តើអាហារតាមផ្លូវរបស់ប្រទេសឥណ្ឌា ពិតជាគួរអោយខ្ពើមដូចពាក្យគេថាមែនឬទេ? ចង់ដឹងមានតែទស្សនា (មានវីដេអូ)
Connect with us

គួរដឹង

តើអាហារតាមផ្លូវរបស់ប្រទេសឥណ្ឌា ពិតជាគួរអោយខ្ពើមដូចពាក្យគេថាមែនឬទេ? ចង់ដឹងមានតែទស្សនា (មានវីដេអូ)

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានឃើញវីដេអូនានាដែលទាក់ទងនឹងការញាំអាហារ របស់ប្រទេសឥណ្ឌារួចមកហើយ ដែលជនជាតិមួយនេះពុំទំលាប់ក្នុងការប្រើប្រាស់ស្លាបព្រា ឬសមដើម្បីដួសអាហារនោះទេ ពោលគឺប្រើប្រាស់ម្រាមដៃដើម្បីចាប់អាហារញាំតែម្តង។ សម្រាប់អ្នកញាំវាមិនសូវជាបញ្ហាប៉ុន្មានទេ ប៉ុន្តែអ្នកលក់ខ្លះវិញ ដៃកាន់លុយផង កាន់ចានផង លូកទៅកាន់ចំណីអាហារចាប់អោយភ្ញៀវផង ពិតជាមហាសែនគគ្រិចតែម្តង។ ចំណែកនៅក្នុងវីដេអូឃ្លីបមួយនេះ ជួបជាមួយនឹងអ្នកជំនាញញាំអាហារតាមផ្លូវ Food Ranger ដែលគាត់ដើរញាំអាហារសឹងតែគ្រប់ប្រទេសលើពិភពលោកទៅហើយ តែពេលនេះគាត់បានសាកល្បងមកញាំអាហារនៅក្នុងប្រទេសឥណ្ឌាវិញម្តង។

យើងសង្កេតឃើញថាមានអាជីវករលក់អាហារតិចណាស់ដែលប្រើប្រាស់វែក ឬស្លាបព្រាចាប់អាហារអោយអ្នកញាំ ចំណែកឯអ្នកញាំវិញ ក៏ដូចជាមិនមានភាពខ្ពើមរអើមក្នុងការញាំអាហារទាំងនោះ ប្រហែលជាគេទំលាប់តាំងពីដូនតាគេមកហើយមើលទៅ ប៉ុន្តែប្រសិនជាយើងមកពីប្រទេសដែលស្អាត ហើយមានសណ្តាប់ធ្នាប់ ប្រាកដជាមិនហ៊ានញាំអាហារទាំងអស់នោះទេ។ ចង់ដឹងកាន់តែច្បាស់ថាអាហារតាមផ្លូវរបស់ប្រទេសឥណ្ឌាមានអ្វីខ្លះ ហើយអនាម័យដល់កម្រិតណានោះ សូមបងប្អូនអូសទៅកាន់ផ្នែកខាងក្រោមបង្អស់ដើម្បីអាចទស្សនារូបភាពនីមួយៗបាន។

មតិយោបល់

ពេញនិយម