អ្នកវិទ្យសាស្រ្តបានរកឃើញលក្ខណៈគ្រោះថ្នាក់របស់ទឹកមាត់ឆ្កែមកលើខ្លួនមនុស្ស!
Connect with us

គួរដឹង

អ្នកវិទ្យសាស្រ្តបានរកឃើញលក្ខណៈគ្រោះថ្នាក់របស់ទឹកមាត់ឆ្កែមកលើខ្លួនមនុស្ស!

យោងទៅតាម ការរាយការណ៍ថ្មីៗនេះបានឲ្យដឹងថា បុរសអាយុ៤៨ឆ្នាំម្នាក់មកពី Wisconsin ឆ្លងរោគក្នុងឈាមម៉្យាង ដែលនាំឲ្យបាក់ជើង និងផ្នែកខ្លះនៃដៃរបស់គាត់។ ហើយប្រភពនៃការឆ្លងនេះ គឺមកពីឆ្កែរបស់គាត់។

Greg Manteufel បានទៅមន្ទីរពេទ្យ ដោយគិតថាគាត់មានជំងឺផ្តាសាយធំ។ ប៉ុន្តែ ក្នុងរយៈពេល១សប្តាហ៍ គ្រូពេទ្យបានកាត់ជើងគាត់ទាំងពីរ ហើយក្រោយមកកាត់ផ្នែកខ្លះនៃដៃរបស់គាត់ទៀតផង។ គេត្រូវតែកាត់ដៃជើងរបស់គាត់ចេញ ក្រោយពីរោគនោះឆ្លងចូលទៅក្នុងឈាមដែលធ្វើឲ្យឈាមរបស់គាត់ធ្លាក់ចុះយ៉ាងខ្លាំង ដែលកាត់បន្ថយលំហូនៃឈាម ទៅកាន់ដៃជើងរបស់គាត់ ដែលជាហេតុធ្វើឲ្យកោសិការបស់គាត់ងាប់។

ការធ្វើតេស្តឈាមបានបង្ហាញថា រោគឆ្លងនេះ បង្កឡើងដោយ បាក់តេរីម៉្យាងដែលហៅថា Capnocytophaga។

បើយោងតាម មជ្ឈមណ្ឌលសំរាប់ការគ្រប់គ្រង និងការការពារ បានឲ្យដឹងថា​ បាក់តេរីទាំងនោះ ត្រូវបានរកឃើញនៅក្នុងមាត់របស់ឆ្មា និងឆ្កែ។ ឆ្កែចំនួនដល់ទៅ៧៤% និងឆ្មាដល់ទៅ ៥៧% មានបាក់តេរីឈ្មោះ Capnocytophaga ប៉ុន្តែ បាក់តេរីនោះ មិនបង្កឲ្យឆ្មា និងឆ្កែមានជំងឺទេ។

ចំពោះមនុស្ស វាជារឿងមួយផ្សេង។ ក្នុងករណីដ៏កម្រនេះ បាក់តេរីអាចឆ្លងពីមនុស្សតាមរយៈការខាំ ការក្រញៅ ឬការប៉ះពាល់យ៉ាងជិតស្និទ្ធជាមួយឆ្កែទៀតផង។ យោងតាម មជ្ឈមណ្ឌលនោះ បានឲ្យដឹងថា អ្នកដែលងាយនឹងឆ្លងជាងគេបំផុតគឺ អ្នកដែលមានប្រព័ន្ធការពារខ្សោយ។

ប្រសិនបើមនុស្សម្នាក់ត្រូវបានឆ្លងហើយ បាក់តេរីនោះ អាចរាលដាលទៅតាមលំហូឈាម និងបង្កឲ្យឆ្លងទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយ រួមទាំងការឆ្លងក្នុងឈាមទៀតផង ដែលត្រូវគេឲ្យឈ្មោះថា Sepsis។ Sepsis នេះ កើតឡើងនៅពេលដែលប្រព័ន្ធការពារឆ្លើយតបយ៉ាងពេញទំហឹងទៅនឹងការឆ្លងនោះ ដោយធ្វើឲ្យមានការរលាក និងការធ្លាក់ចុះនៃសរីរាង្គ។

យោងតាម មជ្ឈមណ្ឌលសំរាប់ការគ្រប់គ្រង និងការការពារ បានឲ្យដឹងថា មនុស្សជាច្រើន ដែលមានបញ្ហានេះ ចាប់ផ្តើមមានរោគសញ្ញា ក្នុងរយៈពេល៣ ទៅ៥ថ្ងៃ ក្រោយពីឆ្លងបាក់តេរី ប៉ុន្តែរោគសញ្ញាទាំងនោះ មិនកើតមានគ្រប់កន្លែងពី ១ថ្ងៃ ទៅ១៤ថ្ងៃ ក្រោយពីឆ្លងទេ។ រោគសញ្ញារួមមាន ពងបែក កន្ទួលក្រហម ហើម ចេញទឹករងៃ ឬមានភាពឈឺចាប់ ជុំវិញកន្លែងឆ្កែខាំនោះ មានភាពក្តៅខ្លួន រាគ ឈឺក្បាល ក្អួត​ និងឈសាច់ដុំ។

ក្នុងករណីរបស់ Manteufel ការឆ្លងអាចនាំឲ្យមានការបាក់បែកផ្នែកខ្លះនៃរាងកាយ ដោយសារតែឈាមលែងហូកាត់ ឬធ្វើឲ្យកោសិកាងាប់ និងទាមទារឲ្យមានការកាត់ផ្នែកទាំងអស់នោះចេញដើម្បីសង្គ្រោះជីវិត។ វេជ្ជបណ្ឌិត​ Silvia Munoz-Price ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងបាននិយាយថា៖ ឥឡូវករណីនេះ ពិតជាកម្រណាស់ “ដោយមានមនុស្សច្រើនជាង៩៩% ដែលមានឆ្កែ ប៉ុន្តែមិនមានបញ្ហានេះទេ”៕

មតិយោបល់

ពេញនិយម