មែនដែលដឹងថា នៅពេលដែលយើងនិយាយទៅកាន់ឆ្កែ តើវាស្តាប់លឺក្នុងអត្ថន័យដែលអ្នកនិយាយនោះដែរទេ?
Connect with us

គួរដឹង

មែនដែលដឹងថា នៅពេលដែលយើងនិយាយទៅកាន់ឆ្កែ តើវាស្តាប់លឺក្នុងអត្ថន័យដែលអ្នកនិយាយនោះដែរទេ??

យើងជារឿយៗ និយាយពាក្យផ្អែមល្ហែម ទៅកាន់ឆ្កែរបស់យើង ដូចពេលដែលយើងនិយាយទៅកាន់ក្មេងអញ្ចឹង ដោយសំលេងទន់។ ឥឡូវនេះ អ្នកវិទ្យាសាស្រ្ត បានបង្ហាញថា កូនឆ្កែមានអារម្មណ៍រីករាយនៅពេលដែលវា លឺយើងនិយាយ ប៉ុន្តែមេឆ្កែស្តាប់លឺក្នុងអត្ថន័យផ្សេង។ ការរកឃើញនេះ បង្ហាញថា ជាដំបូង កូនឆ្កែឆ្លើយតបទៅកាន់របៀបនៃការនិយាយនោះវិញ ហើយវាអាចជួយដល់ឆ្កែក្នុងការរៀនពាក្យមនុស្សផងដែរ។

ដើម្បីដឹងថា តើឆ្កែប្រតិកម្មយ៉ាងណាចំពោះពាក្យសំដីមនុស្ស Nicolas Mathevon និងសហការីរបស់គាត់ បានថតសំលេង នៃមនុស្សស្រីចំនួន៣០នាក់ នោពេលដែលពួកគេមើលរូបថតឆ្កែ ហើយអានអត្ថបទខ្លី ដែលនៅជាប់នោះចេញមកថា៖ “សួស្តី! កូនដ៏គួរឲ្យស្រលាញ់!” (អ្នកវិទ្យាសាស្រ្តខ្លាចស្រ្តីទាំងនោះ និយាយមិនបានល្អ បើសិនជាឲ្យពួកគេទៅនិយាយជាមួយឆ្កែមែនទែន)។ ស្រ្តីទាំងនោះ ក៏បានអានអត្ថបទខ្លីនោះ ម្តងម្នាក់ៗទាំងអស់គ្នា។

នៅពេលដែលអ្នកវិទ្យាសាស្រ្ត ប្រៀបធៀបការនិយាយទៅកាន់ឆ្កែ និងការនិយាយទៅកាន់មនុស្ស ពួកគេបានរកឃើញថា ស្រ្តីបាននិយាយក្នុងសម្លេងទន់ ដែលមានសំលេងខ្ពស់ ដែលមិនមែនជាសម្លេងនិយាយទៅកាន់មនុស្សនោះទេ។ Mathevon និយាយថា៖ “វាមិនសំខាន់ទេ ប្រសិនបើ វាជាកូនឆ្កែ ឬជាមេឆ្កែ”។ ប៉ុន្តែ ស្រ្តីទាំងនោះ និយាយក្នុងសំលេងខ្ពស់ នៅពេលដែលមើលរូបកូនឆ្កែនោះ។

បន្ទាប់មក អ្នកស្រាវជ្រាវបានចាក់សំលេងដែលបានថតនោះ ឲ្យកូនឆ្កែ១០ក្បាល និងមេឆ្កែ ១០ នៅទីក្រុងញូវយ៉ក ហើយក៏ថតវីឌីអូប្រតិកម្មរបស់ឆ្កែទាំងនោះ។ កូនឆ្កែ៩ ក្នុងចំណោម១០ ប្រតិកម្មយ៉ាងខ្លាំង​ ដោយព្រុស និងរត់ទៅកាន់ធុងបាស់នោះ ទោះបីជានៅពេលដែលសម្លេងនោះ ចាក់ឲ្យមេឆ្កែក៏ដោយ។ កូនឆ្កែខ្លះ ថែមទាំងបន្ទន់ខ្លួននៅនឹងធុងបាស់នោះ ក្នុងលក្ខណៈលេងជាមួយផងដែរ ដែលនេះ បង្ហាញថា កូនឆ្កែចាត់ទុកការនិយាយបែបនេះថាជា “ការអញ្ជើញឲ្យលេង”។ ប៉ុន្តែកូនឆ្កែមិនជាចាប់អារម្មណ៍ទៅលើសំលេង ដែលស្រ្តីនិយាយទៅកាន់មនុស្សទៅវិញ។ ចុះចំណែកមេឆ្កែវិញ? Mathevon និយាយថា៖ “ពួកគេមិនខ្វល់ទេ”។ ទោះបីជាគេយកសម្លេងដែលគេនិយាយទៅកាន់មនុស្សមកឲ្យមេឆ្កែស្តាប់ ក៏មេឆ្កែ មិនមានប្រតិកម្មអ្វីដែរ។ “ពួកវា គ្រាន់តែមើលទៅកាន់ធុងបាស់នោះហើយ ក៏ឈប់ខ្វល់ទៅ”។

អ្នកវិទ្យាសាស្រ្ត មិនទាន់បានស្វែងយល់ដឹងថា ហេតុអ្វីបានជាមេឆ្កែ មិនចាប់អារម្មណ៍យ៉ាងដូច្នេះទេ។ វាប្រហែលមកពីពួកវា ត្រូវការទាក់ទងជាមួយមនុស្សដោយផ្ទាល់ ប៉ុន្តែមិនមែនជាសម្លេងដែលចាក់ក្នុងធុងបាស់ដូច្នេះទេ ឬក៏ថា ពួកវា ត្រូវការស្តាប់លឺសម្លេងដែលវាធ្លាប់ស្តាប់លឺ។ នេះបើតាមសម្តីរបស់ Methevon។ ប៉ុន្តែ សម្រាប់កូនឆ្កែវិញ សម្លេងរបស់ស្រ្តីដ៏ស្រទន់នោះ បានក្លាយទៅជាការចាប់អារម្មណ៍របស់ពួកវា ដែលពួកវាគិតថា ការនិយាយប្រហែលជាអាចឲ្យពួកគេរៀនចេះពាក្យផ្សេងៗ ទៀតផង។ ការសិក្សាមួយផ្សេងទៀត បានជំទាស់នឹងការសិក្សាមួយនេះ។

អ្នកវិទ្យាសាស្រ្ត មិនទាន់ដឹងនៅឡើយទេ ថាតើកូនឆ្កែ មានប្រតិកម្មដោយធម្មជាតិ ទៅកាន់សម្លេង ឬថាតើវាជាអ្វីដែលពួកគេរៀននោះទេ។ វានឹងធ្វើឲ្យមានការសិក្សាបន្ថែមដើម្បីដឹងថា តើពាក្យនៃការនិយាយទៅកាន់ឆ្កែនោះ មានន័យលើសពីពាក្យនិយាយត្រឹមតែទៅកាន់ឆ្កែនោះ ឬថាតើ វាជួយឲ្យកូនឆ្កែនោះរៀនពាក្យទាំងនោះ៕

មតិយោបល់

ពេញនិយម