អ្នកស្រលាញ់ឡានខូចចិត្តមិនស្ទើរទេ ពេលឃើញវីដេអូនេះ!
Connect with us

ទាក់ទាញ

អ្នកស្រលាញ់ឡានខូចចិត្តមិនស្ទើរទេ ពេលឃើញវីដេអូនេះ!

វីដេអូមួយបានបង្ហាញពីទិដ្ឋភាពដែលរដ្ឋាភិបាលហ្វីលីពីនបានប្រើប្រាស់រថយន្តគ្រឿងចាក់កម្ទិចរថយន្ត និងមូត៉ូទំនើបសុទ្ធសឹងតែជាម៉ាកល្បីៗ និងមានតម្លៃថ្លៃអស់យ៉ាងលឿន ដែលមើលទៅគួរអោយសោកស្តាយជាទីបំផុត។

ការកម្ទិចរថយន្ត និងម៉ូតូថ្លៃៗទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលហ្វីលីពីន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតីឌូតឺតេ បានរកឃើញថាពួកវាសុទ្ធតែត្រូវបានគេនាំចូលអោយខុសច្បាស់ ពោលគឺពួកគេមិនត្រូវបានបង់ពន្ធត្រឹមត្រូវនោះទេ។

ការកិនកម្ទិចរបស់ថ្លៃៗអស់ទាំងនេះគឺបានធ្វើឡើងក្នុងបំណងប្រកាសប្រឆាំងជាផ្លូវការដល់ការនាំចូលយាន្តយន្តខុសច្បាស់ និងចង់បង្ហាញថារដ្ឋាភិបាលនឹងគ្មានការយោគយល់ទៅលើទង្វើខុសច្បាស់ណាមួយនោះទេ។

ក្នុងចំនោមរថយន្តនិងម៉ូតូដែលបានកិនអោយទៅជាសំណល់ល្អិតៗនោះរួមមានរថយន្ត និងម៉ូតូម៉ាក Porsche, Lamborghini, BMW, Mustang និង Harley-Davidson ទៀតផង ដែលសរុបមកជាទឹកប្រាក់របស់យាន្តយន្តទាំងនោះមានតម្លៃមិនក្រោម៨លានដុល្លារនោះទេ។

គួរបញ្ជក់ផងដែរថា ក្រោមការគ្រប់គ្រងរបស់មេដឹកនាំផ្តាច់ការមួយនេះ ហ្វីលីពីនត្រូវបានពិភពលោកស្គាល់ម្តងហើយម្តងទៀត ដោយសារតែប្រទេសនេះបានបង្ហាញពីការអនុវត្តន៍ច្បាប់យ៉ាងតឹងរឹង ដោយរួមមានតាំងការសម្លាប់ដល់ជីវិតប្រជាជនទៀតផង៕

មតិយោបល់

ពេញនិយម