គួរចាប់អារម្មណ៍ណាស់ វិធីធ្វើអណ្តូងទឹកតាមបែបបុរាណនេះ! (មានវីដេអូ)
Connect with us

គួរដឹង

គួរចាប់អារម្មណ៍ណាស់ វិធីធ្វើអណ្តូងទឹកតាមបែបបុរាណនេះ! (មានវីដេអូ)

មុននឹងពេលដែលបច្ចេកវិទ្យាត្រូវបានអភិវឌ្ឍន៍អោយមានការរីកចម្រើនជឿនលឿន មនុស្សយើងពីមុនគឺត្រូវប្រើប្រាស់កម្លាំង និងវត្ថុធាតុដើមធម្មជាតិដើម្បីយកមកផ្គុំចូលគ្នាដើម្បីធ្វើអ្វីមួយ ពោលគឺខុសពីសម័យឥឡូវដែលយើងមានគ្រឿងម៉ាស៊ីនផ្សេងៗដើម្បីបង្កើតអ្វីមួយ។

តួយ៉ាងដូចជាអណ្តូងទឹកជាដើម ថ្វីត្បិតតែនៅទីក្រុងពុំមានការប្រើប្រាស់អណ្តូងទឹកដូចជានៅតាមទីជនបទដាច់ស្រយាលទៀតនោះទេ ប៉ុន្តែអណ្តូងទឹកនៅពេលបច្ចុប្បន្នអាចនិយាយបានថាមានភាពទំនើបជឿនលឿនហើយ ព្រោះវាអាចបុកចូលទៅទឹកជ្រៅ និងសាងសង់ពីថ្មយ៉ាងរឹងមាំ។

កាលពីជំនាន់ដើម អណ្តូងទឹកមួយអាចបង្កើតឡើងបានដោយគ្រាន់តែជីកដី និងប្រើប្រាស់ឈើឬស្សីមួយចំនួនដើម្បីសាងសង់តែប៉ុណ្ណោះ។ ថ្វីត្បិតតែការអភិវឌ្ឍន៍បែបនេះពុំមានទៀតទេនាពេលសព្វថ្ងៃ ប៉ុន្តែយើងអាចមើលឃើញបានតាមរយះវីដេអូខាងក្រោម។

បន្ទាប់ពីជីកអណ្តូងនៅក្នុងជម្រៅមួយដែលអាចទទួលយកបាន គេបានក្រងឈើឬស្សីជាឧបករណ៍ផ្សេងៗទៀតដើម្បីប្រើសម្រាប់ដងទឹក និងចាក់ទម្លាក់ចូលខ្អមរបស់ខ្លួនដោយងាយស្រួល។ លក្ខណះពិសេសនៃការធ្វើអណ្តូងបុរាណនេះគឺថា គេពុំមានប្រើប្រាស់វត្ថុទំនើបណាមួយដើម្បីធ្វើឡើងឡើយ ពោលគឺមានតែប្រើដៃ ដុំថ្ម និងឬស្សីប៉ុណ្ណោះ ដូច្នេះវាហាក់ដូចជារំលេចពីទិដ្ឋភាពនៅសម័យបុរាណយ៉ាងពិតប្រាកដ៕

មតិយោបល់

ពេញនិយម