មើលអោយហើយទៅ ចុងក្រោយកើតមហារីកដោយសារតែចូលចិត្តហូបគូទមាន់ពេក!
Connect with us

សុខភាព & សម្រស់

មើលអោយហើយទៅ ចុងក្រោយកើតមហារីកដោយសារតែចូលចិត្តហូបគូទមាន់ពេក!

បុរសជនជាតិចិនម្នាក់ត្រូវបានគេរកឃើញថាមានជម្ងឺមហារីកថ្លើមធ្ងន់ធ្ងរមួយ ដោយសារតែទម្លាប់បរិភោគដែលមិនល្អរបស់លោក ប៉ុន្តែពុំមាននរណាម្នាក់ដឹងថាអាហារនេះគឺមិនល្អនោះទេ កុំថាឡើយអ្នកជុំវិញខ្លួន និងលោកផ្ទាល់តែម្តង។


អាហារដែលលោកបរិភោគនោះគឺ “គូទមាន់” ដែលទំនងជាអាហារដែលមនុស្សជាច្រើនទៀតចូលចិត្តផងដែរ។ ប្រពន្ធរបស់បុរសម្នាក់នេះបាននិយាយថា ប្តីរបស់ខ្លួនចូលចិត្តបរិភោគគូទមាន់ណាស់ ព្រោះតែវាមានរសជាតិឆ្ងាញ់។ គេបានបរិភោគវាប្រមាណជាជាង១០ឆ្នាំមកហើយ ដោយយ៉ាងហោចណាស់ក៏គេបរិភោគដល់ទៅ៤ដងក្នុងមួយអាទិត្យដែរ។


ប៉ុន្តែក្រៅពីរសជាតិដែលឆ្ងាញ់របស់វា ធាតុពិតគូទមាន់នេះអាចផ្តល់ជាមហន្តរាយដល់សុខភាពបានយ៉ាងលឿន ដោយមិនបានដឹងខ្លួន។ គូតមាន់នេះគឺជាកន្លែងដែលមានផ្ទុកសារធាតុខ្លាញ់ច្រើន ដោយវានេះហើយជាបន្តុំខូឡេស្តេរ៉ូល ដែលជាសត្រូវដ៏កាចសាហាវនៃសុខភាពមនុស្សយើង។

អ្វីដែលកាន់តែគួរអោយខ្ពើមជាងនេះទៅទៀតនោះគឺថា គូតមាន់គឺកន្លែងដែលសម្បូរទៅដោយវីរុស និងបាក់តេរីផ្សេងៗ ដែលវាងាយនឹងចម្លងចូលក្នុងខ្លួនមនុស្សយើងតាមរយះការបរិភោគណាស់ បើកាលណាសម្អាតមិនបានល្អនោះទេ។


លើសពីនេះទៅទៀត ត្រង់ទ្វារគូទមាន់នោះត្រូវបានរកឃើញថាសម្បូរទៅដោយកោសិកាមហារីកជាច្រើន។ សម្រាប់អ្នកដែលមានបញ្ហាសុខភាពស្រាប់ហើយនោះ កាលណាបរិភោគចំអាហារដែលមានសារធាតុអស់ទាំងនេះទៀត ពួកគេងាយនឹងឆ្លងមេរោគជាទីបំផុត។


ដូច្នេះប្រសិនជាអ្នកមានទម្លាប់ញ៉ាំគូទមាន់ដូចជាបុរសចិនម្នាក់នេះដែរ អ្នកគួរតែចាប់ផ្តើមកាត់បន្ថយ និងកាត់ផ្តាច់ហើយ ព្រោះវាជាមហន្តរាយដ៏ធំមួយសម្រាប់រាងកាយរបស់អ្នក ដែលអ្នកមិនគួរមើលរំលង៕

មតិយោបល់

ពេញនិយម