ធ្វេសប្រហែលអោយសោះ! នេះឃើញលទ្ធផលសាកថ្មទូរស័ព្ទ ដោយមិនបានប្រុងប្រយ័ត្ន! (មានវីដេអូ)
Connect with us

គួរដឹង

ធ្វេសប្រហែលអោយសោះ! នេះឃើញលទ្ធផលសាកថ្មទូរស័ព្ទ ដោយមិនបានប្រុងប្រយ័ត្ន! (មានវីដេអូ)

រឿងរ៉ាវដែលមិនគួរអោយជឿមួយត្រូវបានកើតឡើងលើក្មេងប្រុសវ័យជំទង់ម្នាក់ ដែលបានសន្លប់ស្តោកស្តឹងបាត់ស្មារតី មិនដឹងថាមានគ្រោះថ្នាក់ដល់ជីវិតរឺអត់ បន្ទាប់ពីរូបគេបានឆក់ជាមួយនឹងខ្សែទូរស័ព្ទនៅក្នុងកន្លែងលេងហ្គេមមួយ។​

តាមរយះការបង្ហាញពីវីដេអូកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ដំបូងក្មេងប្រុសនោះធ្វើការសាកថ្មទូរស័ព្ទធម្មតានោះទេ ប៉ុន្តែមិនបានប៉ុន្មានវីនាទីមួយ ស្រាប់តែឃើញខ្លួនគេមានចរន្តឆក់លោតពាសពេញខ្លួន។

ឃើញបែបនេះ ក្មេងប្រុសម្នាក់ទៀតអង្គុយក្បែរនោះបានស្ទុះទៅទាញបណ្តាច់ខ្សែសាកទូរស័ព្ទហើយ ធ្វើអោយមានផ្កាភ្លើងផ្ទុះចេញតែម្តង។ ប៉ុន្តែការធ្វើបែបនេះពុំបានធ្វើអោយជនរងគ្រោះបានល្អប្រសើររឺយ៉ាងណានោះទេ ព្រោះថាចរន្តភ្លើងនៅតែរត់កាត់ខ្លួនគេមិនឈប់ ធ្វើអោយរាងកាយគេឡើងទន់ទៅហើយ។​

ចំនែកឯអ្នកដែលជួយនោះឃើញថាខ្លួនមិនអាចជួយអ្វីបាន ខណះដែលជនរងគ្រោះមើលទៅកាន់តែធ្ងន់ធ្ងរ ខ្លួនបានរត់ចេញទៅក្រៅយ៉ាងលឿន ប្រហែលទៅហៅរួចជំនួយ បន្ទាប់មកទើបរត់មកវិញដើម្បីមើលជនរងគ្រោះបន្តទៀត។​

ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺថា ក្នុងចំនោមក្មេងប្រុសជាច្រើនដែលអង្គុយនៅក្នុងបន្ទប់លេងហ្គេមនោះ មានប្រមាណត្រឹមតែពីរទៅបីនាក់ប៉ុណ្ណោះដែលចាប់អារម្មណ៍នឹងហេតុការណ៍ដែលបានកើតឡើង។ ខណះដែលជាង១០នាក់ទៀតគឺអង្គុយជក់លេងហ្គេមធ្វើមិនដឹង។ ដោយសារតែការធ្វេសប្រហែសជក់នឹងហ្គេមនេះហើយដែលធ្វើអោយពួកគេអាចមានគ្រោះថ្នាក់ពីចរន្តភ្លើងដល់ជីវិតគ្រប់វិនាទី ទាំងដែលគ្មាននរណាចាប់អារម្មណ៍តែម្តង៕

មតិយោបល់

ពេញនិយម