មានដឹងអត់ ស្ពានឬស្សីមួយកន្លែងនៅខេត្តកំពង់ចាម ត្រូវរុះរើ និង សាងសង់ឡើងវិញជារៀងរាល់ឆ្នាំ
Connect with us

ថ្មីៗ

មានដឹងអត់ ស្ពានឬស្សីមួយកន្លែងនៅខេត្តកំពង់ចាម ត្រូវរុះរើ និង សាងសង់ឡើងវិញជារៀងរាល់ឆ្នាំ

ឆ្លងកាត់ទន្លេបាសាក់នៃទន្លេមេគង្គនៅភាគខាងកើតប្រទេសកម្ពុជាបានបង្កើតស្ពានឫស្សីមួយដែលមានប្រវែងវែងឆ្ងាយតភ្ជាប់ពីកោះពែនដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទៅកាន់ច្រាំងទន្លេខាងលិចនៃទន្លេដែលជាទីក្រុងធំបំផុតទី 6 នៅខេត្តកំពង់ចាម។

ស្ពានឫស្សីនេះគឺតាមរដូវ: វាត្រូវបានសាងសង់រៀងរាល់រដូវប្រាំងនៅពេលដែលទឹកទន្លេមេគង្គស្រកចុះ ហើយក្លាយទៅជារាក់ពេកសម្រាប់សាឡាងឆ្លងកាត់។ បន្ទាប់មកនៅដើមរដូវវស្សា មុនពេលទន្លេឡើងវិញ ស្ពាននេះត្រូវបានរុះរើដោយដៃហើយឫស្សីត្រូវបានរក្សាទុកឬយកមកប្រើឡើងវិញសម្រាប់សំណង់ផ្សេងៗទៀត។ ធ្វើដូចនេះគឺដោយសារតែពេលទឹកឡើងខ្លាំង នឹងមានទឹកហូរច្រោះ ដែលអាចធ្វើបាក់ខូចខាតស្ពានឬស្សីនេះ ទើបគេរុះស្ពានចេញ ហើយពេលទឹកឡើង គេនឹងប្រើសាឡាងជាមធ្យោបាយឆ្លងទន្លេជំនួសវិញ។

នៅពេលដែលទឹកបានស្រកចុះទៅ ការសាងសង់ស្ពានឬស្សីថ្មីនឹងចាប់ផ្តើម។ ជំហានទីមួយ បង្គោលឫស្សីខ្ពស់ៗនឹងត្រូវបានគេបុកចូលទៅក្នុងបាតទន្លេ។ បង្គោលជាច្រើនទៀត នៅធ្វើជាមុំខុសៗគ្នាបានបង្កើតគ្រឹះស្ពានឱ្យមាំ។ ស្ពាននេះរឹងមាំនិងមានទទឹងគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទំងន់រថយន្តធុនស្រាល ប៉ុន្តែពីចម្ងាយវាមើលទៅដូចជារូបឈើគូសយ៉ាងអញ្ចឹង។ ដោយសារតែឬស្សីមានសភាពអាចបត់បែនបាន មិនងាយបាក់ ដូចច្នេះ បើសិនជាជិះឡាន ឬយាន្តជំនិះធ្ងន់ៗលើនោះមិនមានអ្វីឡើយគ្រាន់តែមានសភាពយោលៗ ឬស្រុតតិចៗតែប៉ុណ្ណោះ។

ការឆ្លងកាត់ស្ពានមួយនេះអ្នកស្រុកធម្មតាគឺគេយកថ្លៃឆ្លងកាត់ ១ រយរៀល ចំណែកឯភ្ញៀវបរទេស គឺគេយកថ្លៃឆ្លងកាត់ ៤០០០ រៀល។ ចំណូលបានពីការឆ្លងកាត់ អាចបានពី ១ ទៅ ២ លានរៀល ក្នុងមួយថ្ងៃ ឬស្មើនឹង ២៥០ ទៅ ៥០០ ដុល្លារ ដែលភាគច្រើនគឺបានពីភ្ញៀវទេសចរបរទេស។ ប្រាក់ចំណូលដែលប្រមូលបានគឺឆ្ពោះទៅរកការស្ថាបនានិងថែរក្សាស្ពានដែលត្រូវការប្រហែល 50.000 ដុល្លារទៅ 60.000 ដុល្លារក្នុងមួយឆ្នាំ។

យ៉ាងណាមិញ ស្ពានឬស្សីកោះពែននេះត្រូវបានសាងសង់ និងរុះរើរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះប្រហែលជាលើកចុងក្រោយហើយ ដោយសារតែ គេនឹងមានគម្រោងសាងសង់ស្ពានថ្មថ្មីនៅតំបន់នោះ។ ប្រហែលពីរគីឡូម៉ែត្រខាងត្បូងស្ពានឫស្សី មានស្ពានថ្មថ្មីមួយបានបើកដំណើរការកាលពីខែមីនាឆ្នាំនេះ។ ស្ពានដែលមានប្រវែង 800 ម៉ែត្រមានសមត្ថភាពអាចផ្ទុកបានរហូតដល់ 30 តោន ផ្ទុយទៅវិញ ស្ពានឫស្សីផ្ទុកបានតែ 4 តោន ប៉ុណ្ណោះ ដែលមានអាយុយ៉ាងហោចណាស់ 50 ឆ្នាំមកហើយ។

អ្នកភូមិកោះប៉ែនមួយចំនួន មានភាពសប្បាយរីករាយចំពោះស្ពានថ្មថ្មីព្រោះវាមានភាពងាយស្រួលនិងអាចចំនេញពេលវេលាក៏ដូចជាមានសុវត្ថិភាពជាងមុន។ លើសពីនេះទៅទៀតពួកគេមិនចាំបាច់បង់ប្រាក់នោះទេ។ ប៉ុន្តែការបាត់បង់ស្ពានឫស្សីនឹងបាត់បង់ភ្ញៀវទេសចរដែលជាការភ័យខ្លាចជាច្រើននឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចនៃកោះទាំងមូល៕

 

មតិយោបល់

ពេញនិយម