ធ្វើបុណ្យខុសមនុស្ស! ខំអាណិតម្ចាស់រ៉ឺម៉កមិនឲ្យសងលុយ តែបែរមកដល់ផ្ទះវិញ​ គាត់....
Connect with us

បែបផែនជីវិត

ធ្វើបុណ្យខុសមនុស្ស! ខំអាណិតម្ចាស់រ៉ឺម៉កមិនឲ្យសងលុយ តែបែរមកដល់ផ្ទះវិញ​ គាត់….

បណ្ដាញសង្គមៈ កាល​ពី​ម្សិលមិញ​មាន​​រឿង​កក្រើក​ពេញ​បណ្ដាញ​សង្គម​មួយ​ ដោយ​សារ​ម្ចាស់​រ៉ឺម៉ក​បើក​បរ​​កៀរ​រថយន្ត​សេរី​ទំនើប​ម៉ាក Land Cruiser 2018 បណ្ដាល​ឲ្យ​ឆ្កូត​ផ្នែក​ខាង​មុខ ​តែ​សំណាង​ល្អ​ ប៉ះ​ចំ​ម្ចាស់​រថយន្ត​ចិត្ត​ល្អ​មិន​យក​ទោសពៃរ៍ សុខ​ចិត្ត​​ជួស​ជុល​ខ្លួន​ឯង​ ។

ក្រោយ​កើត​ហេតុ​ដំបូង​ម្ចាស់​រថយន្ត​​ទារ​ថ្លៃ​ខូច​ខាត ​ចំនួន១០០​ដុល្លារ ​ប៉ុន្តែ​ម្ចាស់​រ៉ឺម៉ក​បាន​ទម្លាក់​ទឹក​មុខ​ចុះ​គួរ​ឲ្យ​អាណិត រួច​ប្រាប់​ថា ខ្លួន​ជា​អ្នក​បើក​រ៉ឺម៉ក​ឲ្យ​គេ​មិន​មាន​ប្រាក់​ឯណា​សង​ទេ និង​បាន​លើក​ដី​សំពះ​សុំ​ការ​អធ្យាស្រ័យ​ពី​ម្ចាស់​រថយន្ត​វ័យ​ក្មេង។ ​ដោយ​សារ​តែ​ជន​បង្ក​បង្ហាញ​ទឹក​មុខ​គួរ​ឲ្យ​អាណិត​អាសូរ ​នាង​ក៏​សម្រេច​លើក​លែង​មិន​យក​ប្រាក់១០០​ដុល្លារ​នេះ​ទេ រួច​ក៏​សុំ​ថត​រួម​គ្នា​ទុក​ជា​អនុស្សាវរីយ៍​ បង្ហាញ​ពី​ការ​យោគយល់​ក្នុង​នាម​ជា​ជនជាតិ​តែ​មួយ ។

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ហួស​ចិត្ត និង​សោក​ស្ដាយ​អំពើ​ល្អ​របស់​ខ្លួន​ខំ​សាង​នោះ ​គឺ​ពេល​ម្ចាស់​រ៉ឺម៉ក​មក​ដល់​ផ្ទះ​វិញ​ ក៏​បាន​បើក​ហ្វេសប៊ុក​ឃើញ​គេ​បង្ហោះ​ហេតុការណ៍​ប៉ះ​កៀរ​នោះ ​បែរ​គាត់​ថា ខ្លួន​ចាប់​ផ្ដើម​ល្បី​ហើយ។​ ចំណែក​ក្នុង​ខំមិន​ត្រូវ​បាន​គេ​ថត​ទុក​វិញ ​គាត់​ថា​ខ្លួន​ប៉ះ​ឡាន គឺ​ដោយ​សារ​ឡាន​រុល​មក​គាប​រ៉ឺម៉ក​ខ្លួន ហើយ​បន្ថែម​ថា ​បើ​ខ្លួន​ជិះ​ឡាន​ដែរ​វិញ ​ច្បាស់​ជា​តវ៉ា​យក​ឈ្នះ​ចាញ់​ពេល​នោះ​ហើយ។ ​ឯ​មិត្តភក្ដិ​របស់​ម្ចាស់​រ៉ឺម៉ក​ថា ​“មានត្រឹម Land Cruiser 2018 បួន​ប្រាំ​គ្រឿង​អួត​ចុមម្រ៉ាយ មិន​ស្មើ​នឹង​ម៉ាស៊ីន​កិន​អ៊ីណុក​បង​ផង។ ​បង​លក់​ម៉ាស៊ីន​កិន​អ៊ីណុក​មួយ​ទិញ​ឡាន​វា​យក​មក” ។

ការ​ខំ​មិន​ឆ្លើយ​ឆ្លង​ទាំង​នេះ ​បាន​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ខក​ចិត្ត​​ និង​ខឹង​សម្បារ​ជា​ខ្លាំង ព្រោះ​ឃើញ​ទឹកមុខ​ពេល​កើត​ហេតុ និង​ក្រោយ​កើត​ហេតុ​ខុស​គ្នា​ដាច់​ស្រឡះ។ ​ទាំង​នេះ​ជា​ការ​ធ្វើ​គុណ​បាន​ទោស ព្រោះ​តែ​ប៉ះ​ចំ​មនុស្ស​មិន​គួរ​ធ្វើ​គុណ​ជាមួយ​ ​ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​រហូត​ចេញ​ជា​វីដេអូ ម្ចាស់​រ៉ឺម៉ក​បាន​លុប​ផុស​របស់​ខ្លួន​នៅ​លើ​គណនី​ហ្វេស​ប៊ុក​ចោល​វិញ៕

មតិយោបល់

ពេញនិយម