ខ្មាសគេដែលមានឪពុកក្រហើយពិការទៀត ចុងក្រោយទឹកភ្នែកហូរទប់មិនបាន!
Connect with us

គ្រួសារ & ស្នេហា

ខ្មាសគេដែលមានឪពុកក្រហើយពិការទៀត ចុងក្រោយទឹកភ្នែកហូរទប់មិនបាន!

ខាងក្រោមនេះជាសាច់រឿងក្មេងស្រី និងឪពុកម្នាក់ដែលជាអ្នកក្រ និងជាមនុស្សពិការមិនអាចនិយាយ និងស្តាប់បាន។ កាន់តែធំឡើងៗ ក្មេងស្រីរឹតតែមិនចូលចិត្តឪពុករបស់ខ្លួន ដោយសារតែនាងមើលទៅឪពុករបស់នាងខុសពីឪពុកគេផ្សាយដែលជាមនុស្សធម្មតា។​ នាងតែចង់បានឪពុកម្នាក់ដែលចេះនិយាយ និងអាចថ្នាក់ថ្នមនាងបានដូចអ្វីដែលឪពុកផ្សេងៗដល់អោយកូនគេ។

ភាពខុសគ្នានេះបានធ្វើអោយមិត្តរួមថ្នាក់ចេះតែធ្វើបាន និយាយមើលងាយលើនាងថានាងជាកូនស្រីមនុស្សគថ្លង់។ ការប្រមាថរាល់ថ្ងៃនេះបានធ្វើអោយនាងរឹតតែស្អប់ឪពុករបស់ខ្លួនកាន់តែច្រើនថែមទៀត។ នាងស្អប់អ្វីដែលនាងមាន ស្អប់ទាំងគ្រួសារ ស្អប់ទាំងផ្ទះតូច ស្អប់ការជិះជាន់ពីមិត្តរួមថ្នាក់។

ថ្ងៃមួយនាងពិបាកចិត្តពេកក៏បានទៅដើរលេងជាមួយមិត្តភក្តិប្រុសម្នាក់រហូតដល់យប់ទើបចូលមកផ្ទះ។ ពេលមកដល់ក្នុងផ្ទះ ឪពុករបស់នាងបានខឹងយ៉ាងខ្លាំង និងស្តីដោយអោយប្រើភាសាកាយវិការ អមជាមួយនឹងការបារម្ភថាហេតុអ្វីបានជានាងនៅដល់យប់ជ្រៅបែបនេះ។ រឿងនេះធ្វើអោយនាងរឹតតែខឹងសម្បារអន់ចិត្តទៀត រួចក៏រត់ទៅបន្ទប់។

ថ្ងៃស្អែក ជាថ្ងៃកំណត់របស់នាង ឪពុកនាងបានរៀបចំនំកំណើតជាមួយនឹងទឹកមុខក៏កក់ក្តៅបំផុត ត្រៀមជាមួយនឹងពាក្យប៉ុន្មានម៉ាត់ដើម្បីនិយាយទៅកាន់កូនស្រីរបស់ខ្លួន។ ប៉ុន្តែមិនទាន់បានបង្ហាញនំខួបកំណើតអោយទៅកូនស្រីផង សម្លេងយ៉ាងលឺមួយបានបន្លឺឡើងពីបន្ទាប់របស់កូនស្រីរបស់ខ្លួន។

ឪពុកចំនាស់នោះដឹងថាប្រាកជាមានអ្វីមិនស្រួលហើយ ខ្លួនក៏បានរត់ទៅទម្លុះទ្វារចូលទៅក្នុង។ ទៅដល់ឃើញកូនកំពុងសន្លប់ដោយការអារកដៃខ្លួន។ មិនបង្អង់យូរ គាត់ក៏បានបីនាងរត់គ្រប់កន្លែងដើម្បីជួយសង្គ្រោះនាង។

ពេលដែលទៅដល់ពេទ្យ គាត់ព្យាយាមនិយាយផង ធ្វើកាយវិការផង ធ្វើយ៉ាងណាអោយគ្រូពេទ្យជួយសង្គ្រោះកូនរបស់គាត់ មិនថាអស់លុយប៉ុន្មាននោះទេ។ គាត់ថាគាត់មានផ្ទះ អោយតែអាចជួយកូនស្រីគាត់ ទោះអស់ផ្ទះនោះក៏គាត់ជូនដែរ។ គាត់ថាគាត់មានឈាម បូមអស់ពីខ្លួនគាត់ក៏បាន អោយតែអាចជួយកូនស្រីគាត់។

ក្រោយមកគ្រូពេទ្យក៏បានយកឈាមគាត់ទៅជួយសង្គ្រោះកូនស្រីនោះ អោយនាងបានមានជីវិតឡើងមកវិញ។ បន្ទាប់ពីនាងភ្ញាក់ដឹងខ្លួន ឃើញឪពុកគេងនៅគ្រែស្តូកស្តឹងសន្លប់ដោយសារតែអស់ឈាមពីខ្លួន ទើបធ្វើអោយនាងនឹកឃើញស្តាយក្រោយ និងដឹងថាធាតុពិតទៅឪពុកនាងគឺល្អប៉ុណ្ណា។

នេះក៏អាចចាត់ទុកជាសារមួយដល់ក្មេងៗជំនាន់ក្រោយផងដែរ។ អ្នកប្រហែលជាគិតថា ឪពុកម្តាយអ្នកមិនល្អឥតខ្ចោះ រឺមិនល្អដូចជាឪពុកម្តាយគេនោះទេ ប៉ុន្តែធាតុពិតទៅពួកគាត់ជាមនុស្សតែមួយគត់ដែលស្រលាញ់អ្នកខ្លាំងបំផុត ខ្លាំងជាងជីវិតរបស់ពួកគាត់ទៅទៀត ដូច្នេះត្រូវមើលថែពួកគាត់អោយបានល្អ មិនអោយមានគ្រោះថ្នាក់ឡើយ។

មតិយោបល់

ពេញនិយម