មិនគួរអោយជឿ ប្រទេសជប៉ុនប្រើប្រាស់ពេលតែ៧នាទីទេដើម្បីសម្អាតតួរថភ្លើងខ្លួនទាំងមូល!
Connect with us

ទាក់ទាញ

មិនគួរអោយជឿ ប្រទេសជប៉ុនប្រើប្រាស់ពេលតែ៧នាទីទេដើម្បីសម្អាតតួរថភ្លើងខ្លួនទាំងមូល!

ភាពល្អឥតខ្ចោះរបស់ប្រទេសជប៉ុនមិនធ្លាប់ធ្វើអោយនរណាមានការសង្ស័យ រឺប្រកែកនោះទេ ព្រោះប្រទេសនេះជាប្រទេសដែលមានបរិស្ថានស្អាត បច្ចេកវិទ្យាទំនើប និងប្រជាជនដែលពោរពេញទៅដោយសណ្តាប់ធ្នាប់។


តួយ៉ាងដូចជាការដែលប្រទេសនេះមានអនាម័យក្នុងការសម្អាតរថភ្លើងរបស់ខ្លួនជាដើម។ ដោយសារតែប្រជាជនខ្លួនប្រើប្រាស់រថភ្លើងជាមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃ ដូច្នេះវាជាការចាំបាច់បំផុតដែលរដ្ឋាភិបាល ក៏ដូចជាក្រុមហ៊ុននៅជប៉ុននោះមានការសម្អាតរថភ្លើងអោយបានស្អាតជាប្រចាំ។

ប៉ុន្តែដោយសារតែភាពមមារញឹកនៃការប្រើប្រាស់រថភ្លើង ពួកគេមិនអាចមានពេលយូរដើម្បីយកទៅសម្អាតនោះទេ បើមិនអញ្ចឹងទេនឹងធ្វើអោយខាតលុយរាប់លានដុល្លារដោយសារតែយឺតការងាររបស់ប្រជាជន។ ដូច្នេះជារៀងរាល់ថ្ងៃពួកគេចំនាយពេលត្រឹមតែ៧នាទីតែប៉ុណ្ណោះដើម្បីធ្វើការសម្អាតតួទាំងមូល។

នៅពេលដែលរថភ្លើងរៀបចូលចត ក្រុមការងារជនជាតិជប៉ុនដែលមានការស្លៀកពាក់យ៉ាងត្រឹមត្រូវបានឈរតម្រង់ជួរគ្នាដើម្បីទទួលរថភ្លើង ក៏ដូចជាអ្នកដំណើរ។

នៅពេលដែលអ្នកដំណើរចេញអស់ ពួកគេបានចូលទៅរៀបចំយ៉ាងលឿនបំផុត ដោយចាប់ផ្តើមដំបូងពីការរើសសម្រាម បន្ទាប់មកជូតសម្អាតតួកៅអី និងកន្លែងដើរ ហើយបញ្ចប់ដោយការសារ៉េកៅអីអោយមានសណ្តាប់ធ្នាប់។


ជាទូទៅ មនុស្សម្នាក់ត្រូវសម្អាតប្រមាណជា២០កាប៊ីនរថភ្លើងក្នុងមួយវេនធ្វើការ។ ប៉ុន្តែកុំគិតថាពួកគេជាមនុស្សវ័យក្មេងពេញកម្លាំងអោយសោះ ពោលគឺថាជាមធ្យមគឺពួកគេមានអាយុ៥២ឆ្នាំទៅហើយ គ្រាន់តែពួកគេមានការប្រឹងប្រែង និងប្រកាន់ច្បាប់ទម្លាប់យ៉ាងខ្ជាប់ខ្ជួលបំផុត។

ពេលសម្អាតរួច ពួកគេដើរចេញមកវិញដោយតម្រង់ជាមួយជួរ បន្ទាប់មកពេលដែលមកដល់ខាងក្រៅ ពួកគេនឹងអោនគោរពជាលើកចុងក្រោយរួចបញ្ចប់ការងារ។ កុំថាឡើយរឿងធំដុំដូចជាអភិវឌ្ឍន៍ប្រទេស សូម្បីតែរឿងតូចតាចដូចនេះនោះក៏ប្រទេសជប៉ុនធ្វើអោយគេមិនគោរពមិនបានដែរ៕

មតិយោបល់

ពេញនិយម