នេះហើយមិនប្រុងប្រយ័ត្នជាមួយកូន! ចុងក្រោយស្តាយក្រោយមួយជីវិត!
Connect with us

គួរដឹង

នេះហើយមិនប្រុងប្រយ័ត្នជាមួយកូន! ចុងក្រោយស្តាយក្រោយមួយជីវិត!

ក្មេងៗគឺពិតជាពិបាកនៅក្នុងការមើលថែណាស់ ជាពិសេសគឺនៅពេលដែលពួកគេចាប់ផ្តើមចេះវារឺដើរនោះទេ។ ក្មេងៗតែងតែចង់សាកអ្វីដែលថ្មី និងមិនចេះនៅមួយចំនួនឡើយ ដូច្នេះហើយទើបបានជានៅពេលដែលពួកគេចាប់ផ្តើមក្រោកពីគេងហើយ ត្រូវបានមនុស្សធំណាម្នាក់ចាំឃ្លាំមើលពួកគេទើបបាន បើមិនអញ្ចឹងទេពួកគេនឹងធ្វើអោយរឿងគ្រោះថ្នាក់ណាមួយជាមិនខាន។

តួយ៉ាងដូចជាក្មេងស្រីអាយុ៦ឆ្នាំម្នាក់នៅក្នុងប្រទេសជប៉ុនដែលបានធ្លាក់ចុះពីលើអាគារស្នាក់នៅដ៏ខ្ពស់មួយនេះអញ្ចឹងដែរ។ ដោយសារតែឪពុកម្តាយរវល់ធ្វើការរកលុយ ពួកគេបានទុកកូនស្រីរបស់ខ្លួនអោយរស់នៅជាមួយនឹងអ្នកមើលថែ ប៉ុន្តែអ្នកមើលថែនោះមិនបានយកចិត្តទុកដាក់មើលក្មេងស្រីម្នាក់នេះដិតដល់គ្រប់ជំហាននោះទេ។

ហេតុតែចង់ដឹងចង់សាក នាងបានព្យាយាមឡើងទៅអង្គុយនៅលើតួបង្អួចនៅក្នុងផ្ទះរបស់នាងដែលមានកម្ពស់យ៉ាងខ្ពស់ពីដី។ ថ្វីបើមានអ្នកជិតខាងខ្លះហើយនាងអង្គុយបែបនេះពិតមែន ពួកគេមិនបានចាប់អារម្មណ៍ថាវានឹងបង្កជាគ្រោះថ្នាក់ដល់នាងនោះទេ ព្រោះគិតថាមានអ្នកដទៃដាក់នាងអោយអង្គុយលើនោះលេង។

មិនបានប៉ុន្មាននាទីផង នាងព្យាយាមសម្រូតចុះចេញមកខាងក្រៅអាគារទៀត​ ដោយព្យាយាមទប់ខ្លួននឹងតួបង្អួច។ ប៉ុន្តែដោយសារតែមិនអាចទ្រាំទ្របាន ចុងក្រោយក្មេងស្រីតូចម្នាក់នោះត្រូវបានធ្លាក់ចុះពីលើអាគារនោះមកដល់ដៃត្រឹមតែមួយពព្រិចភ្នែក។ ក្មេងស្រីនោះត្រូវបានគេរកឃើញថាស្លាប់ភ្លាមៗនៅនឹងកន្លែង។

នេះជារឿងដ៏សោកសៅមួយនឹងមិនគួរអោយកើតមានទាល់តែសោះសម្រាប់គ្រួសារនានា ដូច្នេះហើយដើម្បីបង្ការគ្រោះថ្នាក់នេះទៅដល់អ្នកនៅជិតខ្លួនជាទីស្រលាញ់របស់អ្នក អ្នកត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានច្រើនជាងមុនបន្ថែមទៀត ជាពិសេសចំពោះក្មេងដែលអាចធ្វើចលនាបានដោយខ្លួនឯង ព្រោះពួកគេអាចទៅនឹងណាបាត់ត្រឹមតែមួយពព្រិចភ្នែក៕

មតិយោបល់

ពេញនិយម