មើលហើយបានដឹង លោក Tom Cruise លេងឈុតស្ដែងៗក្នុងរឿង Mission Impossible មិនមែនកាត់តនោះទេ
Connect with us

ទាក់ទាញ

មើលហើយបានដឹង លោក Tom Cruise លេងឈុតស្ដែងៗក្នុងរឿង Mission Impossible មិនមែនកាត់តនោះទេ

អ្នកដែលចូលចិត្តមើលរឿងបែបសកម្មភាពឈុតឆាករត់ប្រដេញ ល្បិចទល់ល្បិច រឿងលក្ខណៈវៃគ្នាស្ដែងៗនោះ ប្រាកដជាស្គាល់ហើយ រឿងមួយនេះ គឺ Mission Impossible ដែលតួឯកប្រុស គឺលោក Tom Cruise ដែលជាតារាសម្ដែងដ៏ល្បីល្បាញម្នាក់ មានទេពកោសល្យខ្ពស់ក្នុងឈុតឆាកវៃគ្នាកាប់ចាក់ រត់ប្រដេញ ហក់លោតយ៉ាងជាក់ស្ដែងមិនកាត់តដូចរឿងផ្សេងៗនោះទេ។

ដោយឡែកគឺនៅក្នុងរឿង Mission Impossible នេះផ្ទាល់គឺគេឃើញលោក Tom Cruise  មានឈុតឆាកថ្មីៗជាច្រើន ដូចជា ការជិះម៉ូតូធំដែលមានល្បឿនលឿនប្រដេញជាមួយឡាន ឈុតឆាក បើកឧទ្ធម្ភចក្រ ឬអេលីកុបទែរ ដោយខ្លួនឯង ឈុតឆាក ហក់លោតផ្លោះពីអាគារមួយទៅអាគារមួយ ដែលសុទ្ធតែជាការថតផ្ទាល់ នៅទីតាំងពិតៗ មិនមែនយកមកកាត់តនោះទេ។

ជាអកុសល ឈុតឆាកហក់ពីអាគារមួយទៅអាគារមួយទៀតនោះ គឺបានធ្វើឱ្យលោក Tom Cruise បាក់កជើងយ៉ាងគួរឱ្យញញើត។ ប៉ុន្តែទោះជាយ៉ាងណាលោក នៅតែបន្តការថតដដែល ទោះជាលោកបាក់កជើងពិតមែនក៏ដោយ។

លោកត្រូវបានឆ្លងកាត់ការហ្វឹកហាត់ជាច្រើនខែ ជាពិសេសគឺការបើក អេលីកុនទែរ ដោយខ្លួនលោកនោះ គឺពិតជាគួរឱ្យកោតសរសើរណាស់។ មួយវិញទៀត ឈុតឆាក លោតពីលើអាកាសក៏ជាឈុតឆាកពិតផងដែរ ដែលតំរូវឱ្យលោក លោតពីលើយន្តហោះផ្ទាល់តែម្តង ដែលលោកបានឆ្លងកាត់ការហាត់សមយ៉ាងពិបាកផងដែរ។

ដូច្នេះ អ្នកតាមដានរឿងនេះប្រាកដជាដឹងហើយថា វាពិតជារឿងមួយដ៏ជាក់ស្ដែង ហើយស្រៀវឆ្អឹងខ្នងមិនធម្មតានោះទេ ដោយសារតែការថតគឺពិតជាជាក់ស្ដែង មិនកាត់ត ធ្វើឱ្យអ្នកតាមដានចំហមាត់បិទមិនជិត៕

មតិយោបល់

ពេញនិយម