ដឹងទេ តើវប្បធម៌នៃការចាប់ដៃចេញមកពីណា? ហើយវាតំណាងឱ្យអ្វី?
Connect with us

គួរដឹង

ដឹងទេ តើវប្បធម៌នៃការចាប់ដៃចេញមកពីណា? ហើយវាតំណាងឱ្យអ្វី?

តើអ្នកមានធ្លាប់ឆ្ងល់ដែរទេថា វប្បធម៌នៃការចាប់ដៃ ឬការដែលគេចាប់ដៃគ្នា មានប្រភពមកពីណា??? ហើយដែលឆ្ងល់អត់ថាវាមានន័យយ៉ាងណាឱ្យប្រាកដនោះ? ជាការពិតណាស់ ថ្ងៃនេះយើងនឹងដោះស្រាយចម្ងល់ទាំងនោះ ហើយរៀបរាប់ពីប្រភពដើម ក៏ដូចជាអត្ថន័យនៃការចាប់ដៃជូនមិត្តអ្នកអានទាំងអស់គ្នា។

ក្រៅពីកាយវិការស្វាគមន៍ទាំងអស់ដែលមិនមានជំនឿសាសនាឬជាប់ទាក់ទងទៅនឹងប្រវត្តិវប្បធម៌ ដូចជាការទះដៃគ្នា ឬ Hi5 និងការឱ្យមេដៃគ្នា គឺសុទ្ធតែជាការប្រើប្រាស់យ៉ាងទូលំទូលាយបំផុត។ បុរាណពីអតីតកាលបានបង្ហាញថាការអនុវត្ដន៍នៃការចាប់ដៃនេះមានតាំងពីសតវត្សទី 5 មុនគ្រឹស្តសករាជ នៅពេលវាត្រូវបានប្រើនៅក្រិកបុរាណ។

អាថ៌កំបាំងនៅពីក្រោយការចាប់ដៃគ្នា វាត្រូវបានគេជឿថាការចាប់ដៃនេះគឺជានិមិត្តរូបនៃសន្តិភាពដែលបង្ហាញថាអ្នកទាំងសងខាងមិនមានកាន់អាវុធនោះទេ។ អំឡុងយុគសម័យរ៉ូម៉ាំង ការចាប់ដៃនេះបានប្រែក្លាយទៅជាការចាប់ដៃគ្នា ហើយជាល្បិចលួចអាវុធពីដៃអ្នកម្ខាងទៀត នៅអឺរ៉ុបកណ្ដាល ការចាប់ដៃគ្នានេះអាចជាសញ្ញាឬជាវិធីមួយដើម្បីទម្លាក់អាវុធចុះ។ ក្នុងនោះផងដែរ បើក្រឡេកមើលក្នុងរូបគំនូរក្នុងសារមន្ទីរនាៗក្នុងពិភពលោក គេក៏ឃើញមានគំនូរជាច្រើនដែលមានរូបភាពនៃការចាប់ដៃគ្នារវាងទាហាន និងយោធាសម័យបុរាណ។ ជាពិសេសនៅក្នុងសម័យសង្គ្រាមតែម្តង ហើយវាក៏ជាសញ្ញានៃភាពជឿជាក់ផងដែរ ដែលមនុស្សសម័យចាប់ដៃគ្នាជាសញ្ញានៃភាពជឿជាក់គ្នា និងយល់គ្នាផងដែរ។

យោងទៅតាមប្រវត្តិវិទូមួយចំនួន ការចាប់ដៃនេះចាប់ផ្ដើមមានប្រជាប្រិយភាពនៅសតវត្សរ៍ទី 17 ដោយពួក Quakers ។ នៅឆ្នាំ 1800 ការអនុវត្តនេះបានក្លាយជារឿងធម្មតា ហើយមិនយូរប៉ុន្មានក៏មានសៀវភៅណែនាំនិងគោលការណ៍ណែនាំសម្រាប់ការចាប់ដៃជាផ្លូវការត្រឹមត្រូវ។ មនុស្សមកពីកន្លែងផ្សេងគ្នាបានពេញចិត្តនៃកាយវិការចាប់ដៃនេះ ដែលក្រោយមកគេយកវាជារចនាប័ទ្មនិងបច្ចេកទេសនៃកាយវិការស្វាគមន៍គ្នាតែម្តង៕

អត្ថបទល្អផ្សេងទៀត៖ មិននឹកស្មានថាគ្រាន់តែការចាប់ដៃគ្នាក៏មានឥទ្ធិពលនិងអត្ថន័យខុសគ្នាយ៉ាងនេះសោះ!

