បើក្តៅម្លឹងៗ កុំថាឡើយជប៉ុន ប្រទេសណាក៏ប្រកាសអាសន្នដែរ!
Connect with us

ថ្មីៗ

បើក្តៅម្លឹងៗ កុំថាឡើយជប៉ុន ប្រទេសណាក៏ប្រកាសអាសន្នដែរ!

ប្រទេសជប៉ុនឆ្នាំនេះហាក់ដូចជាមានគ្រោះភ័យកើតទុក្ខមិនចេះចប់មិនចេះហើយ។ ខណះដែលប្រជាជនរបស់ខ្លួនរាប់ម៉ឺននាក់ទើបតែរងគ្រោះដោយសារបញ្ហាទឹកជំនន់លិចលង់ មិនទាន់ទាំងបានធូរស្បើយផង ប្រទេសនេះមានបញ្ហាក្តៅខ្លាំងដល់កម្រិតប្រកាសអាសន្នបន្ថែមទៀត។ និយាយរួមទៅគឺទុក្ខជាន់លើទុក្ខតែម្តង។

រលកកម្តៅនៅក្នុងប្រទេសជប៉ុនត្រូវបានគេរកឃើញថាបានសម្លាប់ជីវិតមនុស្សមិនតិចនោះទេ ខណះពេលដែលរលកកម្តៅនេះបានឡើងទៅដល់៤១អង្សារសេទៅហើយមកទល់ពេលនេះ ដោយកម្តៅនេះគឺត្រូវបានវាស់នៅទីក្រុងគូម៉ាហ្កាយ៉ានៅក្នុងតូក្យូ។

គួរបញ្ជាក់ផងដែរថា កម្តៅក៏ក្តៅមហិមាដែលបង្កជាភាពក្រហល់ក្រហាយនៅក្នុងប្រទេសជប៉ុន ពិសេសរដ្ឋធានីតូក្យូនេះគឺត្រូវបានបង្កឡើងដោយសារតែប្រទេសនេះបានចូលដល់រដូវក្តៅ។ ប៉ុន្តែអ្វីដែលប្លែកមិនធ្លាប់មាននោះគឺថា រដូវក្តៅនៅក្នុងប្រទេសជប៉ុនមិនធ្លាប់កើនឡើងក្តៅដល់ថ្នាក់នេះនោះទេ។

នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្ត្រប្រទេសជប៉ុនដែលទទួលរងរលកកម្តៅក្នុងកម្រិតដល់ថ្នាក់នេះ។ អ្នកជំនាញមួយចំនួនទៀតក៏បានអះអាងថា នេះប្រហែលជាបង្កឡើងដោយសារតែឡើងកម្តៅផែនដី និងបម្រែបម្រួលធាតុអាកាសដែលបណ្តាលមកពីអស់ព្រៃឈើហើយ ទើបបានជាធ្វើអោយធម្មជាតិចេះតែកើតរឿងហេតុចម្លែកៗមិនធ្លាប់មានបែបនេះ៕

មតិយោបល់

ពេញនិយម