ស្មានតែពពោះមែនទែនខាងស្រីខំភ័យ តាមការពិតចុងក្រោយហួសស្មានតែម្តង
Connect with us

ថ្មីៗ

ស្មានតែពពោះមែនទែនខាងស្រីខំភ័យ តាមការពិតចុងក្រោយហួសស្មានតែម្តង

នៅក្នុងក្លីបវីដេអូខ្លីមួយនេះបានបង្ហាញសកម្មភាពប្តីប្រពន្ធមួយគូ ដែលប្តីហាក់ដូចជាពពោះ ហើយទំនងច្រើនខែដែរហើយ មើលទៅពោះធំសម្បើមណាស់ ឯខាងប្រពន្ធវិញខិតខំយ៉ាងស្វិតស្វាញដើម្បីជួយប្តីរបស់ខ្លួនដែរពពោះជំនួសខ្លួន។ មិនតែប៉ុណ្ណោះ ក្នុងនាមជាប្រពន្ធនៅពេលឃើញប្តីពពោះពិបាកបែបនេះ ក៏បានជួយសម្រាលការងារប្តីជាច្រើន ដូចជា ទៅផ្សារទិញម្ហូប ធ្វើម្ហូប និងធ្វើកិច្ចការផ្ទះជាច្រើនទៀតដើម្បីឱ្យប្តីបានសម្រាក។

មួយវិញទៀត នាងបានជួយប្តីដោយបង្រៀនពីរបៀបហាត់ប្រាណសម្រាប់មនុស្សមានផ្ទៃពោះ ដើម្បីឱ្យប្តីមានសុខភាពល្អ និងកូនផងដែរ ថែមទាំងជូនទៅពិនិត្យពោះរៀងរាល់ខែទៀតផង។ អ្វីដែលហួសចិត្តនោះ សូម្បីតែជិះឡានក្រុងក៏អ្នកដទៃ សុខចិត្តទុកកន្លែងគួរសមឱ្យបុរសជាប្តីអង្គុយឱ្យបានស្រួលផងដែរ។ ឯប្តីនោះវិញ គិតតែពីគូសថ្ងៃរង់ចាំ និងភិតភ័យពីមួយថ្ងៃទៅមួយថ្ងៃ។ ស្រាប់តែថ្ងៃមួយដល់ថ្ងៃឈឺពោះ បុរសជាប្តីក៏បានអូសដៃប្រពន្ធខ្លួនទៅមន្ទីរពេទ្យតែម្តងដោយបង្អង់យូរ។

ស្រាប់តែប្រពន្ធអង្គុយចាំមួយសន្ទុះ ស្រាប់តែប្តីចេញមកវិញក៏ឃើញបាត់ពោះប៉ោងហើយក៏មិនឃើញកូន ហើយប្តីចេញមកញញឹមសប្បាយចិត្តបែបធម្មតា ដោយតាមការពិតបុរសនោះមិនមែនពោះធំជំនួសប្រពន្ធអ្វីឡើយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលនោះ គឺថានេះ ជាក្លីបវីដេអូដែលផ្សាយអំពីផលិតអាហារ Fiber ហ្វាយប៊ឺ ដែលជាអាហារជួយសម្រួលការរំលាយអាហារទៅវិញទេ។ ហួសចិត្តខ្លាំងណាស់ មើលដំបូងស្មានតែមែនទែន តាមពិតគេផ្សាយផលិតផលសុខភាពសោះ។ ហ្វាយប៊ឺ គឺជាអាហារសុខភាពដែលជួយសម្រួលការរំលាយអាហារ កុំឱ្យយើងហើមពោះ ឬពិបាកក្នុងការបន្ទោរបង់ជាដើម៕

មតិយោបល់

ពេញនិយម