ការចាប់ដៃដ៏សាមញ្ញមួយអាចធ្វើអោយអ្នកទទួលបាននៅភាពកក់ក្តៅ និងភាពរឹងមាំ។ វាអាចបង្ហាញអោយមនុស្សផ្សេងទៀតឃើញថាអ្នកជាមនុស្សដែលគាំទ្រអ្នកនៅជុំវិញ និងគួរអោយទុកចិត្តបាន។

១. អ្នកជំនាញផ្នែកសសៃប្រសាទបានបញ្ជាក់ថាការចាប់ដៃដ៏ល្អមួយអាចធ្វើអោយមានភាពទាក់ទាញយូរអង្វែង

មិនថាយើងទាក់ទងគ្នាក្នុងមុខជំនួញ ឬក៏ជួបអ្នកណាម្នាក់ជាលើកទីមួយនោះទេ ការដែលចាប់ដៃតបតដ៏សមរម្យវិញ គឺជាវិធីសាស្ត្រដ៏ល្អបំផុតដែលធ្វើអោយដៃគូរម្ខាងទៀតមានចំណាប់អារម្មណ៍ល្អមកលើយើង។

នៅសម័យបុរាណ ការចាប់ដៃគ្នាគឺជាវិធីម្យ៉ាងបង្ហាញអោយមនុស្សគ្រប់គ្នាដឹងថាពួកគេគឺមិនបង្ករអោយមានជម្លោះរវាងគ្នានិងគ្នា ឬជំលោះប្រដាប់អាវុធនោះទេ គឺដូចសព្វថ្ងៃនេះអញ្ចឹង ការចាប់ដៃគ្នាគឺជាការធ្វើអោយដៃគូរទាំងពីរមានសុខសន្តិភាព និងមានកិច្ចសន្ទនាដ៏មានប្រសិទ្ធភាពមួយ។ ចំនែកឯក្នុងការប្រកបជំនួញវិញ ការចាប់ដៃគ្នាគឺជាភាសាកាយវិការមួយដ៏ល្អបំផុតនៅពេលដែលមានការជួបចរចារគ្នាពីការរកស៊ី។

ការចាប់ដៃគ្នាមិនមែនសុទ្ធតែបង្ហាញពីកាយវិការនៃភាពរាក់ទាក់គ្នាទេ។ អ្នកខ្លះចាប់ដៃអ្នកម្ខាងទៀត ​យ៉ាងខ្លាំងហើយណែន គឺចង់បង្ហាញពីឥទ្ធិពលដែលគេមាន ដើម្បីអោយអ្នកម្ខាងទៀតព្រមចុះចាញ់ ​និងស្តាប់តាម។

២. លូកដៃមកចាប់ភាគីម្ខាងទៀតមុន បង្ហាញថាអ្នកជាមនុស្សមានទំនុកចិត្តខ្ពស់

លូកដៃចាប់ភាគីម្ខាងទៀត

អ្នកដែលលូកដៃមកចាប់ភាគីម្ខាងទៀតមុន បង្ហាញថាអ្នកនោះមានទំនុកចិត្តខ្ពស់។ ភាគច្រើនបុគ្គលដែលមាន​អំណាចធំជាង តែងតែលូកដៃមកចាប់ភាគីម្ខាងទៀតមុន។ ដូចេ្នះបើអ្នកចង់បើអ្នកចង់បង្ហាញការគោរពដល់បុគ្គល​ដែលមានអំណាចជាងខ្លួន យើងគួរតែអោយគេលូកមកចាប់ដៃយើងមុន។

នៅពេលដែលអ្នកកំពុងតែស្ថិតនៅការធ្វើកិច្ចសម្ភាសការងារមួយ ឬក៏អ្នកស្ថិតនៅក្នុងកិច្ចចរចារពីអ្វីមួយ អ្នកអាចបង្ហាញអោយពួកគេឃើញថាអ្នកជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯងតាមរយៈការហុចដៃទៅកាន់ពួកគេដើម្បីអោយពួកគេចាប់ដៃរបស់អ្នកជាការគោរពគ្នា។

