មិនមែនទាល់តែមានលុយទើបអាចចែករំលែកនោះទេ មើលតែលោកតាម្នាក់នេះដឹងហើយ! (មានវីដេអូ)
Connect with us

បែបផែនជីវិត

មិនមែនទាល់តែមានលុយទើបអាចចែករំលែកនោះទេ មើលតែលោកតាម្នាក់នេះដឹងហើយ! (មានវីដេអូ)

ជារឿយៗ យើងតែងតែបានឃើញវីដេអូរបស់លោកតាម្នាក់ជនជាតិឥណ្ឌាដែលតែងតែធ្វើម្ហូបច្រើនៗណាស់។ អ្នកមិនដឹងអាចគិតថាគាត់ធ្វើនេះព្រោះគាត់ហូបច្រើន ប៉ុន្តែធាតុពិតទៅគឺគាត់ធ្វើដើម្បីចែកម្ហូបនោះអោយទៅក្មេងៗកំព្រាដែលនៅភូមិរបស់គាត់។


ក្នុងមួយថ្ងៃៗ លោកតានោះបានធ្វើម្ហូប និងបង្អែមខុសៗគ្នាជាច្រើន ដែលមានទាំងម្ហូបរឺបង្អែមក្នុងស្រុក ក៏ដូចជាមុខម្ហូបបរទេសផងដែរ ដើម្បីផ្លាស់ប្តូររសជាតិ និងជាពិសេសដើម្បីអោយក្មេងៗកំព្រាទាំងនោះបានស្កាល់រសជាតិអាហារថ្មីៗប្លែកៗ បើទោះបីជាពួកគេមិនបានទៅក្រៅប្រទេស រឺចូលក្នុងហាងល្បីៗថ្លៃៗក៏ដោយ។


តួយ៉ាងដូចជាវីដេអូនេះអញ្ចឹង លោកតានេះបានធ្វើមាន់បំពង ដែលធ្វើរបៀបមាន់បំពងល្បីនៅហាង KFC ដើម្បីទុកចែកអោយក្មេងៗហូប។ ក្នុងការធ្វើម្ហូបនោះ លោកតាក៏មានជំនួញពីខាងចៅប្រុសរបស់គាត់ដែរ ដែលគេមកជួយលើកសម្ភារះ ក៏ដូចជាជួយចម្អិនម្ហូបទាំងមូលតែម្តង។


តាមរយះគណនីនៅក្នុងYoutube របស់លោកតា ដែលមានឈ្មោះថា Grandpa Kitchen នោះ លោកតាព្យាយាមផ្សព្វផ្សាយទៅដល់អ្នកខាងក្រៅអោយមានការចែករំលែកទៅដល់ជនដែលខ្វះខាតតាមដែលខ្លួនអាចធ្វើទៅបាន។

មិនចាំបាច់ទាល់តែយើងមានលុយច្រើននោះទេសឹមចាប់ផ្តើមធ្វើបុណ្យ ព្រោះរបស់បន្តិចបន្តួចនោះក៏អាចជួយអ្នកដែលមិនមានអ្វីសោះបានដែរ ដូច្នេះយើងគួរចូលរួមធ្វើអំពើល្អទាំងអស់គ្នា៕

មតិយោបល់

ពេញនិយម