តោះងាកមកមើល អ្នកខេត្តព្រះវិហារផលិតចង្កឹះអនាម័យខ្មែរយើងម្តង
Connect with us

ថ្មីៗ

តោះងាកមកមើល អ្នកខេត្តព្រះវិហារផលិតចង្កឹះអនាម័យខ្មែរយើងម្តង

ការផលិតរបស់ប្រើប្រាស់មិនមែនជារឿងងាយស្រួលនោះទេ ទាល់អ្នកមានជំនាញ និងទេពកោសល្យ ក៏ដូចជាចេះពីវិធីច្នៃប្រឌិតផងដែរទើប ការផលិតផលប្រើប្រាស់មានគុណភាព និងភាពទាក់ទាញពីអ្នកប្រើប្រាស់។ តួយ៉ាង ដូចជាការផលិតចង្កឹះអនាម័យប្រើប្រាស់ បងប្អូនខ្មែរយើងក៏មានជំនាញផលិតមិនចាញ់ប្រទេសដទៃប៉ុន្មានដែរ។ នៅក្នុងវីដេអូមួយនេះ គឺជាសកម្មភាពនៃការផលិតចង្កឹះអនាម័យរបស់បងប្អូនអ្នកព្រះវិហារ ដែលគួរឱ្យកោតសរសើរ។

ដំណាក់កាលនៃការផលិតចង្កឹះអនាម័យនេះមើលទៅដូចជាមិនពិបាកណាស់ណានោះទេ។ ដូចដែលយើងអាចមើលឃើញស្រាប់គឺជាដំបូង គ្រាន់តែយកដើមឬស្សីមកជ្រៀកជាជំរៀកៗ ហើយការជ្រៀកឬស្សីនេះផងដែរ គឺមានភាពងាយស្រួលជាងពីមុន ដោយសារឥឡូវគឺមានម៉ាស៊ីនសម្រាប់ជ្រៀកឬស្សីដែលវាជួយសម្រួលដល់ការងារលំបាករបស់ពួកគាត់។

រួចហើយបន្ទាប់មកទៀត គេយកឬស្សីដែលជ្រៀករួចនោះទៅបិតឱ្យរលោងស្អាត ឬហៅដោយងាយថា យកឬស្សីទៅសក ឬខាត់ឱ្យរលោង។ បន្ទាប់មកទៀត យកឬស្សីដែលបិតរួចនោះ ទៅកាត់ជាកង់កំណាត់សមល្មមជាប្រវែងចង្កឹះ រួចហើយក៏យកចង្កឹះនោះទៅខាត់ម្តងទៀតឱ្យមានរាងមូលរលោងស្អាតជាចង្កឹះអាចប្រើប្រាស់បាន។

ដំណាក់កាលចុងក្រោយ គឺដាក់ចូលម៉ាស៊ីនដើម្បីធ្វើការវេចខ្ចប់។ ពិតមែនហើយ បងប្អូនខ្មែរពិតជាមានសមត្ថភាពក្នុងការផលិតរបស់របរប្រើប្រាស់ដោយខ្លួនឯងមិនចាញ់ ប្រទេសជិតខាងប៉ុន្មាននោះទេ​ ដូច្នេះ យើងទាំងអស់គ្នាត្រូវជួយគាំទ្រផលិតក្នុងស្រុកទើបល្អប្រសើរ មានជួយឱ្យមានភាពរីកចំរើនទៅមុខនៃផលិតកម្មក្នុងស្រុក៕

មតិយោបល់

ពេញនិយម