ហ៊ានជិះផ្លូវអញ្ចឹងៗអី មិនច្បាស់ថាតៃកុងក្លាហាន រឺតៃកុងបែកស្លុយ! (មានវីដេអូ)
Connect with us

ទាក់ទាញ

ហ៊ានជិះផ្លូវអញ្ចឹងៗអី មិនច្បាស់ថាតៃកុងក្លាហាន រឺតៃកុងបែកស្លុយ! (មានវីដេអូ)

ផ្លូវគឺជាដង្ហើមដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍ ប៉ុន្តែនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន សុទ្ធតែមានបញ្ហារឿងផ្លូវគមនាគមន៍របស់ខ្លួន ដោយភាគច្រើនប្រទេសទាំងនោះមិនសូវមានផ្លូវល្អប្រើប្រាស់នោះទេ ហើយផ្លូវដែលមាននោះភាគច្រើនគឺងាយនឹងបង្កជាគ្រោះថ្នាក់ទៀតផង។


ដូចជាក្នុងវីដេអូមួយនេះអញ្ចឹងដែរ ដែលបានបង្ហាញពីផ្លូវធ្វើដំណើរជាច្រើនដែលសុទ្ធតែជាផ្លូវស្លាប់និងរស់ ប្រសិនជាបើកបរមិនបានប្រុងប្រយ័ត្នខ្លាំងនោះទេ។ តួយ៉ាងដូចជាផ្លូវជម្រាលភ្នំ និងផ្លូវដែលមានទឹកហូរកាត់ជាដើមអញ្ចឹងដែរ ដែលពួកវាសុទ្ធតែអាចធ្វើអោយបានគ្រោះថ្នាក់កើតឡើងត្រឹមតែមួយវិនាទី។

ទោះជាយ៉ាងណាក៏ដោយ មានមនុស្សមួយចំនួនបានរិះគុណទៅដល់អ្នកបើកបរថាពួកគេជាមនុស្សប្រហើនដែលឃើញផ្លូវបែបនេះហើយនៅតែឆ្លងកាត់ទៀត អញ្ចឹងហើយទើបធ្វើអោយបានគ្រោះថ្នាក់ផ្សេងៗ។ ប៉ុន្តែការរិះគុននេះត្រូវបានមនុស្សមួយចំនួនប្រឆាំងវិញថា អ្នកបើកបរសម្រេចចិត្តឆ្លងកាត់នោះគឺក៏ព្រោះតែពួកគេពុំមានជម្រើសដែរ ដោយពួកគេត្រូវធ្វើដំណើរឆ្លងកាត់នោះទៅបំពេញការងារផ្សេងៗ។

ចំនែកឯបញ្ហាផ្លូវប្រភេទនេះ ចំពោះអ្នកដែលរស់នៅប្រទេសអ្នកមាននៅខាងប៉ែកអ៊ឺរ៉ុបជាដើម ប្រហែលជាមិនយល់ពីស្ថានភាព និងការបង្ខំចិត្តរបស់អ្នកបើកបរនៅក្នុងប្រទេសអ្នកក្រឡើយ។ ទោះជាយ៉ាងណាក៏ដោយ ឃើញផ្លូវរបៀបនេះពិតជាគួរអោយខ្លាចណាស់ទៅហើយ កុំថាឡើយជិះកាត់ រីឯពួកគាត់ហ៊ានឆ្លងកាត់បែបនេះអាចជារឿងមួយគួរអោយសរសើរនៅភាពក្លាហានដែរ៕

មតិយោបល់

Trending