៣. ធ្វើកាយវិការតាមភាគីម្ខាងទៀត

ក្នុងករណីភាគច្រើន កាយវិការគឺជាការបង្ហាញអោយឃើញពីអារម្មណ៍បែបវិជ្ជមាន ប៉ុន្តែវាក៏អាចត្រូវគេប្រើក្នុងទំរង់មួយនៅក្នុងសង្គមផងដែរ។ នៅកំលុងពេលនៃកិច្ចប្រជុំ ជាពិសេស ភាគីម្ខាងព្យាយាមបង្ហាញពីការមានអំណាចលើភាគីម្ខាងទៀតតាមរយៈការចាប់ដៃទៅភាគីម្ខាងទៀតខ្លាំងៗ

ធ្វើកាយវិការតាមភាគីម្ខាងទៀត

ជាក់ស្តែងការចាប់ដៃគ្នារវាងប្រធានាធីបតីអាមេរិក Donald Trump និងប្រធានាធីបតីកាណាដា លោក Justin Trudeau គឺបានបង្ហាញអោយឃើញពីការបង្ហាញអំណាចរៀងៗ ខ្លួន។ លោក Trump ​ចាប់ដៃជាមួយលោក Trudeau ហើយយកដៃម្ខាងទៀតដាក់លើស្មារ Trump របស់ លោក Trudeau  មុនព្រោះចង់បង្ហាញថាខ្លួនមានអំណាចជាង។ Trudeau ក៏ធ្វើ​តាមអ្វីតាម ដោយដាក់​ដៃរបស់ខ្លួនលើស្មាររបស់លោក  Trump ​វិញដែរ អមជាមួយនឹងការចាប់ដែខ្លាំងៗ ទៅវិញ ជាមួយ​ស្មាមញញឹមប្រកបដោយទំនុកចិត្ត។ លោក  Trudeau ទទួលបានការកោតសរសើរពីមហាជន ​ពីព្រោះ​លោកមិនអោនលំទោនទៅលោក Trump សូម្បីតែការចាប់ដៃ។

៤. ប្រើដៃទាំងពីរដើម្បីចាប់ដៃរបស់ភាគីម្ខាងទៀត​ដើម្បី​បង្ហាញ​ថាអ្នកជាមនុស្សដែលគួរជឿទុកចិត្ត

ការចាប់ដៃដោយដៃទាំងពីរ

ការចាប់ដៃមានច្រើនរបៀប តែបើអ្នកចង់បង្ហាញគេថាអ្នកជាមនុស្សដែលគួរជឿទុក​ចិត្ត អ្នកប្រើដៃទាំងពីររបស់អ្នកដើម្បីចាប់ដៃស្វាគមន៍។ ប៉ុន្តែការចាប់ដៃរបៀប​នេះ​មិន​សាកសម្យប្រើ ពេលជួបនរណាម្នាក់លើដំបូងទេ។ វាសាកសម្យពេលដែល​អ្នក​បានស្គាល់គេ មួយរយៈមកហើយ។ ការចាប់ដៃរបៀបនេះមិនត្រឹមតែបង្ហាញថាអ្នកជាមនុស្សដែលគួរអោយទុកចិត្តទេ ​វាថែមទាំងបង្ហាញថាអ្នកមិនបានលាក់អាវុធអ្វីមកជាមួយទេ។

មីហ្សែលចាប់ដៃជាមួយអេលីហ្សាបែត

តួយ៉ាងលោកស្រី Michelle Obama ភរិយារបស់អតីតប្រធានាធិបតីអាមេរិច ឧស្សាហ៍ប្រើដៃទាំង ២ ចាប់ទៅដៃគូម្ខាងទៀ​តណាស់​។

