ស្អប់មូសដែរទេ? តើអ្នកដឹងថាមានអ្វីកើតឡើងទេ បើមូសដាច់ពូជ?
Connect with us

គួរដឹង

ស្អប់មូសដែរទេ? តើអ្នកដឹងថាមានអ្វីកើតឡើងទេ បើមូសដាច់ពូជ?

បើអ្នកកំពុងតែអង្គុយលេងក្នុងកន្លែងមួយនៅពេលល្ងាច អ្នកតែងតែលឺសំលេងមូសហើរនៅជិតត្រចៀក។ នៅពេលដែលអ្នកនៅតែអង្គុយ វានឹងចុះចតនៅលើខ្លួនរបស់អ្នក ហើយពេលនោះជាពេលដែលអ្នកលើកដៃទះទៅលើកន្លែងដែលវាចុះចតនោះហើយ។ ប៉ុន្តែចុះអ្នកដែលគិតទេថា បើមូសដាច់ពូជ តើមានអ្វីកើតឡើង?

បើសិនជាមានការដាច់ពូជមូស នោះពូជមូសចំនួន៣៥០០ នឹងត្រូវបានបាត់បង់ ដែលជាចំនួនដែលគេបានកំណត់បានទាំងអស់នៅលើផែនដីនេះ។ ក្នុងចំណោមពូជរាប់ពាន់នេះ មានពូជមូសចំនួន២០០ វាយប្រហារមកលើមនុស្ស ហើយមានពូជ៣ ដែលមានឈ្មោះថា Anopheles, Culex និងAedes បានបង្កហានិភ័យដល់មនុស្សដោយការចម្លងមេរោគគ្រុនចាញ់និងគ្រុនឈាមទៀតផង។

អ្នកវិទ្យាសាស្រ្ត បានពិនិត្យមើល និងស្រាវជ្រាវពីវិធីសាស្រ្តជាច្រើនក្នុងការកំចាត់មូស ដែលរួមមាន វិធីសាស្រ្តបង្កាត់ហ្សែន ដែលធ្វើឲ្យមូសបង្កើតបានតែមូសឈ្មោល។ ក្នុងជំនាន់នីមួយៗ ដែលមានភាគច្រើនតែមូសឈ្មោល ពូជមូសទាំងនោះ នឹងកាត់បន្ថយម្តងបន្តិចៗ។ ដើម្បីបង្កាត់ហ្សែននោះបាន អ្នកស្រាវជ្រាវ បានប្រើប្រាស់ អង់ស៊ីម ដែលប៉ះពាល់ទៅលើក្រូម៉ូសូម អ៊ីច ក្នុងពេលបង្កកំណើត ដើម្បីបានកូនឈ្មោល។

ការប្រយុទ្ធប្រឆាំងជាមួយមូសមិនមែនជាបញ្ហាឥឡូវៗនោះទេ។ មូសរស់នៅលើផែនដីរយៈពេលជាង១០០លានឆ្នាំហើយ ហើយបានក្លាយជាផ្នែកមួយនៃចង្វាក់អាហារទៅហើយ។

ប៉ុន្តែបើសិនជាអ្នកវិទ្យាសាស្រ្តពិតជាអាចរកបានវិធីមួយដើម្បីកាត់បន្ថយមូសមែន វានឹងបង្កើតឲ្យការបាត់បង់មួយពីបរិស្ថាននេះ។ នៅក្នុងតំបន់អាក់តិច ដែលជាកន្លែងពូជមូសជាច្រើនរស់នៅ ហើយផ្តល់អាហារសំរាប់បក្សីដែលបំលាស់ទី។ ប្រសិនបើមូសត្រូវបានកាត់បន្ថយ ចំនួសបក្សីនៅក្នុងតំបន់អាចធ្លាក់ចុះដល់ជាងពាក់កណ្តាល។ ប្រសិនបើមូសដាច់ពូជ សត្វល្អិតផ្សេងទៀត និងត្រីដែលស៊ីមូសជាអាហារ នឹងធ្លាក់ចុះផងដែរ ដែលអាចបង្កឲ្យមានបញ្ហាក្នុងចង្វាក់អាហារ។

ប៉ុន្តែអ្នកវិទ្យាសាស្រ្តមួយចំនួន គិតថា នៅពេលដែលសត្វមួយចំនួនឃ្លាន វាមិនមែនជាគ្រោះថ្នាក់នោះទេ។ សត្វផ្សេងទៀត អាចសម្របខ្លួនដើម្បីរស់រានមានជីវិតបាន ដោយមិនចាំបាច់មានមូស។ ជំងឺគ្រុនឈាម សំលាប់មនុស្សប្រហែល១លាននាក់ ជារៀងរាល់ឆ្នាំ ហើយធ្វើឲ្យមនុស្សចំនួន២៤៦លាននាក់ឈឺក្នុងមួយឆ្នាំៗ៕

