តោះមកមើលវិធីធ្វើ “ភ្លាបង្គារជាមួយស្វាយខ្ចី” ម្តងមើល ធានាថាហៀរទឹកមាត់ហ្មង!
Connect with us

ទាក់ទាញ

តោះមកមើលវិធីធ្វើ “ភ្លាបង្គារជាមួយស្វាយខ្ចី” ម្តងមើល ធានាថាហៀរទឹកមាត់ហ្មង!

សម្រាប់អ្នកចូលចិត្តអាហារស្រស់ៗ គ្រឿងសមុទ្រ ជូរ ហិលហ្នឹង ប្រាកដជាឃើញហើយទប់មិនលេបទឹកមាត់មិនបានតែម្តង។ បង្គាជាអាហារដែលពេញនិយមបំផុតនៅពេលដែលគេចង់ធ្វើគ្រឿងភ្លា រឺញ៊ាំផ្សេងៗ ព្រោះសាច់បង្គារទន់ ងាយមិនចូលជាតិ ល្អឥតខ្ចោះក្នុងការធ្វើមុខម្ហូបបែបជូរហិលនេះតែម្តង។

តួយ៉ាងដូចម្ហូប “ភ្លាបង្គារជាមួយស្វាយខ្ចី” នេះអញ្ចឹងដែរ។ សម្រាប់អ្នកដែលចង់សាកធ្វើញ៉ាំដោយខ្លួនឯង វាងាយស្រួលបំផុតដោយអ្នកគ្រាន់តែត្រូវធ្វើតាមវិធីប៉ុន្មានដំណាក់កាលប៉ុណ្ណោះ។​

ដំបូងត្រូវរកស្វាយណាដែលខ្ចីហើយមានរសជាតិជូរ។ យកមកចិតសម្បកហើយលាងអោយស្អាត បន្ទាប់មកចិតវាជាចំនែកៗតូចៗល្មម ហើយលាងជាមួយទឹកកកដើម្បីអោយវានៅរឹងស្រួយល្អ។

បន្ទាប់មកលាងបកបង្គារយកអាចម៍វាចេញ។ រួចហើយបកសម្បក យកទៅប្រឡាក់លាងជាមួយនឹងទឹកអំបិល ត្រាំវាទុកប្រហែល១០នាទី ដើម្បីអោយបាត់ជាតិឆ្អាប និងធ្វើអោយសាច់ស្រស់ល្អ។ បន្ទាប់ចាក់វាចេញដាក់ត្រាំក្នុងទឹកកកអោយសាច់ត្រជាក់ស្រស់។

ចាប់ផ្តើមផ្សំគ្រឿងដោយក្នុងនោះមានទឹកត្រី ទឹកកាពិ (រឺទឹកប្រហុកតាមចំនង់ចំនូលចិត្ត) ស្ករត្នោត(រឺស្ករស) ម្សៅស៊ុប(រឺប៊ីចេង) ម្ទេសមត់ និងក្រូចឆ្មារ។ ច្របាច់កូរអោយវាចូលសាច់គ្នាសព្វល្អហើយសឹមភ្លក់តាមរសជាតិដែលខ្លួនទម្លាប់ញ៉ាំ។ បន្ទាប់មកសឹមដាក់បង្គា ស្វាយ និងទឹកក្រហមចូលហើយកូរអោយសព្វជាការស្រេច៕

មតិយោបល់

ពេញនិយម