៥​.​ ឈរទៅខាងឆ្វេងដើម្បីបង្ហាញពីអំណាចរបស់អ្នក

បែរទៅខាងឆ្វេងចាប់ដៃ

ពេលថតរូបជុំគ្នា អ្នកគួរតែឈរទៅផ្នែកខាងឆ្វេងដើម្បីអោយគេឃើញថាអ្នកមានអំណាច។ ​ពេលដែលអ្នកឈរខាងឆ្វេង អ្នកងាយស្រួលលើកដៃរបស់អ្នកមកចាប់ ដៃរបស់ភាគីម្ខាងទៀត​ដោយមិនបាំងមុខ ឫដងខ្លួនពេលថតរូប។ មនុស្សគ្រប់គ្នា គិតថាអ្នកដែលឈរខាងឆ្វេង​ក្នុង​ចំ​ណោមអ្នកមានអំណាចផ្សេងទៀត ជាមនុស្សមានឥទ្ធិពលខ្លាំងជាងអ្នកដែលឈរនៅខាងស្តាំ​។ ជាក់ស្តែងណាស់ដូចក្នុងរូបទាំង ២ ខាងក្រោមបុគ្គលដែលមានអំណាចឈរនៅខាង​ឆ្វេង ​ហើយមើលទៅកាន់តែមានអំណាច និងឥទ្ធិពលខ្លាំងមួយកម្រិតទៀតផង។

៦. ដាក់បាតដៃអោយស្មើគ្នាពេលចាប់ដៃគ្នា ដើម្បីបង្ហាញពីសមភាពទៅវិញទៅមក

ចាប់ដៃដោយដាក់បាតដៃស្មើគ្នា

ទោះបីជាការចាប់ដៃមានរយៈពេលខ្លី ក៏ពិតមែនតែវាអាចផ្តល់ព័ត៌មានជាច្រើនពីគ្នាទៅវិញ​ទៅ​មក។ ដូចនេះអ្នកគួរយកចិត្តទុកដាក់លើរឿងទាំងនេះ ដើម្បីអោយភាគីម្ខាងទៀតដឹងច្បាស់​ពីអ្នកផងដែរ។ តួយ៉ាងដូចជាពេលចាប់ដៃគ្នា អ្នកគួរតែដាក់បាតដៃអ្នកអោយស្មើទៅនឹង​បាតដៃ​ភាគីម្ខាងទៀត ដើម្បីបង្ហាញពីសមភាពនឹងការគោរពទៅវិញទៅមក។ ​អ្នកក៏គួរ​រក្សា​កំលាំង​ចា​ប់ដៃអ្នក អោយសមល្មមទៅនឹងភាគីម្ខាងទៀត ដើម្បីចៀសវាងការ​បង្ហាញពីអំណាច ​និងភាព​ក្រអឺតក្រទមរបស់យើង។

៧. ការចាប់ដៃដ៏ល្អមួយបង្ហាញពីការចាប់ផ្តើមដ៏ល្អ

ការចាប់ដៃជារបៀបទំនាក់ទំនងដោយមិនប្រើសំលេង តែវាមានសារៈសំខាន់ណាស់ ព្រោះ​វា​អាចបង្ហាញពីគោលបំណងរបស់គ្នាទៅវិញទៅមក។ ការចាប់ដៃដ៏ល្អមួយអាច​ធ្វើអោយ​ទំនាក់​ទំនងមួយរក្សាភាពវិជ្ជមានរហូត៕

មតិយោបល់

ថ្មីៗ6 hours ago

ចិត្តល្អ ខំចុះពីឡានទៅទទួលខុសត្រូវករណីគ្រោះថ្នាក់ចរាចរណ៍ បែរជាត្រូវគេព្រួតវាយញាត់ភក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

គួរដឹង6 hours ago

បើស្រលាញ់កូនសូមប្រយ័ត្ន! មេរោគម្យ៉ាងកំពុងរាលដាលខ្លាំងនៅថៃនិងវៀតណាម អីលូវកើតមានលើកុមារខ្មែរហើយ

គួរដឹង1 day ago

ទស្សនៈសំខាន់ៗរបស់បិតាស្ថាបនិកសិង្ហបុរី លីខ្វាន់យូ លើប្រទេសកម្ពុជាដែលគេកម្របានដឹង!

ទាក់ទាញ1 day ago

សម្រស់ប៉ុន្មានឆ្នាំមុនរបស់ អូនម៉ី កាលមិនទាន់ល្បីខ្លាំង ពិតជាឃើញហើយទប់អារម្មណ៍មិនបាន!

បែបផែនជីវិត1 day ago

ខឹងអ្នកភូមិមើ់លងាយថាក្ររៀនមិនចេះ… ខំប្រឹងរៀនរហូតបានពិន្ទុខ្ពស់ ហើយព្រីនរូបខ្លួនឯងបិទនៅផ្ទះតែម្តង!

ពេញនិយម