អត្ថបទល្អផ្សេងទៀត៖ វិធីងាយៗសម្រាប់បំបាត់ស្នាមរមាស់ពីមូសខាំ

ស្របពេលដែលខែឧសភានេះ ចា​ប់ផ្តើមមានភ្លៀងបង្អុរធ្លាក់បន្តិចម្តងៗទៅហើយនោះ វាក៏ជារដូវចាប់ផ្តើមនៃការកើនឡើងនៃជម្រកសត្វមូស ដែលជាសត្វអាចចម្លងគ្រោះថ្នាក់ប្រសិនបើយើងមិនប្រយ័ត្នឱ្យបានគ្រប់គ្រាន់ទេនោះ។ បើត្រូវមូសខាំ គួរតែប្រយ័ត្នឱ្យមែនទែនចំពោះជម្ងឺឆ្លងផ្សេងៗ លើសពីនេះទៀត អ្វីដែលមិនគួរមើលរំលងដែលនោះ គឺស្នាមរមាស់ដែលមូសខាំ ដែលអាចនឹងរីក ហើម និងរមាស់ខ្លាំង។

ដូចនេះ ដើម្បីកាត់បន្ថយកុំឱ្យវាហើម ឬ រមាស់ អ្នកគួរសាកល្បងវិធីងាយៗដូចខាងក្រោម៖

១. ស្អំទឹកកក

ប្រសិនបើអ្នកមិនអាចទ្រាំមិនបានទេនឹងស្នាមខាំរមាស់នោះទេ អ្នកអាចយកដុំទឹកកក ដាក់លើកន្លែងដែលហើម។ សីតុណ្ហភាពត្រជាក់អាចធ្វើឱ្យកន្លែងរមាស់ស្ពឹក និងជួយឱ្យបាត់ហើមផងដែរ

២. សំបកចេក

ឆ្ងាញ់ ហើយសំបូរដោយជាតិប៉ូតាស្យ៉ូមទៀត ប៉ុន្តែសូម្បីសំបកវាក៏មានប្រយោជន៏មិនតិចដែរ ជាពិសេសពេលដែលចង់បន្ថយអាការៈរមាស់លើស្បែកពេលមូសខាំជាដើម។ អ្នកគ្រាន់តែវាមកលាបលើស្នាមមូសខាំ នោះវានឹងកាត់បន្ថយហើមយ៉ាងឆាប់រហ័ស។

៣. ថ្នាំដុសធ្មេញ ជីអង្កាម

វិធីងាយៗមួយទៀត គឺយកថ្នាំដុសធ្មេញ ដែលមានជាតិជីអង្កាម មកលាបលើកន្លែងដែលរមាស់។ វាមានប្រយោជន៏ដោយសារ ជីអង្កាម មានជាតិ menthol ដែលអាចកាត់បន្ថយការរលាក និងរោលលើស្បែក ដែលធ្វើឱ្យអ្នករមាស់តិចជាងមុន។ ប៉ុន្តែសូមលាបតែបន្តិចទៅលើស្បែកបានហើយ ចៀសវាងប្រតិកម្ម ឬអាចធ្វើឱ្យរលាកស្បែករបស់អ្នកបាន។

៤. កញ្ចប់តែត្រជាក់

មិនត្រឹមមានសារៈប្រយោជន៏យ៉ាងច្រើនពីការផឹកតែនោះទេ អ្នកអាចយកកញ្ចប់តែដែលប្រើរួចហើយ យកទៅដាក់ក្នុងទូទឹកកកឱ្យវាត្រជាក់ ឬកក រួចយកមកដាក់លើស្នាមដែលមូសខាំ។ សីតុណ្ហភាពត្រជាក់ អាចកាត់បន្ថយហើយ និងកាត់បន្ថយអារម្មណ៏រមាស់ផងដែរ។

៥. ក្រូចឆ្មារ

ក្រូចឆ្មារ ជាមធ្យោបាយចុងក្រោយសម្រាប់ដោះស្រាយរមាស់ពេលមូស ឬស្រមោចខាំ។ វាមិនត្រឹមតែអាចជួយកាត់បន្ថយកុំឱ្យរមាស់ខ្លាំងពេកនោះទេ វាក៏អាចជួយទប់ស្កាត់កុំឱ្ហ្យបាក់តេរី កុំឱ្យរីករាលដាលបន្តផងដែរ។ ងាយៗ គឺអ្នកគ្រាន់តែចិតវាជាចំណិតតូចៗ រួចយកដាក់ក្នុងទូទឹកកក បន្ទាប់មកយកវាមកជូតពីកន្លែងដែលមូសខាំ ហើយទុកឱ្យស្ងួត។ បន្ទាប់មកច្របាច់ទឹកក្រូចឆ្មារ ទៅលើកន្លែងរមាស់ផងដែរ៕

មតិយោបល់

ពេញនិយម