មិននឹកស្មានថា សត្វមឹកធាតុពិតជាសត្វក្រៅភពសោះ!
Connect with us

ទាក់ទាញ

មិននឹកស្មានថា សត្វមឹកធាតុពិតជាសត្វក្រៅភពសោះ!

រឿងរ៉ាវហួសចិត្តដែលអ្នកវិទ្យាសាស្ត្ររកឃើញគឺមានច្រើនរាប់មិនអស់។ ក្នុងនោះមានខ្លះគួរអោយជឿ ខណះដែលខ្លះទៀតពិបាកនឹងជឿថាវាជារឿងពិតរឺអត់ណាស់។ តួយ៉ាងដូចជាការអះអាងថាសត្វមឹកដែលជាគ្រឿងសមុទ្រដ៏ឆ្ងាញ់របស់យើងធាតុពិតគឺជាសត្វក្រៅភពសោះ។​

តាមការស្រាវជ្រាវពីជីវិតសត្វមឹកបានអោយដឹងថា​ ពួកវាមានលក្ខណះពិសេសជាច្រើនដែលសត្វផ្សេងៗហាក់ដូចជាមិនមាន ឧទាហរណ៍ដូចជាការប្រើប្រាស់អ្វីផ្សេងយកមកធ្វើជាសម្បុករបស់ខ្លួនជាដើម។ វាអាចពត់ខ្លួនរបស់វាអោយតូចល្អិតដើម្បីចូលទៅនៅក្នុងសម្បកខ្យងទៀតផង។

ថ្វីបើទាំងនេះជាលក្ខណះដែលទាក់ទាញរបស់វា ប៉ុន្តែអ្នកវិទ្យាសាស្ត្រចាត់ទុករឿងនេះជារឿងគួរអោយខ្លាចមួយ។ សត្វមឹកមានជីវិតនៅលើផែនដីប្រមាណជាជាង៣០០លានឆ្នាំមកហើយ ខណះដែលវាត្រូវបានអះអាងថាមានប្រភពចេញមកពីក្រៅភពតែម្តង ដោយលើកហេតុផលមួយចំនួនដូចជាឈាមរបស់សត្វមឹកមានពណ៌ខៀវ ផ្ទុយពីឈាមរបស់សត្វ ឬមនុស្សនៅក្នុងភពយើង។​

ខណះដែលឈាមរបស់មនុស្សគឺពោរពេញទៅដោយជាតិដែក ឈាមរបស់មឹកគឺពោរពេញដោយជាតិទង់ដែងទៅវិញ ដែលធាតុនេះហើយដែលធ្វើអោយឈាមរបស់វាមានពណ៌ខៀវ។ ទង់ដែងមានសមត្ថភាពក្នុងការអោយឈាមដើរបានល្អនៅក្នុងបរិយាកាសត្រជាក់ និងមានអុកស៊ីសែនទាប ដូចជានៅដល់បាតសមុទ្រដែលជាកន្លែងសត្វមឹករស់នៅជាដើម។​

ចំនុចខុសគ្នារវាងសត្វមឹក និងមនុស្សមួយទៀតគឺថា​ខណះដែលណឺរ៉ូនរបស់មនុស្សស្ថិតនៅច្រើនបំផុតត្រង់ខួរក្បាល សត្វមឹកបែរជាមានសរសៃរឈាម និងណឺរ៉ូនរាប់មិនអស់នៅលើដៃរបស់ពួកវាទៅវិញ ធ្វើអោយដៃនីមួយៗរបស់វាសុទ្ធតែអាចបញ្ជាចលនាទៅធ្វើសកម្មភាពផ្សេងៗគ្នានៅក្នុងពេលតែមួយ។

ថ្វីត្បិតតែវាពុំមានណឺរ៉ូនច្រើននៅខួរក្បាលមែន ក៏ប៉ុន្តែត្រូវបានគេចាត់ទុកជាសត្វដែលមានភាពវៃឆ្លាតបំផុតមួយនៅក្នុងសមុទ្រព្រោះវាចេះប្រើវត្ថុផ្សេងៗមកធ្វើជាសម្បុករឺលាក់ខ្លួនពីការប្រមាញ់ និងពេលខ្លះទៀតវាចេះក្លែងខ្លួនជាត្រីពិសដើម្បីកុំអោយគេចាប់អារម្មណ៍នឹងវាទៀតផង។

ក្រៅពីនោះទៅទៀត វាក៏មានភាពខ្លាំងក្លាដែរ ពោលគឺសូម្បីតែនៅពេលដែលមនុស្សយើងកាត់វាជាកំណាត់ហើយទទួលវាជាអាហារឆៅ វាអាចតទល់ជាមួយមនុស្សនៅក្នុងក្រពះនឹងធ្វើអោយមនុស្សឈឺពោះស្លាប់ទៀតផង។

ការពិនិត្យពិសោធន៍ពីអ្នកវិទ្យាសាស្ត្រក៏បង្ហាញថា ទម្រង់សែនរបស់ពួកវាគឺមិនបានដូចនឹងសភាវះអ្វីដែលអាចរកបាននៅលើផែនដីនោះឡើយ។ មានន័យថា សែនរបស់វាគឺមានតែមកពីកន្លែងណាមួយផ្សេងពីផែនដី រឺនៅក្រៅភពនេះឯង។ ប៉ុន្តែគំនិតនេះត្រូវបានច្រានចោលដោយអ្នកវិទ្យាសាស្ត្រមួយចំនួនទៀតថា វាតាមពិតទៅគឺដូចជាខ្យង រុយនិងមនុស្សយើងផងដែរ។

សត្វមឹកក៏អាចបង្រៀនអោយយើងដឹងពីការវិវត្តន៍ខ្លួនយ៉ាងវៃឆ្លាតរបស់មនុស្សទៅតាមស្ថានភាពនីមួយៗដែរ។ ដូច្នេះហើយប្រសិនវាប្រហែលជាមិនមែនជាសត្វក្រៅភពដូចការអះអាងខាងដើមឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជឿរឺមិនជឿគឺអាស្រ័យទៅលើការគិតរាងខ្លួនរបស់អ្នក៕

មតិយោបល់

ពេញនិយម