បើអ្នកពូកែមិនត្រូវគ្នាជាមួយបងប្អូន អ្នកមើលវីដេអូនេះហើយធានាទឹកភ្នែកហូរដូចទឹកស្ទឹង!
Connect with us

គ្រួសារ & ស្នេហា

បើអ្នកពូកែមិនត្រូវគ្នាជាមួយបងប្អូន អ្នកមើលវីដេអូនេះហើយធានាទឹកភ្នែកហូរដូចទឹកស្ទឹង!

“ចានក្នុងរាវជាមួយគ្នាគង់តែមានប៉ះទង្គិចជាមិនខាន” ជាឃ្លាមួយបង្ហាញថា នៅក្នុងគ្រួសារណាមួយមិនមែនសុទ្ធតែត្រូវរ៉ូវនឹងគ្នាល្អូកល្អើនទាញមិនចេញនោះទេ។ កាលណានៅជាមួយគ្នារាល់ថ្ងៃ ប្រាកដជាមានសម្តីធំសម្តីតូច អន់ចិត្ត រឺខឹងនឹងគ្នាជារឿងជៀសមិនផុតនោះទេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គ្រួសារនៅតែជាមនុស្សសំខាន់បំផុតសម្រាប់យើង ព្រោះនៅក្នុងដំណាក់កាលលំបាកបំផុតដែលគ្មាននរណាម្នាក់ចង់រាប់រកយើង គឺមានតែគ្រួសារតែមួយគត់ដែលនៅចាំលើកទឹកចិត្តយើងអោយបានការប្រឹងប្រែងឡើងវិញ។

ដូចគ្នានឹងវីដេអូអប់រំមួយនេះអញ្ចឹងដែរ។ វានិយាយអំពីបងប្អូនស្រីពីរនាក់ដែលមិនដែលចេះត្រូវគ្នានោះទេតាំងពីក្មេងមក។ លុះដល់ពេលដែលម្តាយឪពុកស្លាប់ទៅអស់ទៀត រឹតតែគ្មាននរណាម្នាក់ដែលមកនៅចាំផ្សះផ្សារពួកគេទាំងពីរអោយត្រូវរ៉ូវគ្នា។ អាយុកាន់តែច្រើនទៅៗ ធ្វើអោយនារីជាប្អូនស្រីរឹតតែមានអត្តចរិតរឹងរូស​ថែមទៀត ពោលគឺចេះទៅសេពគប់មិត្តមិនល្អ ផឹកស្រា ជក់បារី និងលួចលុយបងស្រីទៀតផង។

យប់មួយបងស្រីរបស់នាងទ្រាំមិនបានក៏បានទៅដល់ក្លិបឃើញប្អូនស្រីរបស់ខ្លួនកំពុងតែសប្បាយភ្លេចខ្លួន ក៏បានទះកំផ្លៀងពីរដៃនៅនឹងមុខគេ។ ទង្វើនេះធ្វើអោយចំនងបងប្អូនស្រីរបស់ពួកគេរឹតតែប្រេះស្រាំខ្លាំងជាងមុនទៀត។ ចំនែកឯបងស្រីវិញ ខណះដែលកំពុងតែខឹងនឹងប្អូនស្រីនោះ​ ខ្លួនត្រូវបានរកឃើញថាមានផ្ទុកកោសិកាមហារីកដែលនឹងវិវត្តន៍ធ្ងន់ធ្ងរក្នុងរយះពេលដ៏ខ្លី។

ពីមួយថ្ងៃទៅមួយថ្ងៃ ជម្ងឺកាន់តែធ្ងន់រហូតដល់ថ្ងៃមួយប្អូនស្រីបានដឹងពីជម្ងឺនោះ។ ប៉ុន្តែឃើញបងស្រីរបស់ខ្លួនបានរឿងនោះកើតឡើងមកលើខ្លួន គេបានភ្លេចអស់នូវកំហឹង ហើយត្រលប់មកមើលថែបងស្រី ដូចដែរបងស្រីធ្លាប់មើលថែខ្លួនកាលពីនៅក្មេងទៅវិញ។​

វីដេអូនេះបានអង្រួនបេះដូងអ្នកទស្សនាគ្រប់ៗគ្នាអោយតែបានមើល ហើយវាធ្វើអោយពួកគេចាប់ផ្តើមយល់ពីតម្លៃនៃក្រុមគ្រួសារតែពួកគេមិនអាចបោះបង់ចោលបានទោះបីស្ថិតនៅក្នុងស្ថានការណ៍ណាក៏ដោយ។ ពេលវេលាគឺខ្លីណាស់ ដូច្នេះរឿងអ្វីត្រូវធ្វើគឺធ្វើអោយហើយ បើមិនអញ្ចឹងទេខ្លាចតែអ្នកដែលយើងចង់ធ្វើអោយរឿងនោះជាមួយបែរជាលែងមាននៅក្នុងលោក ពេលនោះទោះចង់ស្តាយក្រោយក៏ហួសពេលដែរ៕

មតិយោបល់

ពេញនិយម