអ្នកបានពីការលង់ទឹក

ការលង់ទឹកគឺរឿងគួរឱ្យភ័យខ្លាចមួយ ជាពិសេសសម្រាប់មនុស្សដែលមិនចេះហែលទឹក ឬសម្រាប់មនុស្សដែលធ្លាប់លង់ទឹក។ ការលង់ទឹកគឺជាបទពិសោធន៏គួរឱ្យខ្លាច ដែលវាស្ទើរតែឆក់យកជីវិតយើងទៅទៅហើយ។ ដូច្នេះ ទើបមនុស្សខ្លះមិនហ៊ានលេងទឹកទៀតនោះទេ ដោយសារតែការភ័យខ្លាចទាំងនោះ ដែលគេធ្លាប់ជួប។

ម្យ៉ាងវិញទៀត គេក៏សង្កេតឃើញថា អត្រាមនុស្សលង់ទឹកក៏មានច្រើន អ្នកស្លាប់ដោយសារលង់ទឹកក៏ច្រើនផងដែរ ដូច្នេះហើយថ្មីៗនេះនៅប្រទេសថៃ ក៏មានការធ្វើពិសោធន៏មួយសម្រាប់បង្ការអត្រាមនុស្សលង់ទឹកតទៅទៀត។ នៅក្នុងវីដេអូខាងក្រោមអ្នកនឹងឃើញមានក្រុមការងារជំនាញរបស់ប្រទេសថៃ មួយក្រុម បានធ្វើពិសោធន៏ជាមួយមនុស្សមួយក្រុមធំ នៅក្នុងកន្លែងហែលទឹកមួយកន្លែង។ ដែលក្នុងនោះ គេបាននាំយកមនុស្សគ្រប់ប្រភេទ គ្រប់វ័យ ទាំងធាត់ទាំងស្គម មកធ្វើការពិសោធន៏ជាមួយនឹងដបទឹកមួយដប។

នៅក្នុងការពិសោធន៏នោះ គឺគេឱ្យគ្រប់គ្នាគៀបដបទឹកសុទ្ធនោះនឹងជើងទាំងពីររបស់គេរួចធ្វើការបណ្តែតខ្លួនលើទឹក។ ការសាកល្បងនេះគឺចង់ដឹងថាតើ ដបទឹកសុទ្ធនោះអាចជួយមនុស្សពីការលង់ទឹកបានដែរឬទេ? ជារឿងជោគជ័យមួយ គេឃើញថាក្នុងការសាកល្បងនោះគឺមិនមានអ្នកណាម្នាក់លិចទឹកនោះទេ ម្នាក់ៗគៀបដបទឹកសុទ្ធនៅនឹងជើង ហើយអាចបណ្តែតខ្លួនលើទឹកបានដោយជោគជ័យ។ ដោយនៅក្នុងនោះគឺសង្កេតឃើញថា ដបទឹកសុទ្ធធំៗ ដែលប្រហែលជាចំណុះ ពីរលីត្រ ដែលគេយកទៅប្រើប្រាស់។ ដូច្នេះ ដោយសារការពិសោធន៏នេះបានជោគជ័យទើបគេ បានធ្វើការចែកចាយវីដេអូមួយនេះ ពេញប្រព័ន្ធសង្គម គឺដើម្បីជាសារបង្ហាត់បង្ហាញឱ្យមនុស្សគ្រប់គ្នាបានដឹង និងរៀនពីវិធីការពារលង់ទឹកដោយវិធីមួយនេះ៕

មតិយោបល់

Trending